ភ្នំពេញ —
រយៈពេលជាងបីខែក្រោយពីបាត់ខ្លួនអ្នកកាសែតជនជាតិកាណាដានៅក្នុងខេត្តសៀមរាប ហើយសាកសពទើបតែបានរកឃើញនៅដើមខែឧសភានេះ ក្រុមអាជ្ញាធរមានសមត្ថកិច្ចរបស់រដ្ឋាភិបាលមិនទាន់បានកំណត់មូលហេតុនៃការស្លាប់បាត់បង់ជីវិតរបស់ជនរងគ្រោះនៅឡើយទេ។
អ្នកឃ្លាំមើលសេរីភាពសារព័ត៌មានកម្ពុជាបានចាត់ទុកថាភាពយឺតយ៉ាវរបស់ក្រុមសមត្ថកិច្ចបានបង្ហាញពីរូបភាពយ៉ាងអាក្រក់មួយទៅលើអ្នកកាសែតក្នុងស្រុកស្របពេលនិងសេរីភាពអ្នកការសែតនៅកម្ពុជាបានរងនូវការរិះគន់ថាបានធ្លាក់ចុះ និង ក្រោយពីអ្នកកាសែតផ្សេងទៀតបានទទួលរងការវាយដំនៅសួនប្រជាធិបតេយ្យ។
លោក ដេវ វ៉កឃឺ (Dave Walker) អាយុ៥៨ឆ្នាំ ជាអ្នកកាសែតជនជាតិកាណាដានិងជាស្ថាបនិកក្រុមហ៊ុនផលិតភាពយន្តមួយឈ្មោះ Animist Farm Films បានបាត់ខ្លួនតាំងពីពាក់កណ្តាលខែកុម្ភៈពីផ្ទះសំណាក់មួយក្នុងខេត្តសៀមរាប។
លោក ដេវ វ៉កឃើ បានមកស្នាក់នៅក្នុងខេត្តសៀមរាបដើម្បីផលិតខ្សែភាពយន្តមួយជាភាសាអង់គ្លេសមានចំណង ជើងថា «The Poorest Man»ឬ «បុរសក្រីក្របំផុត»។ ខ្សែភាពយន្តរយៈពេល៨០នាទីនេះរៀបរាប់អំពីអ្នកភូមិម្នាក់ ដែលខ្មែរក្រហមបានតែងតាំងឲ្យធ្វើជាប្រធានភូមិ ក្រោយពីបានដឹងថា គាត់ជាអ្នកក្រជាងគេក្នុងភូមិ។ តួអង្គប្រធានភូមិនោះបានសង្គ្រោះជីវិតមនុស្ស១០០នាក់ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ មិនឲ្យខ្មែរក្រហមយកទៅសម្លាប់ចោល។
សាកសពរបស់ផលិតករ ដេវ វ៉កឃើ ទើបតែបានរកឃើញកាលពីថ្ងៃទី១ខែឧសភាក្នុងព្រៃមួយកន្លែងជិតប្រាសាទអង្គរធំ ខេត្តសៀមរាប តែសាកសពរបស់ជនរងគ្រោះបានស្អុយរលួយស្ទើរបាត់រូបភាពដើមអស់ទៅហើយ។
លោកឧត្តមសេនីយ៍ត្រី សត ណាឌី ស្នងការប៉ូលិសខេត្តសៀមរាបបានបញ្ជាក់ថាមានអ្នកជំនាញមកពីប្រទេសថៃចំនួន៨នាក់បានមកធ្វើកោសល្យវិច័យសាកសពតែលោកមិនទាន់បានបញ្ជាក់មូលហេតុនៃការស្លាប់បាននៅឡើយទេ។
«ក្រុមការងារបច្ចេកទេសកំពុងតែធ្វើការពិនិត្យកោសល្យវិច័យទៅលើសពនោះហើយ។ គេមិនទាន់បានផ្តល់ការសន្និដ្ឋានយ៉ាងម៉េចផង។ ខ្ញុំមិនទាន់ប្រាប់ថាម៉េចទេ»។
លោកនាយឧត្តមសេនីយ សុខ ផល ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានបញ្ជាក់ថាលទ្ធផលមិនទាន់បានបង្ហាញពីប្រទេសថៃនៅឡើយទេ។
«រង់ចាំកោសល្យវិច័យគេយកមកពីបាងកកវិញពីព្រោះជាធម្មតាយើងធ្វើកោសល្យវិច័យធ្វើរួមគ្នា។យើងមិនទាន់និយាយកើតទេកុំអាលនិយាយ»។
លោក សាន់នី ឈួន មិត្តភក្តិលោក ដេវ វ៉កឃើ បានបញ្ជាក់ថាការស្លាប់របស់ជនរងគ្រោះបង្កប់នៅមន្ទិលសង្ស័យយ៉ាងច្រើន។ លោកបានបញ្ជាក់ថា នៅពេលទៅពិនិត្យសាកសព លោកឮសមត្ថកិច្ចនិយាយគ្នាថា ឲ្យសន្និដ្ឋានដូចៗគ្នាថាជនរងគ្រោះស្លាប់ដោយសារខ្យល់គរក្នុងខណះពេលការធ្វើកោសល្យវិច័យមិនទាន់ចាប់ផ្តើមនៅឡើយ។
«ខ្ញុំមានការមិនអស់ចិត្តនៅពេលដែលព្រឹកថ្ងៃទី១ហ្នឹងពេលដែលខ្ញុំទៅមើលសាកសពគាត់ហ្នឹងខាងនគរបាលមួយចំនួនហ្នឹងគាត់បាននិយាយគ្នាហើយគេប្រាប់ឃ្នីគ្នាគេនៅពីមុខហ្នឹងគេថាឲ្យនិយាយឲ្យដូចគ្នាទៅថាសពនេះស្លាប់ដោយខ្យល់គរ។ គេនិយាយគ្នាពេញថ្នល់តែម្តង»។
ការបាត់ខ្លួនលោក Dave Walker ដែលគ្មានមូលហេតុនេះបានធ្វើឲ្យមានប្រតិកម្មពីអង្គការសារព័ត៌មានអន្តរជាតិជាច្រើនដើម្បីឲ្យរដ្ឋាភិបាលកម្ពុជាស៊ើបអង្កេតរឿងនេះ។
លោក មឿង ឈានណារិទ្ធ នាយកវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មានបានរិះគន់ថា ការស្លាប់បាត់បង់ជីវិតរបស់អ្នកកាសែតកាណាដានិងការវាយសំពងទៅលើអ្នកកាសែតនៅទីលានប្រជាធិបតេយ្យបានបង្ហាញពីរូបភាពកាន់តែអាក្រក់និងសេរីភាពសារព័ត៌មានបានធាក់ថយក្រោយមុនឆ្នាំ១៩៩៣ទៅទៀត៕