ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ទាំង​ពីរ​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​មួយនៅ​ចំពោះ​មុខ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ចុង​ក្រោយ


មន្ត្រី​ជាន់​ខ្ពស់​កូរ៉េ​ខាង​ត្បូង (ស្តាំ) និង​មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាង​ជើង (ឆ្វេង) ចាប់ដៃគ្នា​នៅ​ក្នុង​កិច្ច​ចរចា​នៅ​ភូមិ Panmunjom នៃ​ក្រុង Paju ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពីថ្ងៃ​ទី២២ ខែសីហា ឆ្នាំ២០១៥។
មន្ត្រី​ជាន់​ខ្ពស់​កូរ៉េ​ខាង​ត្បូង (ស្តាំ) និង​មន្ត្រី​ជាន់ខ្ពស់​កូរ៉េខាង​ជើង (ឆ្វេង) ចាប់ដៃគ្នា​នៅ​ក្នុង​កិច្ច​ចរចា​នៅ​ភូមិ Panmunjom នៃ​ក្រុង Paju ប្រទេស​កូរ៉េ​ខាង​ត្បូង​ កាលពីថ្ងៃ​ទី២២ ខែសីហា ឆ្នាំ២០១៥។

ប្រទេស​កូរ៉េខាង​ត្បូង​បាន​យល់​ព្រម​បញ្ឈប់​ការ​ផ្សាយ​ការ​ឃោសនា​ទៅ​កាន់​ប្រទេស​កូរ៉េខាង​ជើង​នៅ​ក្រោយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​សម្តែង​«ការសោក​ស្តាយ»​ដល់​ការផ្ទុះ​គ្រាប់មីន​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​បាន​បណ្តាល​ឱ្យ​ទាហាន​កូរ៉េខាង​ត្បូង​ពីរ​នាក់​ដាច់​ជើង។​

កិច្ចព្រមព្រៀង​នេះ​ដែលត្រូវ​បាន​សម្រេច​នៅ​ក្រោយ​កិច្ចចរចា​គ្នា​យ៉ាង​តឹង​តែង​ចំនួន​៣០ម៉ោង​ បាន​ធ្វើ​ឱ្យ​ធូរស្រាល​ការប្រឈម​មុខ​ដាក់​គ្នា​កាល​ពី​ពេល​ថ្មីៗ​បំផុត​នេះ​នៅ​លើ​ឧបទ្វីប​កូរ៉េ ​ដែល​បាន​គំរាម​កំហែង​ដោយ​អាច​ក្លាយ​ទៅ​ជា​ការ​ប្រឈម​មុខ​គ្នា​ខាង​យោធា​ថែម​ទៀត​ផង។​

លោក Kim Kwan-jin ​ទីប្រឹក្សា​ខាង​សន្តិសុខ​របស់​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​កូរ៉េទាំង​ពីរ​ក៏​បាន​ព្រមព្រៀង​គ្នាដែរ​ថា​នឹង​ធ្វើការ​ចរចា​គ្នា​ក្នុង​ពេល​ឆាប់ៗ​នេះ​នៅ​ក្នុង​ក្រុង​សេអ៊ូល​ឬ​មួយ​ក៏​នៅ​ក្នុង​ក្រុង​ ព្យុងយ៉ាង ​អំពី​ការ​កែ​លម្អ​ការទាក់ទងគ្នា​ក្នុង​រយៈ​ពេល​៦២ឆ្នាំ​នៅ​ក្រោយ​ប្រទេស​ទាំង​ពីរ​នេះ​បាន​បញ្ចប់​សង្គ្រាម​កូរ៉េ​ ដោយបន្សល់​ទុក​យុទ្ធ​សន្តិភាព​មួយ​មិនមែន​ដោយ​សន្ធិសញ្ញា​សន្តិភាព​ទេ។ ភាគី​ទាំង​ពីរ​បាន​និយាយ​ថា ​ពួក​គេនឹង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ដែល​បាន​បែក​ខ្ញែក​គ្នា​ដោយ​សារ​ជម្លោះ​នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ជួប​ជុំ​គ្នា​ជា​ថ្មី​ឡើង​វិញ​ក្នុង​ខែកញ្ញា។

ស.រ.អា.​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ខ្ជាប់ខ្ជួ​ន​មួយ​របស់​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ស្វាគមន៍​ដល់​កិច្ចព្រ​មព្រៀង​នេះ ​ហើយ​បាន​និយាយ​ថា ​ខ្លួន​សង្ឃឹម​ថា​ភាព​តានតឹង​នៅ​លើ​ឧបទ្វីបកូរ៉េ​នឹង​មាន​ការ​ថមថយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG