ភ្នំពេញ —
កាលពីថ្ងៃទី១៣ខែកុម្ភៈប្រទេសកម្ពុជាបានដំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ផ្កាយមាសបួនដល់មន្ត្រីជាន់ខ្ពស់យោធាចំនួន២៩រូបដែលជាឋានន្តរសក្តិកំពូលក្នុងកងទ័ពកម្ពុជា។
ការបន្ថែមឋានន្តរសក្តិនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីមន្ត្រីជាន់ខ្ពស់នគរបាលចំនួនប្រាំមួយរូបត្រូវដំឡើងជាឧត្តមសេនីយ៍ផ្កាយមាសបួន។
លោកបណ្ឌិតកែម ឡី អ្នកវិភាគការអភិវឌ្ឍន៍សង្គមមានប្រសាសន៍ថាការដំឡើងឋានៈដល់កងកម្លាំងប្រដាប់អាវុធនេះជួយបង្កើនភាពចំណេញក្នុងផ្នែកការពារអំណាចរបស់រដ្ឋាភិបាលសព្វថ្ងៃប៉ុន្តែវានឹងធ្វើឲ្យខូចតម្លៃនាយទាហានជាន់ខ្ពស់។
«ភាពចំណេញរបស់រដ្ឋាភិបាលគឺទី១អ្នកដែលសកម្មត្រូវបានលើកទឹកចិត្តបន្ថែម ទី២អ្នកដែលស្មោះស្ម័គ្រនឹងមេកើយខ្លួន អ្នកដែលស្មោះស្ម័គ្រជាមួយនាយករដ្ឋមន្ត្រីវាកាន់តែមានកិច្ចសន្យាស្មោះស្ម័គ្រថែមទៀត។ហើយចំណេញទី៣ដំណែងកើនបន្តទៀតធ្វើឲ្យឧត្តមសេនីយ៍ក្រោមៗឡើងទៅផ្កាយពីរផ្កាយបី។ ប៉ុន្តែខ្ញុំឃើញមានការខាតបង់ច្រើនគឺទី១ខាតថវិកាត្រូវឧបត្ថម្ភថែម ទី២អស់តម្លៃដោយសារមានច្រើនហួសហេតុ ហើយទីបីគ្រាន់តែជាយុទ្ធសាស្ត្រពង្រឹងអំណាច»។
ក្នុងចំណោមមន្ត្រីយោធាដែលឡើងឋានន្តរសក្តិទាំងនេះរួមមានរដ្ឋលេខាធិការក្រសួងការពារជាតិមួយរូប គឺលោកឯល វ៉ាន់សារ៉ាត លោកឧត្តមសេនីយ៍ឈុំ សុជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការពារជាតិ រួមទាំងអតីតមេបញ្ជាការកងទ័ពខ្មែរក្រហមលោកកែវ ពង្សនិងលោកសុខភាព ត្រូវបំពាក់ផ្កាយមាសបួនដំណាលគ្នាជាមួយនឹងអនុរដ្ឋលេខាធិការចំនួនប្រាំពីររូបផ្សេងទៀត។ ក្រៅពីនោះមានអគ្គមេបញ្ជាការរងចំនួនប្រាំពីររូបដូចជាលោកដុំ ហាក់ ដែលធ្លាប់ត្រូវបានចាប់ខ្លួនកាលពីប៉ុន្មានឆ្នាំមុនពាក់ព័ន្ធនឹងគ្រឿងញៀន លោកគៀង សាវុធ លោកអ៊ុង សំខាន់និងលោកឧត្តមសេនីយ៍ឈិន ចាន់ពណ៌។
បន្ថែមពីនោះមានអគ្គលេខាធិការនិងអគ្គលេខាធិការរងក្រសួងការពារជាតិ អគ្គនាយកនៃនាយកដ្ឋានផ្សេងៗ។ដោយឡែកមេបញ្ជាការកងទ័ពជើងទឹកលោកទៀ វិញ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិក៏ត្រូវដំឡើងឋានៈពីឧត្តមនាវីផ្កាយបីទៅជាឧត្តមនាវីផ្កាយបួនជាមួយនឹងមេបញ្ជាការកងទ័ពជើងអាកាសលោកសឹង សំណាងផងដែរ។
