ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ថ្នាំ​វ៉ាក់សាំង​ការពារ​ជំងឺ​អេបូឡា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​មាន​ប្រសិទ្ធិភាព​ខ្ពស់​នៅ​ហ្គីណេ


ស្លាក​សញ្ញា​ដែល​បង្ហាញ​ពី​រោគ​សញ្ញា​នៃ​ជំងឺ​អេបូឡា។ អង្គការ AGI និយាយ​ថា​ មេដឹកនាំ​នៃ​ប្រទេស​ហ្គីណេ (Guinea) ប្រទេស​លីបេរីយ៉ា (Liberia) និង​ប្រទេស​សៀរ៉ាឡែអូន (Sierra Leone) បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេបូឡា។
ស្លាក​សញ្ញា​ដែល​បង្ហាញ​ពី​រោគ​សញ្ញា​នៃ​ជំងឺ​អេបូឡា។ អង្គការ AGI និយាយ​ថា​ មេដឹកនាំ​នៃ​ប្រទេស​ហ្គីណេ (Guinea) ប្រទេស​លីបេរីយ៉ា (Liberia) និង​ប្រទេស​សៀរ៉ាឡែអូន (Sierra Leone) បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេបូឡា។

ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា ការ​ពិសោធ​ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​ជំងឺ​អេបូឡា​បាន​បង្ហាញ​នូវ​ប្រសិទ្ធិភាព​ខ្ពស់ដើម្បី​ការពារ​ជំងឺ​ដ៏​ប្រល័យ​នោះ។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រាប់​ឲ្យ​ដឹងកាល​ពី​ថ្ងៃ​សុក្រ​ថា រហូត​មក​ដល់​ពេល​នេះ ​ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​មាន​ប្រសិទ្ធិភាព​១០០​ភាគរយ​នៅ​ក្នុង​ការ​សាកល្បង​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ហ្គីណេ (Guinea)។​ ទស្សនាវដ្តី​ពេទ្យ​វេជ្ជសាស្រ្ត Lancet របស់​អង់គ្លេស​បាន​ចេញ​ផ្សាយ​លទ្ធផល ​និង​ការ​វិភាគ​បឋម។

យោង​តាម​រដ្ឋ​មន្រ្តី​ការបរទេស​ប្រទេស​ន័រវែស (Norway) ​ដែល​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេសមួយ​ចំនួន​ដែល​បាន​ពាក់ព័ន្ធ​ក្នុង​ការ​សាកល្បង​ថ្នាំ​នោះ ​បាន​និយាយ​ថា ថ្នាំ​វ៉ាក់សាំង​ថ្មី​អាច​ជា​គ្រាប់​កាំភ្លើង​ដែល​ធ្វើ​ពី​សារធាតុ​ប្រាក់​ប្រឆាំង​នឹង​ជំងឺ​អេបូឡា។

ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​អេបូឡា​ដែល​បាន​រាលដាលទូទាំង​តំបន់​អាហ្វ្រិក​ខាង​លិច ​កាល​ពី​ឆ្នាំ​ទៅ​បាន​សម្លាប់​មនុស្ស​ជាង​១១០០០​នាក់ ​ភាគ​ច្រើន​នៅក្នុង​ប្រទេស​លីបេរីយ៉ា (Liberia) ប្រទេស​ហ្គីណេ ​និង​ប្រទេស​សៀរ៉ាឡែអូន (Sierra Leone)។

ជំងឺ​អេបូឡា​ដែលគេស្គាល់​ថា VSV-EBOV ត្រូវ​បាន​ធ្វើ​តេស្ត​នៅ​ដើម​ខែ​មិនា​ទៅ​លើ​មនុស្ស​ជាង​៤០០០​នាក់​នៅ​ក្នុង​ប្រទេស​ហ្គីណេ​ដែល​បាន​ទាក់ទង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​មេរោគ​អេបូឡា។

អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រាប់​ឲ្យ​ដឹង​ថា លទ្ធផល​ពី​ដំបូង​ៗ​បាន​បញ្ជាក់​ថា ​ការ​សាកល្បង​ដ៏​ពិនិត្យ​ពិច្ច័យនេះ ​ត្រូវ​បាន​បញ្ឈប់​នៅ​សប្តាហ៍​នេះ ​ដូច្នេះ ​មនុស្សណា​ដែលជួប​គ្រោះ​ថ្នាក់​អាច​ទទួល​បាន​ការ​ចាក់​ថ្នាំ​វ៉ាក់សាំង​នេះ​ជា​បន្ទាន់​បាន។

លោកស្រី Margaret Chan អគ្គនាយិការ​អង្គការ WHO ​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ថា ​ក្រុម​អ្នក​វិទ្យាសាស្រ្ត ​វេជ្ជបណ្ឌិត ម្ចាស់​ជំនួយ និង​ក្រុមហ៊ុន​ផលិត​ឱសថ​បាន​សហការណ៍​ដើម្បី​អភិវឌ្ឍ​ថ្នាំ​វ៉ាក់សាំង​ចាក់​ការពារ​នេះ៕

XS
SM
MD
LG