សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅថ្ងៃច័ន្ទនេះ ថ្វីបើមានការគំរាមកំហែងដ៏ខឹងសម្បាពីប្រទេសកូរ៉េខាងជើង។
ទាហានសហរដ្ឋអាមេរិកនិងកងទ័ពកូរ៉េខាងត្បូងចំនួន៨ម៉ឺននាក់ នឹងចូលរួមនៅក្នុងសមយុទ្ធដែលបង្កើតឡើងដោយកំព្យូទ័រដែលធ្វើដូចជាការឆ្លើយតបដល់ការឈ្លានពានខាងយោធាដោយកូរ៉េខាងជើង។
សមយុទ្ធនោះកំពុងកើតមានឡើងនៅពេលមានការតានតឹងនៅលើឧបទ្វីបនោះបន្ទាប់ពីទាហានកូរ៉េខាងត្បូង២នាក់បានរងគ្រោះដោយគ្រាប់មីនបណ្តាលឲ្យពិការខណៈដែលទាហានទាំងនោះ បានយាមល្បាតតំបន់ដែលគ្មានយោធាដែលបានបែងចែកគូប្រជែងទាំង២នេះ។រដ្ឋាភិបាលទីក្រុងសេអ៊ូល បានស្តីបន្ទោសរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងចំពោះការបង្កៃគ្រាប់មីននេះ ហើយនឹងការបន្តផ្សព្វផ្សាយឃោសនាតាមរយៈប្រដាប់បំពោងសំឡេងនៅជិតព្រំដែនដែលមានការតានតឹងជាលើកទីមួយនៅក្នុងរយៈពេលជាងមួយទសវត្សរ៍កាលពីថ្ងៃសៅរ៍។
ប្រទេសកូរ៉េខាងជើង បានច្រានចោលការចោទប្រកាន់របស់ប្រទេសកូរ៉េខាងត្បូង។កូរ៉េខាងជើងបាននិយាយថា ការផ្សព្វផ្សាយ ហើយនឹងសមយុទ្ធស្មើនឹងការប្រកាសសង្គ្រាម ហើយបានសន្យាថា នឹងធ្វើការតបតខាងយោធាដ៏ខ្លាំងមួយជាការឆ្លើយតប។លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye បានអំពាវនាវនៅថ្ងៃច័ន្ទនេះឲ្យប្រុងប្រៀបខាងយោធាមួយនៅលើឧបទ្វីបកូរ៉េ។
រដ្ឋាភិបាលទីក្រុងសេអ៊ូលនិងរដ្ឋាភិបាលវ៉ាស៊ីនតោន បានពណ៌នាសមយុទ្ធយោធារួមគ្នានេះថាមានលក្ខណៈការការពារសុទ្ធសាធ៕