គេសង្កេតឃើញការដំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ក្នុងកងកម្លាំងប្រដាប់អាវុធជាពិសេសក្នុងជួរយោធាបានកើតឡើងផុលផុសក្រោយពីការប៉ះទង្គិចដោយប្រដាប់អាវុធរវាងកងទ័ពកម្ពុជានិងកងទ័ពថៃដែលបានចូលលុកលុយនៅតំបន់ព្រំដែនក្បែរប្រាសាទព្រះវិហាររបស់កម្ពុជា។
ក៏ប៉ុន្តែការដំឡើងឋានៈជាឧត្តមសេនីយ៍ផ្កាយបួនបានកើតឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធត្រូវគេអះអាងថាបានបាញ់បង្រ្កាបក្រុមបាតុករដែលជាជនស៊ីវិលក្នុងអំឡុងពេលចុងក្រោយនេះ។
មនុស្សចំនួនប្រាំមួយទៅប្រាំពីរនាក់បានស្លាប់ក្នុងការបង្រ្កាបបាតុកម្មក្រោយពីការបោះឆ្នោតខែកក្កដាឆ្នាំ២០១៣។
យោងតាមឯកសារបរទេស ឧត្តមសេនីយ៍កងប្រដាប់អាវុធកម្ពុជាមានចំនួនរាប់ពាន់នាក់។ប៉ុន្តែឯកសារខ្លះបញ្ជាក់ថាឧត្តមសេនីយ៍ទាំងនោះមានចំនួនច្រើនជាង២.២០០នាក់ដោយរាប់ទាំងឧត្តមសេនីយ៍ផ្កាយប្រាំដែលឧត្តមសេនីយ៍ផ្កាយប្រាំនេះមានលោកហេង សំរិន ប្រធានរដ្ឋសភា លោកជា ស៊ីម ប្រធានព្រឹទ្ធសភានិងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ខណៈដែលកងទ័ពកម្ពុជាមានប្រមាណជាង១២ម៉ឺននាក់និងចំនួនប្រជាពលរដ្ឋកម្ពុជាជាង១៤លាននាក់។
ដោយឡែកនៅសហរដ្ឋអាមេរិកមានឧត្តមសេនីយ៍មានចំនួនតិចជាង១៥០០នាក់តែប៉ុណ្ណោះសម្រាប់កងកម្លាំងប្រដាប់អាវុធចំនួនជាង១,៤លាននាក់ និងសម្រាប់ប្រជាពលរដ្ឋអាមេរិកជាង៣១៥លាននាក់។
លោកបណ្ឌិតហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយឈ្មោះថានិកហ្វិកមានប្រសាសន៍ថាការលើកទឹកចិត្តផ្នែកកងកម្លាំងប្រដាប់អាវុធបង្ហាញថាប្រទេសកម្ពុជាមិនទាន់មានស្ថិរភាពនៅឡើយ។
«បើធៀបទៅនឹងប្រទេសខាងក្រៅឧត្តមសេនីយ៍នៅកម្ពុជាហាក់ដូចជាមានចំនួនលើសលុបពេកហើយ។មួយវិញទៀតក៏បង្ហាញពីនិរន្តភាពរបស់ប្រទេសដែរប្រសិនបើមានឧត្តមសេនីយ៍ច្រើន មានកងទ័ពច្រើនធ្វើសកម្មភាពគឺមានន័យថាប្រទេសនោះមិនទាន់មានស្ថិរភាពនៅឡើយទេ»។
សម្រាប់លោកយ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ដ្រនិងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិវិញការដំឡើងឋានៈជាមេបញ្ជាការយោធាច្រើនហួសនឹងនាំឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពរបស់កងកម្លាំងប្រដាប់អាវុធ។
