ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ធ្វើ​កិច្ចពិភាក្សា​ ​ខណៈពេលមាន​ការ​លើកឡើង​ពី​សង្រ្គាម


កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ធ្វើ​កិច្ចពិភាក្សា​ ​ខណៈពេលមាន​ការ​លើកឡើង​ពី​សង្រ្គាម។
កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​ធ្វើ​កិច្ចពិភាក្សា​ ​ខណៈពេលមាន​ការ​លើកឡើង​ពី​សង្រ្គាម។

ប្រទេស​កូរ៉េខាង​ជើង ​និង​កូរ៉េខាង​ត្បូង​បានចាប់ផ្តើម​កិច្ចចរចា​កម្រិត​ខ្ពស់​គ្រាមាន​អាសន្ន​នៅ​ក្នុង​គោលបំណង​មួយ​ ដើម្បីបញ្ឈប់​ភាព​មិន​ឈ្នះ​មិន​ចាញ់​ដ៏​តឹងតែង​មួយ​ ដែល​អាច​នាំ​ឲ្យគូ​ប្រជែង​ទាំង​ពីរ​នេះ​ខិត​ទៅ​រក​ការ​ច្បាំងគ្នា។

កិច្ច​ចរចា​គ្នា​នេះ​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍​នៅ​ឯភូមិ​ព្រំដែន Panmunjom នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ Yonhap ដែល​បាន​ដក​ស្រង់​ពាក្យ​សម្តី​នៃ​ក្រុម​មន្ត្រី​ក្រសួង​បង្រួមបង្រួម​ជាតិ​របស់​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។​

លោក​ Kim Kwan-jin ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​លោកស្រី​ប្រធានាធិបតី​ Park Geun-hye និង​លោក Hwang Pyong So អ្នក​ជំនួយ​ការ​របស់​មេដឹកនាំ​កូរ៉េខាង​ជើង​ Kim Jong Un បាន​ចូល​រួម​ក្នុង​ការ​ប្រជុំនេះ​ ដែល​មាន​កំណត់​ចាប់ផ្តើម​ធ្វើនៅ​ម៉ោង​៦ល្ងាច​ម៉ោង​ក្នុង​មូលដ្ឋាន។​

គេ​មិន​ទាន់​បាន​ផ្សាយ​ជា​បន្ទាន់​អំពី​សេចក្តី​ល្អិតល្អន់​នៃ​កា​រប្រជុំ​គ្រាមាន​អាសន្ន​នេះ​នៅ​ឡើយ​ទេ ដែល​បាន​ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​របស់រដ្ឋាភិបាល​ក្រុង​ ព្យុងយ៉ាង។ ប្រទេសកូរ៉េខាង​ជើង​បាន​គំរាម​កំហែង​ថា​នឹង​ធ្វើ «សង្គ្រាម​ពេញទំហឹង» ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​សេអ៊ូល។​

ប្រទេស​កូរ៉េខាង​ជើង​បាន​ទុក​ពេល​វេលា​ឲ្យ​ប្រទេស​កូរ៉េខាង​ត្បូងរ​ហូត​ដល់​ម៉ោង៥​ល្ងាចតាម​ពេល​វេលា​ក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​សៅរ៍នេះ​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ការ​ឃោសនា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​នៅ​ជិត​ព្រំដែន​។​

រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ប្រកែក​មិន​ព្រម​ធ្វើតាម​សំណើ​សុំ​នេះ​ទេ​ ហើយ​ការ​កំណត់​ពេល​វេលា​ចុង​ក្រោយ​បង្អស់បាន​កន្លង​ផុតទៅដោយ​គ្មាន​ឧប្បត្តិហេតុអ្វី​ឡើយ៕

XS
SM
MD
LG