ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់​មតិ​បង្ហាញ​ថា​ ទស្សន:​អវិជ្ជមាន​លើ​ប្រទេស​ចិន​កើន​ឡើង​ក្នុង​ចំណោម​ប្រទេស​ដែល​​ប្រកាន់​​លទ្ធិប្រជាធិបតេយ្យជឿនលឿន


រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping (ឈរ​កណ្ដាល​ខាង​មុខ) និង​គណៈប្រតិភូ​មួយ​ចំនួន ឈរ​គោរព​ភ្លេង​ជាតិ​ចិន ក្នុង​ពិធិ​បិទ​សមាជ​បក្ស​កុម្មុយនីស្ត​ចិន ថ្ងៃទី២៤ ​ខែតុលា ឆ្នាំ២០១៧។
រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping (ឈរ​កណ្ដាល​ខាង​មុខ) និង​គណៈប្រតិភូ​មួយ​ចំនួន ឈរ​គោរព​ភ្លេង​ជាតិ​ចិន ក្នុង​ពិធិ​បិទ​សមាជ​បក្ស​កុម្មុយនីស្ត​ចិន ថ្ងៃទី២៤ ​ខែតុលា ឆ្នាំ២០១៧។

បើ​យោងតាម​ការស្ទង់​មតិ​របស់​ប្រជាជន​ក្នុង​បណ្ដា​ប្រទេស​ដែលមាន​លទ្ធិប្រជាធិបតេយ្យ​ជឿនលឿន​ កេរ្តិ៍ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិរបស់​ប្រទេស​ចិន​ បាន​ដាំក្បាល​ចុះ​ខ្លាំង​ ក្នុង​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​១៩។​

នៅ​ក្នុង​ការ​ស្ទង់​មតិ​តាម​ទូរស័ព្ទ​មួយ​ ដែល​មាន​អ្នក​ចូលរួម​ជាង​ ១ ម៉ឺន ៤ ពាន់​នាក់ មក​ពី​ប្រទេស​ចំនួន​ ១៤ ពី​ចន្លោះ​ខែ​មិថុនា​និង​ខែ​សីហា​ ដែល​ធ្វើ​ឡើង​ដោយ មជ្ឈមណ្ឌល Pew Research Center ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បាន​បង្ហាញ​ថា ៦១% នៃ​អ្នក​ចូល​រួម​បាននិយាយ​ថា​ រដ្ឋាភិបាល​ក្រុង​បេកាំង ដោះស្រាយការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ​១៩​ មិន​បាន​ល្អ ហើយ ៣៧% ទៀត​បាន​ឆ្លើយ​ថា ​ប្រទេស​ចិន​ដោះស្រាយ​បាន​ល្អ​គួរសម។

ការតានតឹង​រវាង​អូស្ត្រាលី​និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​កើន​ឡើង​ចាប់តាំង​ពីរដ្ឋាភិបាល​កង់បេរ៉ា​ បាន​អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ឯករាជ្យ​អំពី​ប្រភព​នៃការផ្ទុះ​ឡើង​នៃ​វីរុស​កូរ៉ូណា​ដែល​ត្រូវ​បាន​គេ​រកឃើញ​មុន​ដំបូង​កាលពី​ឆ្នាំ​ទៅ​នៅ​ក្នុង​ទីក្រុង​វូហាន​ភាគ​កណ្តាល​ប្រទេស​ចិន​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ធ្វើការ​សងសឹកវិញ​ដោយ​ការយក​ពន្ធគយ​យ៉ាងខ្លាំង​លើ​ទំនិញ​របស់​អូស្ត្រាលី​ដែលនាំ ចូល​ក្នុង​ប្រទេស​ចិន ដោយ​កើន​ឡើង​ចំនួន​៥៧ភាគរយ​បើប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៩។ ការណ៍​នេះ​ជា​ការកើន​ឡើង​យ៉ាង​ខ្លាំង​នូវ​ទស្សនៈ​អវិជ្ជមាន​ចំពោះ​ចិន​ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ ។

ចំនួន​អ្នក​ចូលរួម ៧៨%​ មាន​ទស្សន:អវិជ្ជមាន​លើ​លោក​ប្រធានាធិបតី​ Xi Jinping ដោយ​និយាយថា​ពួក​គេ​មាន​ទំនុកចិត្ត​តិច​តួច ឬ​គ្មាន​ទាល់​តែ​សោះ​ លើលោក​ Xi ក្នុងការ​ដោះ​ស្រាយ​បញ្ហា​សាកល​លោក​ឲ្យ​បាន​ត្រឹមត្រូវ ។

ប្រទេស​ទាំង​ ១៤​ ដែល​ចូល​រួម​ធ្វើ​ការ​ស្ទង់មតិនេះ​រួមមាន៖​ ជប៉ុន ស៊ុយអ៊ែត​ អូស្ត្រាលី អង់គ្លេស ប៊ែលហ្ស៊ិក កាណាដា ដាណឺម៉ាក បារាំង អាល្លឺម៉ង់ អ៊ីតាលី ហូឡង់ កូរ៉េខាងត្បូង អេស្ប៉ាញ និង​សហរដ្ឋអាមេរិក៕

XS
SM
MD
LG