ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្រុក​មួយ​នៅ​រដ្ឋ​ញូវយ៉ក​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ភាពអាសន្ន​ដោយសារ​ការ​ផ្ទុះ​រាលដាល​ជំងឺ​កញ្ជ្រិល


ស្លាកសញ្ញា​ផ្សព្វផ្សាយ​ពី​ការ​ចាក់​វ៉ាក់ស៊ាំង​កញ្ជ្រិល​ដោយ​ឥតគិតថ្លៃ និង​ព័ត៌មាន​ពី​ជំងឺ​នេះ​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​មន្ទីរសុខភាព​នៃ​តំបន់ Rockland ក្នុង​រដ្ឋ​ញូវយ៉ក កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។
ស្លាកសញ្ញា​ផ្សព្វផ្សាយ​ពី​ការ​ចាក់​វ៉ាក់ស៊ាំង​កញ្ជ្រិល​ដោយ​ឥតគិតថ្លៃ និង​ព័ត៌មាន​ពី​ជំងឺ​នេះ​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​នៅ​មន្ទីរសុខភាព​នៃ​តំបន់ Rockland ក្នុង​រដ្ឋ​ញូវយ៉ក កាលពី​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។

កន្លែង​សាធារណៈ​ទាំងនោះ ​រួមមាន​ផ្សារទំនើប​ ភោជនីយដ្ឋាន​ តាម​រថយន្ត​ក្រុង ​និង​រថភ្លើង​ជាដើម។ ប៉ូលិស​នឹង​មិន​សួរ​រក​ឯកសារ​ចាក់​ថ្នាំបង្ការ​ទេ​ ប៉ុន្តែ​ឳពុក​ម្តាយ​អាច​ប្រឈម​នឹង​ការ​ផាកពិន័យ៥០០ដុល្លារ​ និង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់​៦ខែ ​ប្រសិន​បើ​ពួកគេ​មិនព្រម​យក​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ។​

ចាប់​តាំង​ពី​ដើមឆ្នាំ​មក​ មនុស្ស​ជាង​ ៣០០ នាក់​បាន​កើត​ជំងឺ​កញ្ជ្រិល​នៅក្នុង​រដ្ឋ​ចំនួន ១៥​ នៅ​សហរដ្ឋអាមេរិក។ អ្នក​កើត​ជំងឺ​កញ្ជ្រិល​ជិត​ពាក់កណ្តាល​ គឺ​ជា​អ្នករស់​នៅក្នុង​ស្រុក Rockland នៃ​រដ្ឋ​ញូវយ៉ក។ ឥឡូវនេះ​មន្ត្រី​ស្រុក​កំពុង​ដាក់​បម្រាម​មិន​ឲ្យ​អ្នក​ដែល​មិន​បាន​ចាក់​ថ្នាំបង្ការ​ចេញ​ទៅ​ក្រៅ​តាម​ទីសាធារណៈ។

ការ​ផ្ទុះ​ឆ្លង​រាលដាល​ជំងឺ​កញ្ជ្រិល​រយៈពេល​ជិត​មួយ​ខែចុង​ក្រោយ​នេះ ​បាន​ធ្វើ​ឲ្យ​ស្រុក Rockland នៃ​រដ្ឋ​ញូវយ៉ក​ប្រកាស​ដាក់​រដ្ឋ​ក្នុង​ស្ថានភាព​អាសន្ន។

លោក Ed Day ​គឺ​ជា​ថ្នាក់​ដឹកនាំ​ស្រុក​បាន​និយាយ​ថា៖

«អ្នក​ដែល​មាន​អាយុ​ក្រោម ១៨ឆ្នាំ​ និង​មិន​ទាន់​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រិល​នឹង​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចេញ​តាម​ទីសាធារណៈ​ រហូត​ទាល់តែ​ការ​ប្រកាស​អាសន្ន​នេះ​ផុត​កំណត់​រយៈពេល ​៣០ ថ្ងៃ ឬ​រហូត​ដល់​ពេល​ដែល​ពួកគេ​បាន​ចាក់​ថ្នាំវ៉ាក់ស៊ាំង MMR​ ការពារ​ជំងឺកញ្ជ្រិល​រួច​ហើយ»។

