ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទម្សិលមិញកំពុងលេបឱសថព្យាបាលជំងឺគ្រុនចាញ់ដើម្បីរារាំងជំងឺកូវីដ១៩។
លោកប្រធានាធិបតីត្រាំបាននិយាយក្នុងអំឡុងជំនួបនៅក្នុងបន្ទប់ទទួលទានអាហារផ្លូវរដ្ឋក្នុងសេតវិមានថា «ខ្ញុំបានលេបថ្នាំនោះមួយអាទិត្យកន្លះ ឥឡូវនេះ ខ្ញុំស្ថិតនៅទីនេះនៅឡើយ។ តើលោកអ្នកត្រូវបាត់បង់អ្វី?»។
លោកប្រធានាធិបតីត្រាំពន្យល់ថា លោកកំពុងលេបថ្នាំ Hydroxychloroquine ជារៀងរាល់ថ្ងៃជាមួយឱសថមានសារធាតុស័ង្កសី ហើយនឹងធ្វើតេស្តជំងឺកូវីដ១៩អវិជ្ជមានជារៀងរាល់ថ្ងៃ។
ឱសថនេះបានធ្វើឲ្យមានការស្លាប់ការកើនឡើងយ៉ាងខ្លាំងសម្រាប់អ្នកជំងឺមួយចំនួនហើយមិនត្រូវបានគេរកឃើញប្រសិទ្ធិភាពនៅឡើយនៅក្នុងការព្យាបាលអ្នកជំងឺកូរ៉ូណានៅក្នុងការសិក្សាតាមបែបវិទ្យាសាស្រ្តណាមួយនៅឡើយទេ រួមទាំងការសាកល្បងផង។
រដ្ឋបាលម្ហូបអាហារ និងឱសថសហរដ្ឋអាមេរិកកាលពីខែមុនបានចេញការព្រមានពីការចែកចាយឱសថ Hydroxychloroquine នៅក្នុងមន្ទីរពេទ្យ ពីព្រោះតែវាអាចបណ្តាលឲ្យមានបញ្ហាដល់សង្វាក់បេះដូង។
មិនមានភស្តុតាងថា ការលេបថ្នាំនេះ អាចជួយមនុស្សកុំឲ្យឆ្លងមេរោគកូរ៉ូណាទេ។
លោកប្រធានាធិបតីត្រាំបានពោលអះអាងថា «ខ្ញុំមិនទទួលរងការប៉ះពាល់ដោយសារឱសថនេះទេ។ ឱសថនេះបានព្យាបាលជំងឺគ្រុនចាញ់ប្រហែល៤០ឆ្នាំហើយ។ខ្ញុំលេបវា។ បុគ្គលិកធ្វើការនៅជួរមុខលេបវា។ វេជ្ជបណ្ឌិតជាច្រើនក៏បានលេបថ្នាំនេះដែរ»។
លោកប្រធានាធិបតីត្រាំ បាននិយាយទៀតថា លោកបានសុំឲ្យវេជ្ជបណ្ឌិតនៅសេតវិមានចេញវេជ្ជបញ្ជាឱសថនេះដល់លោក៕