«មាននាយទាហានដ៏ច្រើនហើយចំណែកឯកូនទាហានមានចំនួនតិចតួចគឺប៉ះពាល់ដល់ប្រសិទ្ធភាពការងារក្នុងករណីដែលប្រទេសយើងមានចម្បាំងឬប្រទេសយើងមានបញ្ហាអ្វីមួយ»។
ទោះជាមានការបកស្រាយបែបនេះ លោកឧត្តមសេនីយ៍ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានថ្លែងនៅក្នុងពិធីបំពាក់ឋានន្តរសក្តិនាយឧត្តមសេនីយ៍ ផ្កាយមាសបួនដល់មន្ត្រីយោធាទាំង២៩រូបកាលពីពីរសប្តាហ៍មុនដោយច្រានចោលការរិះគន់អំពីអ្វីដែលគេធ្លាប់ឮកន្លងមកថាមានអតិផរណាថា្នក់ឧត្តមសេនីយ៍កងកម្លាំងប្រដាប់អាវុធនៅកម្ពុជា។
លោកទៀ បាញ់ បានលើកឡើងថាគេមិនអាចប្រៀបធៀបចំនួនឧត្តមសេនីយ៍យោធាកម្ពុជាជាមួយសហរដ្ឋអាមេរិកនោះទេ។ លោកថា ទីនេះ«គឺប្រទេសកម្ពុជា»។
«ថ្មីបំផុតនេះបានប្រៀបធៀបសហរដ្ឋអាមេរិកថាមិនមានឧត្តមសេនីយ៍ស្មើពាក់កណ្តាលនឹងឧត្តមសេនីយ៍កម្ពុជាផង។នោះគឺសហរដ្ឋអាមេរិក។វាមិនមែនកម្ពុជា។ឈ្មោះក៏ខុសគ្នាអ្វីៗក៏ខុសគ្នាហើយនេះក៏យើងឃើញថាសមរម្យដែរ។ នៅតែមោទនភាពសម្រាប់ជាតិយើងតែយើងឃើញថា(ឧត្តមសេនីយ៍)របស់យើងល្មម។ធ្វើអីយើង។វាត្រូវតែអញ្ចឹង។នេះគឺកម្ពុជា»។
ប្រទេសកម្ពុជាដែលឆ្លងកាត់សង្គ្រាមបែបទ័ពព្រៃផងនិងទ័ពរដ្ឋាភិបាលផងតម្រូវឲ្យទទួលយកការហ្វឹកហាត់កងទ័ពរបស់ខ្លួនឲ្យទៅជាកងទ័ពអាជីពមួយពិតប្រាកដ។
ការរៀបចំរចនាសម្ព័ន្ធយោធាមិនសមស្របនឹងនាំឲ្យការចំណាយកាន់តែខ្ពស់សម្រាប់ប្រទេសក្រីក្រនេះហេតុដូច្នេះហើយបានជាសហគមន៍អន្តរជាតិបានផ្តល់យោបល់ដល់កម្ពុជាឲ្យកែសម្រួលកងទ័ពរបស់ខ្លួននៅឆ្នាំ១៩៩៨ជាពិសេសទាក់ទងនឹងអតិផរណានៃឋានន្តរសក្តិក្រោយពីមានការច្របាច់បញ្ចូលគ្នារវាងអតីតកងទ័ពតស៊ូនិងកងទ័ពរដ្ឋាភិបាល។
យោងតាមឯកសារនៃគណៈកម្មាធិការនិតិសម្បទានិងអភិវឌ្ឍន៍កម្ពុជា(Cambodian Rehabilitation and Development Board)និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ក្នុងកិច្ចប្រជុំជាមួយប្រទេសផ្តល់ជំនួយកាលពីឆ្នាំ២០០២ ប្រទេសកម្ពុជាមានគម្រោងកាត់រំសាយកងទ័ពចំនួន៥៥.០០០នាក់ក្នុងរយៈពេលប្រាំឆ្នាំគឺពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០៣ ក្រោមជំនួយរបស់ធនាគារពិភពលោក។
ប៉ុន្តែដោយសារអំពើពុករលួយការកាត់រំសាយកងទ័ពបានបញ្ឈប់នៅកណ្តាលទី។មានតែកងទ័ពចំនួន១៥.០០០នាក់ប៉ុណ្ណោះបានវិលត្រឡប់ទៅកាន់ជីវភាពស៊ីវិលវិញ។