កន្លែង​សាធារណៈ​ទាំងនោះ​រួមមាន​ផ្សារទំនើប​ ភោជនីយដ្ឋាន​ តាម​រថយន្ត​ក្រុង​និង​រថភ្លើង​ជាដើម។ ប៉ូលិស​នឹង​មិន​សួរ​រក​ឯកសារ​ចាក់​ថ្នាំបង្ការ​ទេ​ ប៉ុន្តែ​ឳពុក​ម្តាយ​អាច​ប្រឈម​នឹង​ការ​ផាកពិន័យ ៥០០ដុល្លារ​ និង​ត្រូវ​ជាប់​ពន្ធនាគារ​រហូត​ដល់ ​៦ខែ​ប្រសិន​បើ​ពួកគេ​មិនព្រម​យក​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ។​

ការ​ផ្ទុះរាលដាល​នេះ​បាន​កើតឡើង​ធ្ងន់ធ្ងរ​នៅក្នុង​សហគមន៍​ជនជាតិ​ជ្វីហ្វ​កាន់សាសនាគ្រិស្ត​អូស្សូដក់។

លោក Ed Day ដែល​ជា​ថ្នាក់​ដឹក​នាំ​ស្រុក​បាន​និយាយ​ថា​ បញ្ហា​សំខាន់​គឺ​ត្រូវ​ធ្វើ​ឲ្យ​ឳពុក​ម្តាយ​ដឹង​ពី​គ្រោះថ្នាក់​នៃ​ជំងឺ​កញ្ជ្រិល។

លោក Ed Day បាន​ថ្លែង​ថា៖ «ករណី​ឆ្លង​នីមួយៗ​សុទ្ធ​តែ​បង្ក​ផលប៉ះពាល់។ វា​អាច​បណ្តាល​ឲ្យ​រលាកសួត​ រលាក​ខួរក្បាល​ និង​ធ្វើ​ឲ្យ​ហើម​ខួរក្បាល​ ឬ​បណ្តាល​ឲ្យ​សម្រាល​កូន​មុន​ពេល​កំណត់​ ដែល​អាច​បង្ក​ឲ្យ​មាន​ភាពស្មុគស្មាញ​ និង​អាច​ស្លាប់​បាត់បង់​ជីវិត»។

សូម​មើល​វីដេអូ៖ រដ្ឋញូវយ៉ក​ប្រកាស​ស្ថានភាព​អាសន្ន​នៃ​ការ​រីករាលដាល​នៃ​ជំងឺ​កញ្ជ្រិល

New York County Declares Emergency Over Measles Outbreak
សូម​រង់ចាំ

No media source currently available

0:00 0:02:33 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក Ed Day បាន​និយាយ​បន្ត​ទៀត​ថា​ ការណ៍​សំខាន់​គឺ​ត្រូវ​រក្សា​សុវត្ថិភាព​សម្រាប់​អ្នក​ដែល​មិន​បានចាក់​ថ្នាំបង្ការ។ លោក Ed Day ថ្លែង​បន្ថែម​ថា៖ «ចុះ​ចំណែក​ទារក​តូចៗ​ ដែល​ចេញ​ក្រៅ​ជាមួយ​ឳពុកម្តាយ​ពួកគេ​វិញ? ចៅប្រុស​របស់​ខ្ញុំ​ទើប​នឹង​កើត។ ចុះ​ចំណែក​ស្ត្រី​មាន​ផ្ទៃពោះ​ និង​អ្នក​ដែល​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ​ដូច​អ្នកកើត​ជំងឺ​មហារីក​ និង​អ្នក​ដែល​ទើប​ជា​សះស្បើយ​ពី​ជំងឺ​វិញ? ពួកគេ​ទាំងនេះ​ គឺ​ជា​មនុស្ស​ដែល​យើង​ទាំងអស់​គ្នា​ត្រូវ​ជួយ​ការពារ»។

