ប្រទេសកូរ៉េខាងជើងកំពុងប្រើប្រាស់បុគ្គលិកក្នុងភោជនីយដ្ឋានរបស់ខ្លួននៅក្រៅ ប្រទេសដើម្បីឈ្លបយកការណ៍ពីជនបរទេស។ អ្វីដែលសំខាន់បំផុតនោះគឺឈ្លបយកការណ៍ពីជនជាតិកូរ៉េខាងត្បូង។ នេះបើតាមការអះអាងរបស់អតីតបុគ្គលិកម្នាក់ ដែលធ្លាប់ធ្វើការនៅក្នុងភោជនីយដ្ឋានរបៀបនោះ។
បុគ្គលិកដដែលនោះបានប្រាប់ VOA ថា អ្នករត់តុជាស្ត្រីក្នុងភោជនីយដ្ឋានចំនួន ១៣០ ដែលគ្រប់គ្រងដោយរដ្ឋនៅក្រៅប្រទេស ជាពិសេសក្នុងប្រទេសចិន ប្រមូលព័ត៌មានជាសម្ងាត់ពីភ្ញៀវ ហើយបញ្ជូនទៅកាន់ប្រទេសរបស់ខ្លួន។
នៅក្នុងរឿងពាក់ព័ន្ធគ្នានេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូងបាននិយាយ កាលពីថ្ងៃសុក្រថា មានជនជាតិកូរ៉េខាងជើងចំនួន១៣នាក់ដែលគេដឹងថាកំពុង លាក់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូង បានចុះចូល នៅក្នុងភូមិកូរ៉េខាងត្បូងជាប់កូរ៉េ ខាងជើង បន្ទាប់ពីបានធ្វើការក្នុងភោជនីយដ្ឋាននៅប្រទេសក្រៅដែលគេមិន ទាន់បញ្ជាក់ឲ្យដឹងនោះ។
កូរ៉េខាងជើងតែងស្តីបន្ទោសកូរ៉េខាងត្បូងចំពោះការបញ្ចុះបញ្ចូលឲ្យពលរដ្ឋខ្លួន ចុះចូល៕