ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កូរ៉េខាងជើង​ថា​កូរ៉េខាង​ជើង​នឹង​ចូលរួម​កីឡា​អូឡាំពិកនៅ​ឆ្នាំ​២០២០​និង​ឆ្នាំ​២០២២


ប្រធាន​គណកម្មាធិការ​កីឡាអូឡាំពិក​អន្តរជាតិ​លោក Thomas Bach ជួប​ជាមួយ​មេដឹក​នាំ​កូរ៉េ​ខាងជើង​ គីម ជុង​អ៊ុន កាលពី​ថ្ងៃទី​៣១ មីនា ២០១៨។
ប្រធាន​គណកម្មាធិការ​កីឡាអូឡាំពិក​អន្តរជាតិ​លោក Thomas Bach ជួប​ជាមួយ​មេដឹក​នាំ​កូរ៉េ​ខាងជើង​ គីម ជុង​អ៊ុន កាលពី​ថ្ងៃទី​៣១ មីនា ២០១៨។

គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាង​ជើង​បាន​តាំង​ចិត្ត​បញ្ជូន​ក្រុម​កីឡាករ​កូរ៉េ​ខាង​ជើង​ទៅ​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូក្យូ​និង​ទីក្រុង​ប៉េកាំង ​នេះ​តាម​ការ​បញ្ជាក់​របស់​លោក Thomas Bach ​ប្រធាន​គណៈកម្មាធិការ​កីឡាអូឡាំ​ពិក​នៅ​ថ្ងៃ​សៅរ៍នេះបន្ទាប់​ពី​ជំនួប​កម្រមួយ​ជាមួយ​មេដឹកនាំ​របស់​របប​ក្រុង​ព្យុងយ៉ាង​ដែល​មាន​អាវុធ​នុយក្លែអ៊ែរ​។

លោកBachដែល​ជា​ប្រធាន​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​ក៏បាន​និ យាយ​ដែរ​ថា កម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ​នឹង​ធ្វើ​សំណើ​មួយ​សម្រាប់​ការ​ដើរ​ក្បួនរួម​គ្នា​ដ៏​ធំមួយ​ហើយ​សកម្មភាព​រួម​គ្នា​ផ្សេង​ៗ​ទៀត​រវាង​ក្រុមកីឡាកូរ៉េខាង​ជើង​និង​កូរ៉េខាង​ត្បូង​នៅឯការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​នៅ​ក្នុង​ប្រទេស​ជប៉ុន។

កីឡាអូឡាំពិក​រដូវរងា​កាល​ពី​ខែ​មុន​នៅ​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​បានឃើញក្រុម​កីឡាករ​មក​ពី​ប្រទេស​ទាំង២​បាន​ដើរ​ក្បួន​ជាមួយ​គ្នា​នៅឯ​ពិធី​បើក​កីឡា​អូឡាំពិក​រដូវ​រងា​ហើយ​នឹងការ​ប្រកួត​កីឡាHockey រួម​គ្នា​របស់​ក្រុម​ស្រី្ត។

កីឡា​រដូវ​រងានេះ​បាន​ធ្វើ​ឲ្យមាន​ទំនាក់​ទំនង​ល្អជាថ្មី​ឡើង​វិញដ៏​ឆាប់​រហ័ស​ដែល​ឃើញគីម ជុងអ៊ុន​នៃ​កូរ៉េខាង​ជើងនឹង​អង្គុយ​ជាមួយ​លោក Moon Jae-in ​ប្រធានា​ធិបតី​នៃ​ប្រទេស​កូរ៉េខាង​ត្បូងនៅ​ចុង​ខែមេសា​ខាង​មុខនេះ​និង​ជាមួយ​សហរដ្ឋ​អាមេរិក​នៅសន្និសីទ​កំពូល​ជាមួយប្រធានា​ធិបតី​ ដូណាល់ ​ត្រាំ​ដែល​គ្រោង​ធ្វើ​ឡើងនៅ​ខែឧសភា។

លោក Bach បាន​ប្រាប់​ពួក​អ្នក​យក​ព័ត៌មាន​បន្ទាប់​ពី​ចុះ​យន្តហោះ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ដែល​ការ​ចរចា​របស់​លោក​ជាមួយ​គីម​កាល​ពី​ថ្ងៃ​សុក្រ​មានការ​បើក​ចំហរនិង​ប្រកប​ដោយផ្លែផ្កា៕


XS
SM
MD
LG