ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អូតង់​អំពាវ​នាវ​ឱ្យ​មាន​​ការ​ឆ្លើយតប​សាកល​​ដល់​ការ​បាញ់​​មីស៊ីល​ថ្មីៗ​បំផុត​របស់​កូរ៉េខាង​ជើង


បុរស​ម្នាក់​មើល​ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ឯ​ស្ថានីយ​រថ​ភ្លើង​មួយ​ក្នុង​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​១៥ ខែកញ្ញា។
បុរស​ម្នាក់​មើល​ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង នៅ​ឯ​ស្ថានីយ​រថ​ភ្លើង​មួយ​ក្នុង​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃទី​១៥ ខែកញ្ញា។

លោក ​Jens Stoltenburg ​អគ្គលេខាធិការ​នៃ​អង្គការ​អូតង់​បាន​មាន​ប្រសាសន៍នៅ​ថ្ងៃ​សុក្រ​នេះ​តាម Twitter ថា «ការ​បាញ់​បង្ហោះ​កាំ​ជ្រួច​មីស៊ីល​នេះ​ដោយ​ប្រទេស​កូរ៉េខាង​ជើង​ជា​ការ​ប្រព្រឹត្ត​ល្មើស​គ្មាន​ការ​ប្រុងប្រយ័ត្ន​មួយ​លើក​ទៀត​ប្រឆាំង​នឹង​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ដែល​ជា​ការ​គំរាម​កំហែង​ធំ​មួយ​ដល់​សន្តិភាព​និង​សន្តិសុខ​អន្តរជាតិដែល​ទាម​ទារ​ឱ្យ​មាន​ការ​ឆ្លើយ​តប​សាកលមួយ»។

កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ ប្រទេស​កូរ៉េខាង​ជើង​បាន​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីលមួយ​ទៀត​ពី​លើ​ប្រទេស​ជប៉ុន​ នៅ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​អ.ស.ប.​បាន​ដាក់​កំហិត​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ ដោយសារ​បាន​ធ្វើ​ការ​ពិសោធន៍​បរមាណូ​លើក​ទី​៦​របស់​ផង​ខ្លួន។​

កាំជ្រួច​នេះ​បាន​ត្រូវ​បាញ់​បង្ហោះ​ពី​សង្កាត់ ​Sunan​ នៅ​ក្នុង​រដ្ឋធានី​ព្យុងយ៉ាង​ នៃ​ប្រទេស​កូរ៉េ​ខាង​ជើង​ ហើយ​បាន​ហោះ​ពី​លើ​កោះ​ Hokkaido ​នា​ផ្នែក​ខាង​ជើង​នៃ​ប្រទេស​ជប៉ុន។

លោក ​Yoshihide Suga ​អគ្គលេខា​ធិការ​គណៈ​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ជប៉ុន​បាន​មាន​ប្រសាសន៍​ថា «យើង​មិន​អាច​ទទួល​បាន​ជា​ដាច់​ខាត​ការ​បង្ក​រឿង​ទាំង​នេះ​ដោយ​កូរ៉េខាង​ជើង​ ហើយ​យើង​តវ៉ា​យ៉ាង​ខ្លាំង​ដល់​កូរ៉េខាង​ជើង​និង​បង្ហាញ​កំហឹង​ខ្លាំង​របស់​ប្រទេស​ជាតិ​តាម​ពាក្យពេចន៍​ខ្លាំង​បំផុត»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG