មេដឹកនាំប្រទេសស៊ីមបាវ៉េ លោក Robert Mugabe ដែលមានអាយុ៩២ឆ្នាំ បានវិល ត្រឡប់ទៅស្រុកកំណើត ខណៈពេលដែលមានពាក្យចចាមអារ៉ាមអំពីការធ្លាក់ខ្លួនឈឺធ្ងន់។
យន្តហោះលោក Robert Mugabe បានចុះចតនៅអាកាសយានដ្ឋានសំខាន់ ក្នុងរដ្ឋធានី ហារ៉ារ៉េ នៅថ្ងៃសៅរ៍នេះ។ សេចក្តីរាយការណ៍នានា និយាយថាលោក Mugabe បានធ្វើដំណើរទៅក្រុង ឌូបៃ ដើម្បីព្យាបាលជំងឺ។
ពលរដ្ឋស៊ីមបាវ៉េ កំពុងខឹងសម្បាលោក Mugabe កាន់តែខ្លាំងឡើងចំពោះការបរាជ័យ ក្នុងការស្រោចស្រង់សេដ្ឋកិច្ចប្រទេស។
លោកកំពុងដោះស្រាយជាមួយរលកនៃការប្រឆាំងនឹងការកាន់អំណាចអស់រយៈពេល ៣៦ឆ្នាំ គឺបាតុកម្មរបស់មហាជន។
សេដ្ឋកិច្ចប្រទេសដែលធ្លាក់ចុះអន់ថយរ៉ាំរ៉ៃដោយសារគ្រោះរាំងស្ងួត និង ខ្វះថវិកា ជាតិ។ ការណ៍នេះ មិនអាចឲ្យរដ្ឋបើកប្រាក់បៀវត្សដល់មន្ត្រីរដ្ឋការបាន៕