ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មីយ៉ាន់ម៉ា​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់​គ្នា​ជាមួយ​ក្រុម​ឧទ្ទាម​មួយ​ចំនួន


លោក​ប្រធានាធិបតី​មីយ៉ាន់ម៉ា Thein Sein ចាប់​ដៃ​ជាមួយ​មេដឹកនាំ​របស់​ក្រុម​ជនជាតិ​ភាគ​តិច​ប្រដាប់​អាវុធ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ «បទ​ឈប់​បាញ់​គ្នា​ថ្នាក់​ជាតិ» នៅ​មជ្ឈមណ្ឌល Myanmar International Convention Center កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ក្នុង​ក្រុង​ណៃពិដោ (Naypyitaw) ប្រទេស​មីយ៉ាន់ម៉ា។
លោក​ប្រធានាធិបតី​មីយ៉ាន់ម៉ា Thein Sein ចាប់​ដៃ​ជាមួយ​មេដឹកនាំ​របស់​ក្រុម​ជនជាតិ​ភាគ​តិច​ប្រដាប់​អាវុធ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ «បទ​ឈប់​បាញ់​គ្នា​ថ្នាក់​ជាតិ» នៅ​មជ្ឈមណ្ឌល Myanmar International Convention Center កាលពី​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥ ក្នុង​ក្រុង​ណៃពិដោ (Naypyitaw) ប្រទេស​មីយ៉ាន់ម៉ា។

ប្រទេស​មីយ៉ាន់​ម៉ាបាន​​ចុះ​កិច្ចព្រមព្រៀង​ផ្អាក​ការ​បាញ់​គ្នា​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ចំនួន​៨​ ប៉ុន្តែ​ក្រុម​ឧទ្ទាម​សំខាន់​ដទៃ​ទៀត​ដែល​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​ បាន​ធ្វើ​ការ​បដិសេធ​ក្នុង​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ។​

ប្រទេស​មីយ៉ាន់​ម៉ា ​ឬ​ភូមា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៥​ ខែតុលា​ បានចុះ​កិច្ចព្រមព្រៀង​ផ្អាក​ការ​បាញ់​គ្នា​ជាមួយ​ក្រុម​ប្រដាប់​អាវុធ​ចំនួន​៨​ ប៉ុន្តែ​ក្រុម​ឧទ្ទាម​សំខាន់​ដទៃ​ទៀត​ដែល​ប្រយុទ្ធ​ជាមួយ​រដ្ឋាភិបាល​ បាន​ធ្វើ​ការ​បដិសេធ​ក្នុង​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ។​

នៅ​ក្នុង​ពិធី​ចុះ​កិច្ច​ព្រមព្រៀង​នៅ​រដ្ឋ​ធានី​ ណៃពិដោ​ នៃ​ប្រទេស​ មីយ៉ាន់ម៉ា​ ឬ​ភូមា​លោក​ប្រធានាធិបតី​ Thein Sein បាន​ប្រកាស​ថា​ កិច្ច​ព្រមព្រៀង​ជាតិ​ក្នុង​ការ​ផ្អាក​ការ​បាញ់​គ្នា​ គឺ​ជា​អំណោយ​ប្រវត្តិសាស្រ្ត​សម្រាប់​អ្នក​ជំនាន់​ក្រោយ។​

លោក​ Thein Sein​ បាន​ថ្លែង​ថា៖ «ទាហាន​រាប់​ម៉ឺន​នាក់​របស់​ភាគី​ទាំង​សងខាង​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ជម្លោះ‍។​ មនុស្ស​រាប់សែន​នាក់​ដែលរស់​នៅ​ក្នុង​តំបន់​ជម្លោះ​នោះ​ បាន​រង​ទុក្ខ​វេទនា​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​តែ​ការ​ប្រយុទ្ធ​គ្នា‍»។

ដោយ​ទទួល​ស្គាល់​ថា​ ក្រុម​ទាហាន​ជន​ជាតិ​ភាគ​តិច​ Kachin និង​ Wa រាប់​ម៉ឺន​នាក់​នៅ​តែ​ប្តេជ្ញា​ក្នុង​ការ​ប្រយុទ្ធ​ លោក​ប្រធានាធិបតី​បាន​សន្យា​ថា​នឹង​ព្យាយាម​ឲ្យកាន់​តែ​ខ្លាំង​ជាង​នេះ​ ដើម្បី​ទទួល​បាន​កិច្ច​ព្រម​ព្រៀង​ពី​ក្រុម​ដទៃ​បន្ថែម​ទៀត។​

ប្រមាណ​ជា​ ៤០ភាគរយ​នៃ​ប្រជាជន​មីយ៉ាន់ម៉ា​ ដែល​ត្រូវ​បាន​ស្គាល់​ថា​ ភូមា​នោះ​ គឺ​ជា​សមាជិក​នៃ​ក្រុម​ជន​ជាតិ​ភាគតិច​ ដែល​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​បាន​ធ្វើ​ការ​ទាមទារ​ជា​យូរ​ណាស់​មក​ហើយ​ ដើម្បី​ឲ្យ​មាន​ការ​គ្រប់​គ្រង​ទៅ​លើ​ធនធាន​ធម្មជាតិ​នៅ​ក្នុង​ទឹក​ដី​របស់​ពួកគេ។​

នៅ​ក្នុង​ពិធី​នោះ​ ប្រធាន​សហភាព​ជាតិ​ Karen ​លោក​ Saw Mutu Say Poe បាន​ផ្តល់​ជា​ដំបូន្មាន​ខ្លះៗ​ដល់​យោធា​ដ៏​មាន​អំណាច​របស់​មីយ៉ាន់ម៉ា។​
លោក​ SAW MUTU​ បាន​ស្នើ​ឲ្យ​ក្រុម​យោធា​ប្រើ​ប្រាស់​ កិច្ច​សន្ទនា​ជា​ជាង​ការ​ប្រើ​កម្លាំង​ ដើម្បី​បញ្ចុះ​បញ្ចូល​ក្រុម​ដទៃ​ទៀត​ឲ្យ​ទម្លាក់​អាវុធ។​

​សហភាព​ជាតិ​ Karen​ គឺ​ជា​ហត្ថលេខី​ដ៏​សំខាន់​បំផុត​ហើយ​បាន​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ក្រុម​យោធា​អស់​រយៈ​ពេល​៦០ឆ្នាំ។​

ក្រោម​លក្ខខណ្ឌ​នៃ​ការ​ផ្អាក​ការ​បាញ់​គ្នា​ដែល​មិន​តម្រូវ​ឲ្យ​មាន​ការ​ដក​អាវុធ​ គឺ​កិច្ច​សន្ទនា​នយោបាយ​នឹង​ត្រូវ​ចាប់​ផ្តើម​ឡើង​ក្នុង​រយៈ​ពេល​ ៩០ថ្ងៃ​ រាប់​ចាប់​តាំង​ពី​ថ្ងៃ​ទី​ ១៥ ខែ​តុលា​នេះ​តទៅ។​

ការ​ចរចា​បាន​ចំណាយ​ពេល​អស់​រយៈ​ពេល​២ឆ្នាំ​ ដើម្បី​ទទួល​បាន​កិច្ច​ព្រមព្រៀង​ពី​ក្រុម​ឧទ្ទាម​ទាំង​៨។​ អ្នក​ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​គឺ​ភាគ​ច្រើន​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ព្រំដែន​ប្រទេស​មីយ៉ាន់ម៉ា​ជាមួយ​ប្រទេស​ថៃ៕​

ប្រែ​សម្រួល​ដោយ​ ស្រេង​ លក្ខិណា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG