ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​កូរ៉េ​ខាង​ជើង​ជា​របៀបវារៈ​ចម្បង​ក្នុង​រយៈពេល​វិស្សមកាល​ការងារ​របស់​លោក​ប្រធានាធិបតី Trump


លោក​ប្រធានាធិបតី Donald Trump ស្រែក​ដាក់​អ្នក​គាំទ្រ​នៅ​ពេល​លោក​ទៅ​ដល់​ក្លឹប​វាយកូន​ហ្គោល Trump National Golf Club នៅ​ក្នុង​ក្រុង Bedminster រដ្ឋ New Jersey សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី Donald Trump ស្រែក​ដាក់​អ្នក​គាំទ្រ​នៅ​ពេល​លោក​ទៅ​ដល់​ក្លឹប​វាយកូន​ហ្គោល Trump National Golf Club នៅ​ក្នុង​ក្រុង Bedminster រដ្ឋ New Jersey សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។

កាល​ពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​ស.រ.អា. លោក Donald Trump ទទួល​បាន​ព័ត៌មានត្រួសៗ​អំពី​ការ​ស៊ើបការណ៍​សម្ងាត់​នៅ​ឯ​ក្លឹប​កីឡាវាយ​កូល​ហ្គោល​របស់​គាត់​ក្នុង​រដ្ឋ New Jersey ហើយ​គាត់​បាន​និយាយ​ទូរសព្ទ​មួយ​ម៉ោង​ជាមួយ​លោក​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា. Rex Tillerson ដើម្បី​ពិភាក្សា​គ្នា​អំពី​បញ្ហា​ប្រទេស​កូរ៉េខាង​ជើង​ និង​ស្តាប់​អំពី​ហេតុការណ៍​ថ្មីៗ​បំផុត​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ក្នុង​ទ្វីប​អាស៊ី​អាគ្នេយ៍។​

អ្នក​នាំ​ពាក្យ​សេតវិមាន Lindsay Walters បានផ្តល់​សេចក្តី​លម្អិត​អំពី «វិស្សមកាលការងារ» របស់​លោក Trump។​ លោក​ឧត្តមសេនីយ៍ John Kelly នាយ​ខុទ្ទកាល័យ​ប្រធានាធិបតី​ និង​ពួក​សហការី​ឯទៀតៗ​ក៍​ស្ថិត​នៅ​រដ្ឋ New Jersey ដែរ។​

កាល​ពី​ថ្ងៃ​ចន្ទ​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​វាយ​ប្រហារ​តាម​ពាក្យ​សម្តី​បក​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ជា​ឯកច្ឆន្ទ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ក្នុង​ការ​ដាក់​កំហិត​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដោយសារ​ការ​បាញ់​បង្ហោះ​ពិសោធ​កាំជ្រួច​មីស៊ីល​មាន​វង់ប្រតិបត្តិការ​ឆ្ងាយ​របស់​ខ្លួន​កាល​ពី​ខែ​កក្កដា។​

លោក Tillerson ស្ថិត​នៅ​ក្នុង​ក្រុង​ម៉ានីល​ដើម្បី​ចូល​រួម​ក្នុង​ការ​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​កូរ៉េ​ខាង​ជើង Ri Yong Ho ក៏​ស្ថិត​នៅ​ទី​នោះ​ដែរ ក៏​ប៉ុន្តែគេ​មិន​ដឹង​ថា​មាន​ការ​ចរចា​ទល់​មុខ​គ្នា​នៅ​ក្នុង​ជំនួប​អាស៊ាន​នេះ​រវាង​អស់​លោក​ទាំង​ពីរ​នាក់​នេះ​ទេ៕

XS
SM
MD
LG