ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របាយការណ៍​​របស់លោក Mueller មានជាង​៣០០ទំព័រ


លោក Mueller រាយការណ៍​អ្វី​ដែល​យើង​បាន​ដឹង
លោក Mueller រាយការណ៍​អ្វី​ដែល​យើង​បាន​ដឹង

ក្រុម​មន្ត្រី​ស.រ.អា.បាននិយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​របាយការណ៍​របស់​លោក Robert Mueller រដ្ឋអាជ្ញាពិសេស​ដែលនៅតែ​ជា​ការសម្ងាត់នៅឡើយ​អំពី​ការ​ជ្រៀតជ្រែករបស់​រុស្សី​ក្នុងការបោះឆ្នោត​ប្រធានាធិបតី​ស.រ.អា.កាល​ពី​ឆ្នាំ​២០១៦​មាន​ជាង ៣០០ទំព័រ នៅពេល​ដែល​ពួក​ប្រជាធិបតេយ្យ​ធ្វើការ​ទាមទារ​ថ្មីៗ​ឱ្យលោក William Barr រដ្ឋមន្ត្រី​ក្រសួងយុត្តិធ៌ម​ស.រ.អា.ផ្សព្វផ្សាយ​ឯកសារ​នេះ​ទាំង​ស្រុង​នៅក្រោយលោក​បាន​សរសេរ​សេចក្តី​សង្ខេបតែ​បួន​ទំព័រ​កាល​ពី​ដំណាច់​សប្តាហ៍។

លោកស្រី​ Nancy Pelosi ប្រធានសភា​តំណាង​រាស្ត្រអាមេរិកាំង​ដែលត្រួត​ត្រា​ដោយពួក​ប្រជាធិបតេយ្យ​បាន​សុំ​ដល់​មន្ត្រី​កំពូល​រូបនេះខាង​ការ​ពង្រឹង​ច្បាប់«ឱ្យ​បង្ហាញ​សេចក្តី​រាយការណ៍នេះដល់​យើង។ ​យើង​មិន​ត្រូវការ​ឱ្យ​លោក​បកស្រាយ​សេចក្តី​រាយការណ៍នេះទេ។​ យើង​ត្រូវការ​ឃើញ​អ្វី​ដែល​ជា​ការពិត​ជាក់ស្តែង។ យើងមិន​ត្រូវការ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ម្នាក់...ធ្វើជា​អ្នកបកស្រាយ​ម្នាក់​នៃអ្វី​ដែល​លោកគួរ​បង្ហាញ​យើង​នោះ​ទេ»។

លោក Barr បានដក​ស្រង់ពាក្យ​ ៦៥ម៉ាត់​ពី​របាយការណ៍​លោក Mueller នៅ​ក្នុង​សេចក្តី​សង្ខេបនោះ​ ទោះណា​ជា​លោកបានពណ៌នា​ភស្តុតាង​ខ្លះ​ដែលលោករដ្ឋអាជ្ញា​បានប្រមែ​ប្រមូល​ក៏​ដោយ។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ដែល​លោក​បានផ្ញើកាលពី​ថ្ងៃ​អាទិត្យ​ទៅ​ជូន​មេដឹកនាំ​សភា​ស.រ.អា.​ដែល​លោក​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដែរ​នោះ​លោក​ Barr បាន​និយាយ​ថា​លោក Mueller បាន​សន្មត​ថា​លោកប្រធានាធិបតី Donald Trump និង​អ្នកឃោសនាបោះឆ្នោត​ឱ្យលោក​មិនបានឃុបឃិត​ជាមួយ​ប្រទេស​រុស្ស៊ី​ដើម្បី​ជួយ​ឱ្យ​លោក​ឈ្នះ​ឆ្នោតទេ​ ក៏​ប៉ុន្តែ​មិនបានសន្មត​ថា​តើ​លោក​ប្រធានាធិបតី​បាន​រារាំងយុត្តិធម៌​ដោយ​ខិតខំ​ព្យាយាម​ធ្វើ​ឱ្យ​ខាក​ខានដល់​ការ​ស៊ើប​អង្កេត​នេះ​ឬបែបណា​ទេ៕

XS
SM
MD
LG