អត្រា​អ្នក​ចាក់​ថ្នាំបង្ការ​នៅ​សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​កម្រិត​ខ្ពស់។ ការសិក្សា​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​គ្រប់គ្រង ​និង​ទប់ស្កាត់​ជំងឺឆ្លង​ហៅ​កាត់​ថា CDC បាន​រក​ឃើញ​ថា​ កុមារ​ ៩៤ភាគរយ​ នៅ​សហរដ្ឋអាមេរិក​បាន​ចាក់​ថ្នាំបង្ការលើក​ទី​មួយ​សម្រាប់​ការពារ​ជំងឺ​កញ្ជ្រិល​ ជំងឺ​ស្រឡទែន​ ស្អូច​ និង​ថ្នាំវ៉ាក់ស៊ាំង​បង្ការ​ជំងឺ​ឆ្លង​ផ្សេងៗ​ទៀត។ ប៉ុន្តែ​ថ្នាំ​វ៉ាក់ស៊ាំង​ដែល​តម្រូវ​ឲ្យ​ចាក់​រំឭក​ឡើងវិញ​ រួមទាំង​ថ្នាំវ៉ាក់ស៊ាំង​ការពារ​ជំងឺ​កញ្ជ្រិល​មាន​អត្រា​ទាប។

រដ្ឋ​មួយ​ចំនួន​អនុញ្ញាត​ឲ្យ​ឳពុកម្តាយ ​ដែល​ប្រឆាំង​នឹង​ការចាក់ថ្នាំ​បង្ការ​ឲ្យ​កូនៗ​របស់​ពួកគេ​ ដោយសារ​បញ្ហា​សាសនា ​ឬ​ដោយ​ទស្សនៈ​ផ្សេងៗ​ទៀត​នោះ​ មាន​សិទ្ធិ​មិន​យក​កូន​ទៅ​ចាក់​ថ្នាំ​បង្ការ​បាន។ ចំនួន​អ្នក​ចាក់ថ្នាំ​បង្ការ​នៅ​តាម​រដ្ឋ​ទាំងនេះ​បាន​ធ្លាក់ចុះ​យ៉ាង​គំហុក។ ហើយ​ដោយ​សារ​ការធ្លាក់​ចុះ​នេះ​ហើយ​ បាន​ធ្វើ​ឲ្យ​ករណីឆ្លង​ជំងឺ​កញ្ជ្រិល​បាន​កើនឡើង។ ឳពុកម្តាយ​មួយ​ចំនួន​បាន​ជឿ​ទាំង​ខុស​ថា​ ថ្នាំ​វ៉ាក់ស៊ាំង​អាច​បង្ក​ឲ្យ​កុមារ​កើត​ជំងឺ​ខ្សោយ​បញ្ញា​ ឬ Autism។

ការសិក្សាស្រាវជ្រាវ​ផ្ទួន​គ្នាៗ​បាន​បង្ហាញ​ថា​ នេះ​មិនមែន​ជា​ការពិត​ទេ។ លោក Frank Esper គ្រូពេទ្យ​កុមារ​នៅ​មន្ទីរព្យាបាល Cleveland បាន​និយាយ​ការពារ​កុមារ​ដែល​បាន​ចាក់ថ្នាំវ៉ាក់ស៊ាំង។

លោក Frank Esper​ បាន​ថ្លែង​ថា៖ «ថ្នាំ​វ៉ាក់ស៊ាំង​ទាំង​នេះ​ត្រូវ​បាន​បង្ហាញ​ថាមាន​សុវត្ថិភាព។ យើង​បាន​ធ្វើ​តេស្ត​ថ្នាំ​ទាំង​នោះ។ យើង​បាន​តាមដាន​កុមារ​ដែល​បាន​ទទួល​ថ្នាំវ៉ាក់ស៊ាំង។ យើង​ដឹងថា​ថ្នាំ​នេះ​មាន​សុវត្ថិភាព​កម្រិត​ណា»។

ឳពុកម្តាយ​មួយ​ចំនួន​នៅ​តែ​គ្មាន​ជំនឿ​លើ​ថ្នាំវ៉ាក់ស៊ាំង​ទាំង​នេះ។ សង្កាត់ Rockland ​កំពុង​ផ្តល់​ថ្នាំវ៉ាក់ស៊ាំង​ដោយ​ឥត​គិតថ្លៃ​ដើម្បី​ជួយ​បញ្ឈប់​ការ​រីករាល​ជំងឺ​កញ្ជ្រិល៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG