ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យុះ​សង្ឃរា​ឈ្មោះ Matthew ​កំពុង​បក់​បោក​យ៉ាង​ខ្លាំង​​លើ​រដ្ឋ​​ Florida


ខ្យល់​បោកបក់​លើ​ឆ្នេរ Vero ក្នុង​រដ្ឋ Florida កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦។
ខ្យល់​បោកបក់​លើ​ឆ្នេរ Vero ក្នុង​រដ្ឋ Florida កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦។

ព្យុះ​សង្ឃរា​ Matthew ដែល​គេ​ហៅ​ថា​ជា​ព្យុះ​យក្ស​នោះ កំពុង​បក់​បោក​យ៉ាង​ពេញ​ទំហឹង​លើ​រដ្ឋ​ Florida។

ព្យុះ Matthew បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់ នៅ​ក្នុង​តំបន់​ Caribbean ទោះ​ជា​បាន​ថមថយ​មក​នៅ​ត្រឹម​ព្យុះ​កំរិត​៣ ដែល​មាន​ខ្យល់បក់​បោក​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ក្រោយ​ពី​បាន​មក​ដល់​ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ​ Florida ​នៅ​ព្រលឹម​ថ្ងៃ​សុក្រ​នេះ​ក៏​ដោយ។

នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ខាង​កើត មនុស្ស​ជាង​២​លាន​នាក់​ត្រូវ​បាន​បញ្ជា​ឲ្យ​ចាក​ចេញ​ពី​ទីលំនៅ ដើម្បី​ឆ្ពោះ​ទៅ​កាន់​ទី​កន្លែង​ដែល​មាន​សុវត្តិភាព​ជាង។ មនុស្ស​ជាង​២​សែន​៤​ម៉ឺន​នាក់​គ្មាន​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់ នៅ​ពេល​ដែល​ព្យុះ​នោះ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​ជើង។

ក្រុម​មន្ត្រី​រដ្ឋ​ Florida កំពុង​ហៅ​ជន​ណា​ដែល​សម្រេច​ចិត្ត​ថា​មិន​ចាក​ចេញ​ពី​គេហដ្ឋាន ថា​ជា​មនុស្ស​ឆ្កួត ឬ​ភ្លី​ភ្លើ ហើយ​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា ព្យុះ​នេះ​មាន​គ្រោះ​ថ្នាក់​ជា​ទី​បំផុត ដែល​អាច​ធ្វើ​ឲ្យ​រដ្ឋ​ Florida ​មហន្តរាយ​យ៉ាង​ខ្លាំង។

ពួក​អ្នក​ព្យាករណ៏​អាកាសធាតុ​ ទស្សន៍ទាយ​ថា ព្យុះ​នេះ​នឹង​បក់​បោក​ទៅ​លើ​តំបន់​ឆ្នេរ​សមុទ្រ​នៃ​រដ្ឋ​ Georgia និង​រដ្ឋ South Caronila ​មុន​នឹង​ចេញ​ទៅ​សមុទ្រ​វិញ ឬ វិល​ត្រឡប់​មក​កាន់​រដ្ឋ​ Florida វិញ៕

XS
SM
MD
LG