ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្យល់​ព្យុះ Hurricane Hermine បោកបក់​លើ​រដ្ឋ Florida


អ្នក​យក​ព័ត៌មាន​ម្នាក់​ឈរ​នៅ​ក្បែរ​ជញ្ជាំង​សមុទ្រ​នៅ​ក្នុង​ក្រុង Cedar Key ត្រូវ​បាន​រលក​បក់​លើ​ ខណៈ​ដែល​ខ្យល់​ព្យុះ Hurricane Hermine បោកបក់​លើ​ឆ្នេរ​សមុទ្រFlorida កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦។
អ្នក​យក​ព័ត៌មាន​ម្នាក់​ឈរ​នៅ​ក្បែរ​ជញ្ជាំង​សមុទ្រ​នៅ​ក្នុង​ក្រុង Cedar Key ត្រូវ​បាន​រលក​បក់​លើ​ ខណៈ​ដែល​ខ្យល់​ព្យុះ Hurricane Hermine បោកបក់​លើ​ឆ្នេរ​សមុទ្រFlorida កាលពី​ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦។

ខ្យល់​ព្យុះ​ Hurricane Hermine​ បាន​ធ្វើ​ឲ្យ​បាក់ដី​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​នេះ​នៅ​តាម​តំបន់​ឆ្នេរ​សមុទ្រ​ភាគ​អាគ្នេយ៍​ក្នុង​សហរដ្ឋ​អាមេរិក។

ខ្យល់​ព្យុះ​នេះ​ក្រោយ​មក​បាន​ក្លាយ​ជា​ខ្យល់​ព្យុះ​ត្រូពិក​ នៅ​ពេល​វា​ធ្វើ​ដំណើរ​ទៅ​បោក បក់​នៅ​រដ្ឋ​ជិត​ខាង​គឺ​រដ្ឋ Georgia។​ នេះ​គឺជា​ខ្យល់​ព្យុះ​ Hurricane ​លើក​ដំបូង ដែល​បាន​វាយ​ប្រហារ​រដ្ឋ​ Florida ​ក្នុង​រយៈពេល​ជាង​១ទសវត្សរ៍ ​ហើយ​បាន​ធ្វើ​ឲ្យ​ដាច់​ចរន្ត​អគ្គិសនី​ និង​ធ្វើ​ឲ្យ​មាន​ទឹកជំនន់​ដោយ​សារ​ទឹកភ្លៀង ​ដែល​គេ​រំពឹង​គិត​ថា ​ឡើង​ដល់​ទៅ​៥០​សង់ទីម៉ែត្រ​នៅ​កន្លែង​ខ្លះ។

អភិបាល​រដ្ឋ ​Florida ​លោកRick Scott​ បាន​ថ្លែង​ថា ខ្យល់​ព្យុះ​ Hurricane ​Hermine កម្រិត​មួយ​នេះ​អាច​បង្ក​ជា​ស្ថានភាព​គំរាម​ដល់​អាយុ​ជីវិត​មនុស្ស។

យន្តហោះ​ល្បាត​មួយ​គ្រឿង​ដែល​ហោះ​ជិត​តំបន់​ខ្យល់​ព្យុះ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ បាន​បង្ហាញ​ឲ្យ​ដឹង​ថា ​លំនឹង​ខ្យល់​ព្យុះ​គឺ​មាន​ល្បឿន​ដល់​ទៅ​១៣០​គីឡូម៉ែត្រ​ក្នុង​១ម៉ោង មិន​យូរ​ប៉ុន្មាន​មុន​ពេល​វា​ធ្វើ​ឲ្យ​បាក់​ដី។

លោក​ Rick Scott ​បាន​ប្រកាស​ដាក់​សង្កាត់​ចំនួន៥១ ​ក្នុង​រដ្ឋ ​Florida ​ឲ្យ​ស្ថិត​ក្នុង​ភាព អាសន្ន ​នៅ​ពេល​លោក​ប្រធានាធិបតី ​បារ៉ាក់ អូបាម៉ា ​បាន​សុំ​ឲ្យភ្នាក់ងារ​គ្រប់គ្រង កិច្ចការ​សង្គ្រាះ​បន្ទាន់​របស់​រដ្ឋាភិបាល​សហព័ន្ធ​ជូន​ដំណឹង​លោក​ជា​ប្រចាំ​អំពីការ​វិវត្ត​របស់​ខ្យល់​ព្យុះ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG