ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​តស៊ូ​ទប់​ស្កាត់​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ១៩​


ពលរដ្ឋ​មីយ៉ាន់ម៉ា​តម្រង់​ជួរ​​នៅ​​​ស្ថានីយ​​​បញ្ជូល​អុកស៊ីហ្ស៊ែន​មួយ​​​កន្លែង​នៅ​ទី​ក្រុង​រ៉ង់ហ្គូន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា​ ឆ្នាំ​២០២១។
ពលរដ្ឋ​មីយ៉ាន់ម៉ា​តម្រង់​ជួរ​​នៅ​​​ស្ថានីយ​​​បញ្ជូល​អុកស៊ីហ្ស៊ែន​មួយ​​​កន្លែង​នៅ​ទី​ក្រុង​រ៉ង់ហ្គូន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កក្កដា​ ឆ្នាំ​២០២១។

មន្រ្តី​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​និយាយ​ថាប្រទេស​មីយ៉ាន់ម៉ា​កំពុង​តែ​មាន​ការ​កើនឡើង​នូវ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ដែល​បណ្តាល​ឲ្យ​ខ្វះខាត​ការ​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ដល់​អ្នក​ជំងឺ​កូវីដ​១៩​ដែល​ត្រូវ​ការ​យ៉ាង​ខ្លាំង។​

លោក ​Soe Win ​អ្នក​ក្រុង​រ៉ង់ហ្គូន​ដែល​ជាទីក្រុង​ធំ​ជាង​គេ​បំផុតនៃ​ប្រទេស​មីយ៉ាន់មា​បាន​ប្រាប់ទី​ភ្នាក់ងារ​សារ​ព័ត៌មាន​ AP ​ថា៖ ​«អុកស៊ីហ្សែន​គឺ​ខ្វះខាត​ជាង​លុយ»។​ គាត់​បាន​ឈរ​តម្រង់​ជួរ​អស់​រយៈ​ពេល​៦​ម៉ោង​ក្នុង​ការ​ព្យាយាម​ដើម្បី​ទទួល​បាន​អុកស៊ីហ្សែន​សម្រាប់​ជីដូន​ដែល​មាន​អាការៈ​ជំងឺ​កូវីដ១៩។​

កាល​ពី​ថ្ងៃ​សៅរ៍​ក្រសួង​សុខាភិបាល​បាន​រាយ​ការណ៍​ថា​ ការ​ឆ្លង​ថ្មី​មាន​ចំនួន​ ៤.៣៧៧​ ករណី​ដែល​ធ្វើ​ឱ្យ​តួលេខ​សរុប​មាន​ចំនួន​ ១៨៨.៧៥២ ​ករណី។​ ព័ត៌មាន​ស្តីពី​ការចាក់​វ៉ាក់សំាង​មិន​ច្បាស់​ទេ​ប៉ុន្តែ​វា​បាន​បង្ហាញ​ថា​៣,២%​នៃ​ប្រជាជន​៥៥​លាន​នាក់​របស់​ប្រទេស​នេះ​បាន​ចាក់​វ៉ាក់សាំង​ពេញ​លេញ​ប្រឆាំង​នឹង​វីរុស​នេះ។​នេះ​បើ​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មាន​ AP។​

កាល​ពី​ឆ្នាំ​មុន​ប្រទេស​នេះ​អាច​ទប់​ទល់​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩​នេះដោយ​សារ​ការ​ចេញ​បម្រាម​យ៉ាង​តឹងរ៉ឹង​ដោយ​មេ​ដឹកនាំ​ស៊ីវិល​គឺ​អ្នកស្រី​ Aung San Suu Kyi​ គួប​ផ្សំ​និង​ការ​ប្រើប្រាស់​វ៉ាក់សាំង​ពី​ប្រទេស​ឥណ្ឌា​និង​ចិន។​

ទោះ​យ៉ាង​ណា​អ្នកស្រី​ Suu Kyi​ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ដោយ​យោធា​កាល​ពី​ខែ​កុម្ភៈ​ហើយចាប់​តាំង​ពី​ពេល​នោះ​មក​ប្រជាជន​មាន​ការ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទៅ​មន្ទីរ​ពេទ្យ​យោធា។​លើស​ពី​នេះ​ទៀត​ បន្ទាប់​ពីអ្នកស្រី​ Suu Kyi​ ត្រូវ​គេ​បង្ខំ​ឲ្យ​ចេញ​ពី​តំណែង​អ្នក​ជំនាញ​វេជ្ជសាស្រ្ត​គឺជា​សមាសធាតុ​ដ៏​ធំមួយ​នៃ​ចលនា​ស៊ីវិល​មិន​ស្តាប់​បង្គាប់​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​បាន​ជំរុញ​ឲ្យ​ប្រជាជន​មិន​មាន​ជំនឿ​លើ​រដ្ឋាភិបាល​ដែល​គ្មាន​ប្រជាប្រិយភាព​ក្នុង​ការ​ការពារ​សុខភាព​របស់​ពួកគេ៕

XS
SM
MD
LG