ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក អូបាម៉ា អនុម័ត​លើ​តួនាទី​យោធា​អាមេរិក​ថ្មី​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន


រូបភាពឯកសារ៖ ទាហានអាមេរិកកំពុងពិនិត្យគ្រាប់បែកនៅកន្លៃងកើតហេតុក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានថ្ងៃទី៣០ មិថុនា ២០១៥។ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានអនុម័តឲ្យយោធាអាមេរិកចូលរួមជួយកងកម្លាំងអាហ្វហ្គានក្នុងទីលានប្រយុទ្ធ។
រូបភាពឯកសារ៖ ទាហានអាមេរិកកំពុងពិនិត្យគ្រាប់បែកនៅកន្លៃងកើតហេតុក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថានថ្ងៃទី៣០ មិថុនា ២០១៥។ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា បានអនុម័តឲ្យយោធាអាមេរិកចូលរួមជួយកងកម្លាំងអាហ្វហ្គានក្នុងទីលានប្រយុទ្ធ។

លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​យល់ព្រម​ផ្តល់​តួនាទី​កាន់តែ​ធំឡើង​ដល់ យោធា​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ ដើម្បី​ជួយ​ដល់​កង​កម្លាំង​យោធា​ក្នុង​ប្រទេសនេះ ​ដើម្បី​វាយ​ប្រយុទ្ធ​នឹង​ក្រុម​តាលីបង់។

គម្រោងការ​ថ្មី​ដែល​កើតឡើង​បន្ទាប់​ពី​មាន​ការ​ពិភាក្សា​ដេញ​ដោល​អស់​រយៈពេល​ជា ច្រើន​ខែ​មក​នេះ​ នឹង​អនុញ្ញាត​ឲ្យ​មាន​ការបង្កើន​ការវាយ​ប្រហារ​តាម​អាកាស​បន្ថែម ទៀត​លើ​ពួក​តាលីបង់ ​ប្រសិនបើ​មានការ​ចាំបាច់។​ ហើយ​ពិសេស​ជាង​នេះ​ទៀត​គឺ អនុញ្ញាត​ឲ្យ​កង​ទ័ព​អាមេរិកាំង​មាន​ជម្រើស​ច្រើន​លើ​វិធីសាស្ត្រ​ដែលគេ​អាច​សហការ ជាមួយ​កងកម្លាំង​ប្រទេស​អាហ្វហ្គានីស្ថាន។​ គម្រោង​នេះ​មិន​ពាក់​ព័ន្ធ​នឹង​កង​កម្លាំង សហរដ្ឋអាមេរិក​ដី​គោក​ទេ។

ការសម្រេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​ដែល​នឹង​ត្រូវ​កំណត់​តួនាទី​ឡើងវិញ​ចំពោះ កងទ័ព​អាមេរិក​ក្រោយ​រយៈ​ពេល​ជាង​១ឆ្នាំ​នេះ ​ក៏បាន​កើតឡើង​បន្ទាប់​ពី​កង​កម្លាំង ប្រយុទ្ធ​អន្តរជាតិ​បាន​បញ្ចប់​បេសកកម្ម​របស់​ពួកគេ​ ហើយ​ទុកឲ្យ​កង​កម្លាំង​ប្រទេស អាហ្វហ្គានីស្ថាន​ធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​តាលីបង់​តែ​ឯកឯង។

ការណ៍​នេះ​ក៏​កើត​ឡើង​មុន​ពេល​៦ខែ​ដែល​សហរដ្ឋអាមេរិក​ត្រូវ​កាត់​បន្ថយ​កងទ័ព​របស់​ខ្លួន​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ពី​ចំនួន​៩.៨០០នាក់​មក​ត្រឹម​ ៥.៥០០​នាក់ ​ដែល​លោក អូបាម៉ា ​បាន​បញ្ជាក់​ថា​នឹង​ធ្វើ​នៅ​ឆ្នាំ​២០១៧៕

XS
SM
MD
LG