ជននិរទេសខ្លួនមីយ៉ាន់ម៉ាកំពុងស្វែងរកជម្រកក្នុងរដ្ឋ Kayin
ជនស៊ីវិលរាប់រយនាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដូចជាសកម្មជន សមាជិកគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi និងអ្នកភូមិនៅតំបន់ជនជាតិភាគតិចនានាជាដើម ដែលត្រូវបានយោធាវាយប្រហារតាមផ្លូវអាកាស កំពុងលាក់ខ្លួន។ អ្នកខ្លះកំពុងស្វែងរកជម្រកនៅក្នុងរដ្ឋ Kayin ជាប់នឹងព្រំប្រទល់ប្រទេសថៃ។ វាជាតំបន់ដែលគ្រប់គ្រងដោយសហភាពជាតិ Karen ដែលជាអង្គការប្រដាប់អាវុធជនជាតិភាគតិច ដែលបានប្រយុទ្ធដើម្បីស្វ័យភាពប្រសើរជាងមុននៅក្នុងប្រទេសមីយ៉ាន់ម៉ាអស់រយៈពេលជាង ៧ ទសវត្សរ៍មកហើយ។ លោក Steve Sandford រាយការណ៍អំពីរឿងនេះពីក្រុង Mae Sot ប្រទេសថៃ។ លោក ពិន ស៊ីសុវណ្ណ ជូនសេចក្ដីប្រែសម្រួល៕
កម្មវិធីនីមួយៗ
-
២៧ វិច្ឆិកា ២០២៤
សាច់ញាតិរបស់យុទ្ធជនអ៊ុយក្រែនដែលរងរបួសក្លាយជាអ្នកមើលថែទាំ
-
២៦ វិច្ឆិកា ២០២៤
កុមារអ៊ុយក្រែនរៀនបង្ហោះដ្រូន