ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បំផ្ទុះ​គ្រាប់បែក​ជាច្រើនសម្លាប់​មនុស្ស​យ៉ាង​តិច​២២​នាក់នៅ​រដ្ឋ​ធានី​បាកដាដ


ផ្សែងកាន់តែខ្លាំងខណៈពេលកងកម្លាំងសន្តិសុខអ៊ីរ៉ាក់និងជនស៊ីវិលប្រមូលផ្តុំនៅកន្លែងដែលមានការវាយប្រហារដោយបំផ្ទុះគ្រាប់បែកក្នុងរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ ទី៩ មិថុនា ២០១៦។
ផ្សែងកាន់តែខ្លាំងខណៈពេលកងកម្លាំងសន្តិសុខអ៊ីរ៉ាក់និងជនស៊ីវិលប្រមូលផ្តុំនៅកន្លែងដែលមានការវាយប្រហារដោយបំផ្ទុះគ្រាប់បែកក្នុងរដ្ឋធានីបាកដាដ ប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃព្រហស្បតិ ទី៩ មិថុនា ២០១៦។

ការ​វាយប្រហារ​អត្តឃាតដោយ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​ពីរ​ផ្សេង​គ្នា​នៅរដ្ឋធានី​ប្រទេស​អ៊ីរ៉ាក់​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២២​នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បើ​យោង​តាម​ប៉ូលិស។

ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​ បាន​តម្រង់​គោលដៅ​ទៅ​រក​ផ្លូវដែល​ពោរពេញ​ដោយ​ហាង​លក់ដូរ ស្ថិត​នៅ​ប៉ែក​ខាង​កើត​រដ្ឋធានី​បាក​ដាដ​បាន​សម្លាប់​ជនស៊ីវិល​យ៉ាង​តិច​១៥​នាក់ និង​ធ្វើ​ឲ្យ​របួស​៣៥​នាក់​ទៀត។

ការ​ផ្ទុះ​មួយ​ទៀត ប៉ះ​ចំ​ឡាន​ក្រុង​មួយ​គ្រឿង​នៅ​ក្បែរ​បន្ទាយ​យោធា​ដ៏​ធំ​ជាង​គេ​មួយ​របស់​ប្រទេស​នេះ ដែល​ស្ថិតនៅ​ប៉ែក​ខាង​ជើងរដ្ឋធានី​បាកដាដ​ ដោយ​សម្លាប់​មនុស្ស​យ៉ាង​តិច​អស់​១២​នាក់ និង​របួស​២៨​នាក់​ទៀត។

ក្រុម​រដ្ឋឥស្លាម​បាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការវាយប្រហារ​ស្ទើរ​តែ​ទាំង​អស់​នៅក្នុង​រដ្ឋ​ធានី​បាកដាដ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ឡើយ​ទេ។

អ្នក​នាំពាក្យ​យោធា​ម្នាក់​ក្នុង ​ទីក្រុង​បាកដាដ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា ការ​វាយប្រហារ​នៅ​ក្នុង​រដ្ឋ​ធានី​នៃ​ប្រទេស​អ៊ីរ៉ាក់​នេះ មិនបាន​ថមថយ​ដូច​មនុស្ស​ជាច្រើនបាន​រំពឹង​ទុក​នោះ​ទេ ទោះបី​ជា​មាន​ការ​វាយលុក​របស់​យោធា​អ៊ីរ៉ាក់​ប្រឆាំង​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ក្រុង​ Fallujah ក៏​ដោយ៕​

XS
SM
MD
LG