ភ្នំពេញ —
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគ.ជ.ប.នឹងចាប់ផ្តើមយុទ្ធនាការចែកប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតរយៈពេល២៥ថ្ងៃចាប់ពីថ្ងៃទី១ ខែមិថុនាខាងមុខនេះតទៅ។ ប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនេះនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋដឹងពីឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោត មណ្ឌលបោះឆ្នោត និងពេលវេលានៃការបោះឆ្នោត។
លោកទេព នីថា អគ្គលេខាធិការគ.ជ.ប.បានប្រាប់ថា ប័ណ្ណព័ត៌មានជាង៩លានសន្លឹកនឹងត្រូវចែកជូនអ្នកមានសិទ្ធិបោះឆ្នោត នៅតាមភូមិ ឃុំរបស់ពួកគេ។
«គឺយើងចង់ជូនព័ត៌មានបន្ថែមទៀតដល់អ្នកបោះឆ្នោត។ ជាធម្មតា យើងតែងតែធ្វើការផ្សព្វផ្សាយ អប់រំដល់អ្នកបោះឆ្នោត ជាពិសេសមុនពេលបោះឆ្នោតតែម្តង»។
យ៉ាងណាមិញ លោកហូ វ៉ាន់ តំណាងរាស្ត្រមកពីគណបក្សសម រង្ស៊ី ប្រាប់ឲ្យដឹងដែរថា សម្រាប់អាណត្តិមុនៗ ការចែកប័ណ្ណព័ត៌មានបោះឆ្នោតនេះមានភាពមិនប្រក្រតី និងមានភាពលម្អៀង ដោយហេតុថា ការចែកនោះភាគច្រើនត្រូវផ្តល់ជូនដល់អ្នកបោះឆ្នោតដែលត្រូវគេសម្គាល់ថា មានសមាណចិត្តទៅរកគណបក្សកាន់អំណាច។
តំណាងរាស្ត្រដដែលស្នើសុំឲ្យធ្វើការចែកប័ណ្ណព័ត៌មានបោះឆ្នោតដោយគ្មានលម្អៀងនិងដោយមានការចូលរួមពីគណបក្សប្រឆាំង។
«ឲ្យមានការចែកហ្នឹង កុំឲ្យមានការរើសអើងឲ្យសោះ។ កុំថា អ្នកនេះ បក្សនេះ អ្នកនោះបក្សនោះ។ ហើយយើងត្រូវចេះហៅគ្នាធ្វើការរួមគ្នារវាងគណបក្សដទៃទៀត»។
លោកទេព នីថាបញ្ជាក់ថា ការចែកប័ណ្ណព័ត៌មានបោះឆ្នោតនឹងធ្វើឡើងដោយមានការចូលរួមពីគណបក្សដទៃ និងសង្គមស៊ីវិល ដើម្បីធានាថា មានភាពសុក្រិត។
លោកគល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានប្រាប់ឲ្យដឹងដែរថា ការចែកប័ណ្ណព័ត៌មានបោះឆ្នោតពិតជាមានសារៈសំខាន់ ដោយហេតុថា វានឹងផ្តល់ព័ត៌មានចាំបាច់ដល់អ្នកបោះឆ្នោត។
លោកគល់ បញ្ញាលើកឡើងថា បញ្ហាដែលបានកើតមាននាពេលកន្លងមកនោះគឺការចែកប័ណ្ណនេះមិនបានដល់ប្រជាពលរដ្ឋទាំងអស់នោះទេ។
លោកបញ្ជាក់ផងដែរថា អ្នកដែលចែកមានប្រសិទ្ធិភាពបំផុតនោះគឺមេភូមិ ក៏ប៉ុន្តែមេភូមិខ្លះហាក់ប្រកាន់និន្នាការគណបក្សនយោបាយ។ ដូច្នោះគប្បីមានការចូលរួមពីគណបក្សផ្សេងទៀត ជាពិសេសគណបក្សប្រឆាំងដើម្បីធានាថា ប្រជាជនទាំងអស់ទទួលបានប័ណ្ណទាំងនោះ។
កម្ពុជាគ្រោងនឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៥ នៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ ដោយមានគណបក្សនយោបាយសរុបចំនួន៨នឹងចូលរួមប្រកួតប្រជែង។ ដោយឡែក យុទ្ធនាការនៃការឃោសនាបោះឆ្នោតនឹងចាប់ផ្តើមពីថ្ងៃទី២៧ ខែមិថុនាដល់ថ្ងៃទី២៦ខែកក្កដា៕