ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជនភៀស​ខ្លួន Rohingya​ រាប់​សិប​នាក់​​ត្រូវ​អាជ្ញាធរ​បង់ក្លាដែស​បញ្ជូន​​ទៅ​ជំរំ​ថ្មី​លើ​​កោះ​ងាយ​លិច​ទឹក


រូប​ឯកសារ៖ ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​សមុទ្រ​ម៉ាឡេស៊ី​បញ្ចេញ​រូបថត កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ដើម្បី​បង្ហាញ​ពី​ទូក​មួយ​ដែល​មាន​ផ្ទុក​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​មាន​ការ​សង្ស័យ នៅ​លើ​ផ្ទៃទឹក​របស់​ម៉ាឡេស៊ី។
រូប​ឯកសារ៖ ទីភ្នាក់ងារ​អនុវត្ត​ច្បាប់​សមុទ្រ​ម៉ាឡេស៊ី​បញ្ចេញ​រូបថត កាលពី​ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ដើម្បី​បង្ហាញ​ពី​ទូក​មួយ​ដែល​មាន​ផ្ទុក​ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ដែល​មាន​ការ​សង្ស័យ នៅ​លើ​ផ្ទៃទឹក​របស់​ម៉ាឡេស៊ី។

ប្រទេស​បង់ក្លាដែស​បាន​បញ្ជូន​ជន​ភៀសខ្លួន Rohingya រាប់​សិប​នាក់​ដែល​បាន​ជាប់​នៅ​សមុទ្រ​ជា​ច្រើន​ថ្ងៃ​ទៅ​កាន់​កោះ​ដែល​ងាយ​លិច​ទឹ​ក​មួយ​កន្លែង​នៅ​ឈូងសមុទ្រ​បឹងហ្គាល (Bay of Bengal)។

ក្រុម​មន្ត្រី​និយាយ​ថា ជន​ភៀសខ្លួន​ទាំង​នេះ​ដោយ​រួម​មាន​ស្ត្រី​១៥​នាក់​និង​កុមារ​៦​នាក់ ត្រូវ​បាន​យក​ទៅ​កាន់​កោះ Bhasan Char​ កាល​ពី​ថ្ងៃ​សៅរ៍។ ក្រុម​នេះ ត្រូវ​គេ​គិត​ថា​បាន​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​ភៀសខ្លួន​ Rohingya ៥០០​នាក់​ដែលបាន​ជាប់​នៅ​លើ​កប៉ាល់​នេសាទ​ចំនួន​៥ ដែល​ត្រូវ​អាជ្ញាធរ​ម៉ាឡេស៊ីឃាត់​មិន​ឲ្យ​ចូល​ដោយ​សារ​មាន​វិធានការ​បិទ​ព្រំដែន​ដ៏​តឹតតែង​ដោយ​សារ​ការ​ទប់ស្កាត់​វីរុស​កូរ៉ូណា។

ប្រទេស​បង់ក្លាដែល​បាន​កសាង​ជំរំ​មួយ​ដែល​អាច​ដាក់​មនុស្ស​បាន​១០០.០០០​នាក់​នៅ​លើ​កោះ Bhasan Char នៅ​ក្នុង​កិច្ចប្រឹងប្រែង​មួយ​ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​ពី​ជំរំ​ Cox’s Bazar ដ៏​ណែនណាន់​តាន់តាប់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បង់ក្លាដែស ដែល​ពេល​ថ្មីៗ​នេះ​មាន​ជនភៀស​ខ្លួន​ Rohingya ១លាន​នាក់​បាន​ស្នាក់​នៅ​។ ប៉ុន្តែ​ក្រុម​មន្តី​និយាយ​មិន​ជនភៀស​ខ្លួន​ណា​ម្នាក់​បាន​ស្ម័គ្រ​ចិត្ត​ទៅជំរំ​ថ្មី​លើ​កោះ​នោះ​ទេ។

ជនជាតិ​ Rohingya ដែល​កំពុង​រស់​នៅ​ជំរំ Cox’s Bazar បាន​រត់​ភៀសខ្លួនឆ្លង​ព្រំដែន​ពី​ប្រទេស​មីយាន់ម៉ា​ជាប់​ខាង​នោះ ដើម្បី​រត់​គេច​ពី​យុទ្ធនាការដ៏​ឃោរឃៅ​ប្រឆាំង​នឹង​ពូគ​គេ​ពី​សំណាក់​យោធា​មីយ៉ាន់ម៉ា​ ដែល​អង្គការ​សហប្រជាជាតិ​បាន​ពិពណ៌នា​ថា​ជា​ការ​បោសសម្អាត​ជាតិ​សាសន៍ ដោយ​ក្នុង​នោះ​មាន​សកម្មភាព​ចាប់​រំលោភ​និង​ដុត​ផ្ទះសម្បែង​ផង។ ប្រទេស​មីយ៉ានម៉ា​ដែល​ភាគ​ច្រើន​កាន់​ពុទ្ធសាសនា មិន​ចាត់​ទុក​ជន Rohingya ជា​ពលរដ្ឋ​របស់​ខ្លួន​ឡើយ​បើ​ទោះ​បីជា​ពួក​គេ​បាន​រស់​នៅ​ក្នុង​ប្រទេស​នេះ​អស់​ជា​ច្រើន​ជំនាន់​ក្តី។​

មាន​ជនភៀសខ្លួន​ Rohingya រាប់​ពាន់​នាក់​បាន​ព្យាយាម​រត់​គេច​ពី​ជំរំ​នៅ​បង់ក្លាដែស​នេះ​តាម​ទូក​ដ៏​ចង្អៀត​ដើម្បី​ឲ្យ​បាន​ទៅ​ដល់​ប្រទេស​ម៉ាឡឹស៊ី​ឬ​ប្រទេស​ថៃ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG