ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​ថ្លែង​សុន្ទរកថា​ដ៏​រំជើប​រំជួល​នៅ​ពិធី​បុណ្យ​សព​របស់​កូន​ប្រុស​លោក​អនុ​ប្រធានាធិបតី


លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ឈប់​មួយ​ភ្លែត​ ខណៈ​ដែល​លោក​ថ្លែង​សុន្ទរកថា​ដ៏​រំជើប​រំជួល​សម្រាប់​អតីត​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​នៅ​រដ្ឋ Delaware នៅ​ព្រះវិហារ St. Anthony of Padua ក្នុង​ក្រុង​ Wilmington រដ្ឋ​ Delaware កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥។
លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា ឈប់​មួយ​ភ្លែត​ ខណៈ​ដែល​លោក​ថ្លែង​សុន្ទរកថា​ដ៏​រំជើប​រំជួល​សម្រាប់​អតីត​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​នៅ​រដ្ឋ Delaware នៅ​ព្រះវិហារ St. Anthony of Padua ក្នុង​ក្រុង​ Wilmington រដ្ឋ​ Delaware កាលពី​ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៥។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ ​អូបាម៉ា​ បាន​ថ្លែង​សុរន្ទកថា​ដ៏​រំភើប​ចិត្ត​មួយ​នៅ​ក្នុងពិធី​បុណ្យ​សព​លោក​ Beau Biden ​កូន​ប្រុស​របស់​លោក​អនុ​ប្រធានាធិបតី​ Joe Biden ​ដោយ​បាន​ហៅ​លោក​ថា​ជា «បុរស​ម្នាក់​ដែល​មាន​ក្តី​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ ​ហើយ​បាន​ទទួល​ការ​ស្រឡាញ់​តប​មក​វិញ»។

លោក​អូបាម៉ា​ឋិត​នៅ​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួន​ដែល​បាន​ផ្តល់​កិត្តិយស​ជូន​លោក Beau Biden កាល​ពី​ថ្ងៃសៅរ៍​នៅ​ឯ​ព្រះវិហារ​គ្រឹស្ត​សាសនា​ Roman Catholic ​ St. Anthony of Padua ក្នុង​ក្រុង​ Wilmington រដ្ឋ​ Delaware។​

លោក​ Beau Biden ដែល​ជា​អតីត​រដ្ឋមន្ត្រី​យុត្តិធម៌​រដ្ឋ​ Delaware បាន​ទទួល​មរណភាព​ដោយសារ​ជំងឺ​មហារីក​ខួរក្បាល​មួយ​សប្តាហ៍​មក​ហើយ​ក្នុង​ជន្មាយុ​៤៦ឆ្នាំ។​

មាន​មនុស្ស​ប្រមាណ​មួយ​ពាន់​នាក់​បាន​ឋិត​នៅ​ពេញ​ព្រះវិហារ​គ្រឹស្ត​សាសនា​នេះ​ដើម្បី​សម្តែ​ង​ការ​គោរព​របស់​ពួកគេ​ រួម​មាន​លោក​អតីត​ប្រធានាធិបតី​ Bill Clinton ​និង​ភរិយា​លោក ​គឺ​លោកស្រី​ Hillary Clinton ​អតីត​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា.​ព្រម​ទាំង​លោក​ឧត្តមសេនីយ៍​ Ray Odierno ​អតីត​អគ្គ​មេ​បញ្ជា​ការ​កងទ័ព​ស.រ.អា.​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែលនៅ​ទី​នោះ​លោក Beau Biden បាន​ត្រូវ​បញ្ជូន​ឱ្យ​ទៅ​បម្រើ​ការ​មួយ​ឆ្នាំ។ ក្រុម​សមាជិក​ជាន់ខ្ពស់​នៃ​សភា​ស.រ.អា.​ក៏​មាន​វត្តមាន​ក្នុង​ពេល​នោះដែរ។​

លោក​ឧត្តសេនីយ៍​ Odierno បាន​ហៅ​លោក​ Beau Biden ​ថា​ជា​«អ្នក​ស្នេហា​ជាតិ» ​ម្នាក់​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា​លោក​មាន «កិត្តិយស​ដ៏​ធំធេង» ​ដែល​បាន​បម្រើ​ការ​នៅ​ជិត​លោក​នៅ​ក្នុង​ប្រទេសអ៊ីរ៉ាក់ ​ហើយ​បាន​ស្គាល់​លោក៕

XS
SM
MD
LG