ប្រទេសកម្ពុជាបានចំណាយលើវិស័យយោធាកាលពីឆ្នាំ២០១១ចំនួន១៩១លានដុល្លារអាមេរិក។ប៉ុន្តែការចំណាយនេះបានកើនដល់ប្រមាណ៥០០លានដុល្លារក្នុងមួយឆ្នាំ ក្នុងរយៈពេលចុងក្រោយនេះឬស្មើនឹងប្រហាក់ប្រហែល៣ភាគរយនៃផលិតផលដុលសរុប។
ឯកសារបរទេសបង្ហាញថាកងទ័ពកម្ពុជាអន់ខ្សោយ មានឧបករណ៍ប្រើប្រាស់មួយចំនួនចាស់ៗនិងបច្ចេកវិទ្យាមិនសូវជឿនលឿន។បន្ថែមពីនោះទៀតមានឧត្តមសេនីយ៍យោធាជាច្រើនលើសលុបទៀតផង។
ការចំណាយនេះប្រហាក់ប្រហែលនឹងជាង៣០ដងទាបជាងការចំណាយផ្នែកយោធារបស់ប្រទេសថៃដែលជាប្រទេសគូជម្លោះរបស់កម្ពុជាជុំវិញបញ្ហាប្រាសាទព្រះវិហារនិងបញ្ហាព្រំដែន។
ការសិក្សាមួយរបស់មូលនិធិសិក្សាសង្គមនយោបាយFASAPO ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំងឲ្យដឹងថា ប្រទេសវៀតណាម និងកម្ពុជាធ្លាប់មានកិច្ចព្រមព្រៀងនឹងគ្នាហើយក្រោយពីឆ្នាំ ១៩៨៩មានជំនាញការកងទ័ពវៀតណាមចំនួន១.១៩៩នាក់បានជួយកងទ័ពកម្ពុជា។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យមានប្រសាសន៍ថាការលើកដំឡើងបុណ្យសក្តិផ្នែកកងទ័ពមានលំនាំដូចប្រទេសវៀតណាម។
លោកបញ្ជាក់ថាការលើកទឹកចិត្តនេះដើម្បីភាពស្មោះស្ម័គ្រដល់បក្សកុម្មុយនិស្ត។
ក៏ប៉ុន្តែលោកទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាអះអាងថាការដំឡើងបុណ្យសក្តិជានាយឧត្តមសេនីយ៍ផ្កាយបួនគឺដោយសារគុណសម្បត្តិការងាររបស់មន្ត្រីទាំងនោះនាពេលកន្លងមក។
«វាត្រូវតែទទួលស្គាល់អំពីកិច្ចការរបស់ខ្លួនក្នុងរយៈពេលនៃការរួមចំណែកការងាររបស់ជាតិមាតុភូមិជាពិសេសក្នុងកងយោធពលខេមរភូមិន្ទនេះ»។
មូលនិធិសិក្សាសង្គមនយោបាយFASAPOបានរៀបរាប់ថាកងប្រដាប់អាវុធត្រូវគេចង្អុលថាបានជាប់ពាក់ព័ន្ធក្នុងឃាតកម្មជាបន្តបន្ទាប់។ជាក់ស្តែងមានជនស៊ីវិលស្លាប់យ៉ាងតិច២៦៣នាក់ចន្លោះពីខែមករា ឆ្នាំ១៩៩៧ដល់តុលាឆ្នាំ ១៩៩៨ ដោយសារភា្នក់ងាររបស់រដ្ឋាភិបាលដែលពាក់កណ្តាលនៃភ្នាក់ងារទាំងនោះគឺជាយោធា។
ផ្អែកតាមរបាយការណ៍របស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ចន្លោះពីខែមករាឆ្នាំ១៩៩៩ដល់ខែធ្នូឆ្នាំ២០០១មានករណីឃាតកម្មចំនួន១៣០បានកើតឡើងហើយកងយោធាមានការជាប់ពាក់ព័ន្ធចំនួន៤៦ករណីក្នុងឃាតកម្មនេះ។ កងរាជអាវុធហត្ថជាប់ពាក់ព័ន្ធ១៩ករណីនិងកងប៉ូលិសពាក់ព័ន្ធ២៩ករណី៕