ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស្រី Lynch​ នឹង​ស្នង​តំណែង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​យុត្តិធម៌​អាមេរិក​


រូប​ភាព​ឯកសារ៖ បេក្ខភាព​អគ្គ​មេធាវី​ Loretta Lynch បង្ហាញ​មុខ​នៅ​ក្នុង​ Capitol Hill រដ្ឋ​ធានី​វ៉ាស៊ីនតោន។
រូប​ភាព​ឯកសារ៖ បេក្ខភាព​អគ្គ​មេធាវី​ Loretta Lynch បង្ហាញ​មុខ​នៅ​ក្នុង​ Capitol Hill រដ្ឋ​ធានី​វ៉ាស៊ីនតោន។

លោកស្រី​ Loretta Lynch​ ត្រូវ​បាន​កំណត់​នឹង​ចូល​កាន់តំណែង​ជា​មន្ត្រី​កំពូល​ផ្នែក​ពង្រឹង​ច្បាប់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃច័ន្ទនេះ​ នៅ​ពេល​លោកស្រី​ស្បថ​សច្ចា​ប្រណិធាន​សម្រាប់​តំណែង​ជា​រដ្ឋមន្ត្រី​យុត្តិធម៌​ថ្មី​របស់​ជាតិ។

លោក​អនុ​ប្រធានាធិបតី​ Joe Biden នឹង​ធ្វើ​ជា​អធិបតី​ក្នុងពិធី​ស្បថ​សច្ចា​ប្រណិធាន​នេះ​នៅ​ឯ​ក្រសួង​យុត្តិធម៌។

លោកស្រី​ Lynch នឹង​ក្លាយ​ជា​ស្តី្រ​អាមេរិកាំងដើម​កំណើតអាហ្វ្រិក​ទី​មួយ​ ដែល​កាន់​តំណែង​ជា​អគ្គ​ព្រះរាជអាជ្ញា​នេះ។​ នាង​បាន​បន្ត​តំណែង​ពី​លោក Eric Holder ដែល​ជា​បុរស​ស្បែក​ខ្មៅ​ទី​មួយ​កាន់​តំណែង​នេះ​ នៅ​មុន​ពេល​លោក​លា​លែង​ចេញ​ពី​តំណែង ​ក្រោយ​ពី​បាន​លោក​បាន​បំពេញ​មុខ​នាទី​នេះ​អស់​រយៈពេល​៦​ឆ្នាំ​មក។​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ព្រឹទ្ធសភា​ស.រ.អា. បាន​បោះឆ្នោត​យល់​ព្រម​ដល់​ការតែងតាំង​លោកស្រី​ Lynch ដោយ​បញ្ចប់​ដំណើរការ​៦​ខែ​ ដែល​រួម​មាន​ការខ្វែង​គំនិត​គ្នា​អំពី​ការ​គាំទ្រ​របស់​លោកស្រី​ដល់​សកម្មភាព​នីតិប្រតិបត្តិ​របស់​លោក​ប្រធានាធិបតី​បារ៉ាក់អូបាម៉ា​ អំពី​អន្តោប្រវេសន៍​ និង​ការពន្យា​ពេល​បណ្តាល​មក​ពី​សេចក្តី​ព្រាង​ច្បាប់​ឯ​ទៀត​ដែល​មាន​ការ​មិន​ស្រុះស្រួល​គ្នា៕

XS
SM
MD
LG