ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​មីយ៉ាន​ម៉ា​បដិសេធរបាយការណ៍​នៃរណ្តៅកប់​ខ្មោច​ក្នុង​រដ្ឋ Rakhine


ប្រជាពលរដ្ឋ​ធ្វើការ​នៅ​ក្នុង​ជំរំ​មួយ​បង្កើត​ដោយ​មន្រ្តី​ការងារ​សង្គម​មីយ៉ាន់ម៉ា​ដែល​រៀបចំ​សម្រាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា។
ប្រជាពលរដ្ឋ​ធ្វើការ​នៅ​ក្នុង​ជំរំ​មួយ​បង្កើត​ដោយ​មន្រ្តី​ការងារ​សង្គម​មីយ៉ាន់ម៉ា​ដែល​រៀបចំ​សម្រាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា។

នៅ​ថ្ងៃ​សៅរ៍​នេះ ​ប្រទេស​មីយ៉ានម៉ា​បានបដិសេធ​ថា ​មិន​មាន​រណ្តៅ​កប់​ខ្មោច​ចំនួន៥​របស់​ជន​ជាតិ​ភាគ​តិចរ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម​នៅ​ក្នុង​ភូមិ​មួយ​នៅ​ក្នុង​រដ្ឋ Rakhine ​ដែល​មាន​វិបត្តិ​នោះ​ទេ។ មីយ៉ានម៉ា​និយាយ​ថា ភេរវជន​ចំនួន​១៩​នាក់​បាន​ត្រូវ​សម្លាប់​ហើយ​បាន​កប់​នៅ​ក្នុង​តំបន់​នោះ។

​ទីភ្នាក់​ងារ​ព័ត៌មាន Associated Press ​បាន​ប្រើ​ការ​ផ្តល់​កសិណសាក្សីមក​ពី​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា​រាប់​សិប​នាក់​ហើយនឹងរូប​ភាព​វីដេអូតាម​ទូរសព្ទ​ចល័ត​ដើម្បី​ពណ៌នា​ពីការ​កាប់​សម្លាប់​រង្គាល​ដោយ​ពួកទាហានហើយ​យ៉ាង​ហោច​ណាស់​ក៏​មាន​រណ្តៅ​កប់​ខ្មោច​៥​ដែរ​ដែលគេ​មិនបាន​រាយការណ៍​នៅ​ក្នុង​ភូមិ Gu Dar Pyin ​នៅ​ក្នុង​រដ្ឋ Rakhine។

គណៈកម្មាធិការ​ព័ត៌មាន​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថាមួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​កេហទំព័រ​ Facebookរបស់​ខ្លួន​ថា ​ក្រុម​អធិការកិច្ច​របស់រដ្ឋាភិបាលបាន​ធ្វើ​ដំណើរ​ទៅកាន់​ភូមិ​នោះ​ដើម្បី​ស៊ើប​អង្កេតពី​របាយការណ៍​របស់​ទីភ្នាក់​ព័ត៌មាន Associated Press ហើយ​បាន​រក​ឃើញ​ថា ​របាយ​ការណ៍​នោះ​ជា​ការក្លែង​ក្លាយ។

សេចក្តី​ថ្លែងការណ៍​នោះ​ប្រាប់​ឲ្យ​ដឹងថា «ក្រុម​អធិការ​កិច្ច​បាន​ស៊ើបអង្កេត​របាយ​ការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន Associated Press ស្តីពី​ករណី​របស់​ភូមិ​ Gu Dar Pyinរួមមានការ​សម្ភាសន៍ពួក​អ្នក​ភូមិ ​ហើយ​បាន​រក​ឃើញ​ថា របាយការណ៍​នោះ​មិន​ពិតទេ‍»។

រូមភាព​តាម​ផ្កាយ​រណប​ដែល​ទីភ្នាក់​ងារ​ព័ត៌មាន Associated Press ទទួល​បាន បង្ហាញ​ភូមិ​មួយ​ដែល​ត្រូវ​បាន​កំទេច​ទាំង​ស្រុង ដោយ​ការ​សម្ភាសន៍​ជាមួយ​ពួក​អ្នក​ភូមិ​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​បង់ក្លាដែស​ដែល​បាន​អះអាង​ថា ​មនុស្ស​រហូត​ដល់៤រយនាក់​ប្រហែល​ត្រូវបាន​គេ​សម្លាប់៕

XS
SM
MD
LG