ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកយក​ព័ត៌មាន​ខ្មែរ​ម្នាក់​​ត្រូវជ្រើស​រើសជា ​​Information ​Hero


លោក​តាត ឧត្តម​ធ្វើការ​ជូន​វិទ្យុ​វីអូឌី​(VOD)​ជា​យុវ័យ​ក្មេង​ជាង​គេ​ ​ដែល​ទទួល​បាន​គោរមងារ​ឆ្នើមនេះ​ពីអង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ Reporters ​Without ​Borders។
លោក​តាត ឧត្តម​ធ្វើការ​ជូន​វិទ្យុ​វីអូឌី​(VOD)​ជា​យុវ័យ​ក្មេង​ជាង​គេ​ ​ដែល​ទទួល​បាន​គោរមងារ​ឆ្នើមនេះ​ពីអង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ Reporters ​Without ​Borders។
អ្នកយក​ព័ត៌មាន​វ័យ​ក្មេង​ម្នាក់​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក​តាត ​ឧត្តម​ ត្រូវ​គេ​ជ្រើស​រើស​ដើម្បី​ទទួល​ស្គាល់​ឬ​ទទួល​បាន​គោរមងារ​ដ៏​ឆ្នើម​មួយ​ហៅ​ថា​ «ជើងឯក​ខាង​ផ្នែក​ព័តមាន​ឬ ​Information ​Hero»​ក្នុង​ចំណោម​១០០​នាក់មក​ពីប្រទេស​នានាលើ​ពីភព​លោក។​

លោក​តាត ឧត្តម​ធ្វើការ​ជូន​វិទ្យុ​វីអូឌី​(VOD)​ជា​យុ​វវ័យ​ក្មេង​ជាង​គេ​ជា​មួយអ្នក​យក​ព័ត៌មាន​១០០​នាក់​ផ្សេង​ទៀត​មក​ពី​បណ្តាប្រទេស​ចំនួន​៦៥​ដែល​ទទួល​បាន​គោរមងារ​ឆ្នើមនេះ​ពីអង្គការ​អ្នក​សារ​ព័ត៌មាន​គ្មាន​ព្រំដែន​ Reporters ​Without ​Borders។ ​នេះជា​ការ​បញ្ជាក់​របស់​អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​មួយ​កាល​ពីថ្ងៃ​អង្គារ។​

អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន​បាន​និយាយ​ថា ​ក្រុម​អ្នក​ដែល​ត្រូវ​ជ្រើស​រើស​ក្នុង​ការ​ផ្តល់​ជូន​ការ​ទទួល​ស្គាល់​ដ៏ឆ្នើម​សម្រាប់​ទិវា​សេរីភាព​សារ​ព័ត៌មាន​ពិភព​លោក ​នៅ​ថ្ងៃទី៣​ខែ​ឧសភា​នេះ​ គឺជា​អ្នក​ដែល​លះ​បង់​សន្តិសុខ​ផ្ទាល់ខ្លួន​និង​ជីវិត​ក្នុង​អាជីព​របស់​ពួក​គេ​ផង​ដែរ។​

អង្គការ​នេះ​បាន​និយាយ​ថា ​ជើងឯក​ផ្នែក​ព័ត៌មាន​ទាំង​នេះ​គឺ​ជា​ប្រភព​នៃ​ការជំរុញទឹកចិត្ត​ដល់​បុរស​និង​ស្រ្តី​ដែល​ចង់​បាន​សេរីភាព។​

បើ​គ្មាន​ការ​តាំង​ចិត្ត​របស់​ពួក​គេ​ និង​អ្នក​ស្រដៀង​គ្នា​នេះ ​វា​ទំនង​ជា​មិន​អាច​ពង្រីក​ដែន​សេរីភាព​បាន​ទេ។​

អ្នក​សារព័ត៌មាន​ទាំង​១០០​នាក់​នេះ​ភាគ​ច្រើន​ចេញពី​ប្រទេស​ដែល​មាន​បញ្ហា​ស្មុគស្មាញ​ផ្នែក​នយោបាយ​និង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ព័ត៌មាន​ធ្ងន់ធ្ងរ៕
XS
SM
MD
LG