មន្រ្តី Nigeria និយាយថា ការផ្ទុះគ្រាប់បែកពីរដងនៅទីក្រុង Jos ក្នុងប្រទេស Nigeria ភាគកណ្តាល បានសម្លាប់មនុស្សយ៉ាងតិច ៣១ នាក់។
អ្នកនាំពាក្យរដ្ឋាភិបាល Yohanna Audu បានថ្លែងថា គ្រាប់បែកពីរគ្រាប់ ត្រូវបានបំផ្ទុះឡើងដោយអ្នកដាក់គ្រាប់បែកអត្តឃាតដែលបានបើកឡានពីរផ្សេងគ្នា ក្នុងពេលប៉ុន្មាននាទីពីគ្នាចូលទៅក្នុងទីផ្សារកណ្តាលរបស់ក្រុង Jos នៅមុខភោជនីយដ្ឋានម្ហូបចំអិនស្រាប់មួយ។
ការផ្ទុះនេះបានកើតឡើងនៅវេលាម៉ោង ៦ កន្លះល្ងាចថ្ងៃព្រហស្បត៍ នៅជិតកន្លែងដែលការបំផ្ទុះគ្រាប់បែកពីរគ្រាប់កាលពីខែឧសភាមុន បានសម្លាប់មនុស្សយ៉ាងតិច ១១៨ នាក់៕