ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​ថា ខ្លួន​នៅ​ពុំ​ទាន់​កំណត់​ពេល​ណា​មួយ​ដើម្បី​បញ្ចប់​ការប្រយុទ្ធ​គ្នា​នៅ Gaza ទេ


កាំភ្លើងធំ​របស់​អ៊ីស្រាអែល​បាញ់ឆ្ពោះ​ទៅ​គោលដៅ​នានា​នៅ​តំបន់ Gaza Strip ដែល​នៅ​ព្រំដែន​តំបន់ Gaza និង​ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។
កាំភ្លើងធំ​របស់​អ៊ីស្រាអែល​បាញ់ឆ្ពោះ​ទៅ​គោលដៅ​នានា​នៅ​តំបន់ Gaza Strip ដែល​នៅ​ព្រំដែន​តំបន់ Gaza និង​ប្រទេស​អ៊ីស្រាអែល កាលពី​ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១។

អ៊ីស្រាអែល​និយាយនៅ​ថ្ងៃ​ពុធ​ម្សិលមិញ​ថា​ ខ្លួន​មិនទាន់​កំណត់​ពេលវេលាជាក់​ច្បាស់​ណា​មួយ​ក្នុង​ការបញ្ចប់​នូវការ​ប្រយុទ្ធគ្នា​ក្នុង​តំបន់ Gaza របស់​ប៉ាឡេស្ទីន​នោះ​ទេ​ ខណៈ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​ និង​ការបាញ់​ផ្លោង​របស់​ក្រុម Hamas កំពុង​បន្ត​នៅ​ឡើយ។​ នេះ​បើ​តាមការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារព័ត៌មាន Reuters។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ គេ​ឃើញ​មាន​សញ្ញា​ជឿនលឿន​ខាងការ​ទូត​មួយ​ ដែល​ត្រូវ​បានលើក​ឡើង​ដោយ​ប្រភព​កង​កម្លាំង​សន្តិសុខ​អេហ្ស៊ីបថា​ ភាគី​ទាំង​ពីរ​បាន​យល់​ព្រមគ្នា​ទៅ​លើ​គោលការណ៍​នៃ​បទ​ឈប់​បាញ់​មួយ​ បន្ទាប់​ពីមាន​ការ​ជួយ​សម្របសម្រួល​ពី​ភាគី​កណ្តាល​ ប៉ុន្តែ​ភាព​លម្អិតនៃ​កិច្ច​ព្រមព្រៀងឈប់​បាញ់​នោះ​ ​កំពុង​ស្ថិត​ក្នុង​ការ​ចរចា​គ្នាជា​សម្ងាត់​នៅ​ឡើយ ហើយ​មាន​ការ​បដិសេធ​ជា​សាធារណៈ។

មន្ត្រីពេទ្យ​ប៉ាឡេស្ទីន​លើក​ឡើង​ថា​ រហូត​មក​ដល់​ពេល​នេះ​ មានមនុស្ស​ប្រមាណ​ ២១៩​នាក់​ ត្រូវ​បាន​សម្លាប់​ ក្នុង​រយៈ​ពេល​១០​ថ្ងៃកន្លង​ទៅ​នៃ​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល​ ដែល​បានបំផ្លាញ​ផ្លូវ​ថ្នល់​ អគារជា​ច្រើនកន្លែង​ និង​ហេដ្ឋារចនា​សម្ព័ន្ធផ្សេងៗ​ទៀត​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​ស្ថានភាពមនុស្សធម៌​ដែល​កំពុងតែលំបាកស្រាប់​ក្នុង​តំបន់ Gaza កាន់​តែធ្ងន់ធ្ងរ​ថែម​ទៀត។

ដោយ​ឡែកអាជ្ញាធរ​អ៊ីស្រាអែល​វិញ​លើក​ឡើង​ថា​ មាន​មនុស្ស​ប្រមាណ​១២​នាក់​ក្នុង​ប្រទេស​របស់​ខ្លួន​ ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់​រ៉ុក្កែត​របស់​ក្រុម Hamas ដែល​បាន​បាញ់​ផ្លោង​ឆ្លង​ព្រំដែន​ទៅ​លើអ៊ីស្រាអែល​នោះ។

ដោយ​ឡែក ទី​ភ្នាក់ងារ​ព័ត៌មាន AP រាយការណ៍​ថា​ ប្រធានាធិបតី​អាមេរិក​លោក​ Joe Biden បាន​អំពាវនាវ​នៅ​ថ្ងៃ​ពុធ​ឲ្យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ Benjamin Netanyahu ​«បន្ថយ​យ៉ាង​ខ្លាំង​នូវ​ភាព​តានតឹង»​ បន្ទាប់​ពី​រយៈ​ពេល​១០​ថ្ងៃ​នៃ​ការ​ប្រយុទ្ធ​គ្នារវាង​ភាគីទាំង​ពីរ។

នេះ​ជា​ការ​ដាក់​សម្ពាធ​សាធារណៈដ៏​ខ្លាំង​បំផុត​របស់​លោក​ Biden មក​ទល់​ពេល​នេះ​ លើ​សម្ព័ន្ធមិត្ត​អ៊ីស្រាអែល​របស់​ខ្លួន ដោយ​លោក​ប្រធានាធិបតីអាមេរិក​ បាន​ស្នើ​សុំក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​ឲ្យនាយករដ្ឋមន្ត្រី​អ៊ីស្រាអែលឆ្ពោះ​ទៅ​រក​«មាគ៌ា​ទៅ​កាន់​បទ​ឈប់បាញ់​មួយ»។ នេះ​បើ​យោង​ទៅ​លើសេចក្តី​ថ្លែង​ការ​ណ៍​របស់​សេតវិមាន​ ជុំវិញ​កិច្ច​សន្ទនានោះ។​

​ការ​ដាក់​សម្ពាធបាន​កើន​ឡើង​លើ​ប្រធានាធិបតី​អាមេរិក​ ​ក្នុង​ការ​ធ្វើ​ការ​ឲ្យ​បានខ្លាំង​ជាង​នេះ​ ខណៈ​ការ​ប្រយុទ្ធ​គ្នា​នេះ បាន​សម្លាប់​ជីវិត​មនុស្ស​អស់​ជាង២០០​នាក់​ហើយ​នោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG