ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមអ្នក​វិទ្យា​សាស្ត្រ​សិក្សា​ពី​ផល​ប៉ះ​ពាល់​ប្រេង​ដែល​ហៀរ​​ លើ​​ទៅ​គុណភាព​ខ្យល់


ទឹក​មាន​ប្រេង​អណ្ដែត​ត្រា​នៅ​ The Deep Water Horizon ឃើញ​ពី​បង្អួច​យន្ដ​ហោះ the Lockheed WP-3D Orion ។​
ទឹក​មាន​ប្រេង​អណ្ដែត​ត្រា​នៅ​ The Deep Water Horizon ឃើញ​ពី​បង្អួច​យន្ដ​ហោះ the Lockheed WP-3D Orion ។​

នៅ​ពេលដែលផ្សែងប្រេង​ កំពុងឆាបឆេះ​ នៅ​ក្នុង​ឈូង​ស​មុទ្រ​ម៉ិច​ សិក(Gulf of Mexico) កាល​ពី​ខែ​មិថុនា​មុន​ រដ្ឋបាលជាតិ​គ្រប់គ្រង​មហា​សមុទ្រ​និង​បរិយាកាស​របស់​រដ្ឋា​ភិបាល​សហព័ន្ធ​ ឬ​ហៅ​កាត់ថា​ NOAA ​បាន​បញ្ជូន​យន្តហោះស្រាវជ្រាវ​ឈ្មោះ​អ្នកប្រមាញ់​ខ្យល់ព្យុះ​(Hurricane Hunter) ទៅ​កាន់​តំបន់​នោះ​ ដើម្បីកំណត់​ថា​តើ​ការហៀ​រប្រេង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​នោះ ​បាន​កំពុង​បង្កឲ្យ​មាន​ការបំពុល​នៅ​ក្នុងខ្យល់​ដែរ​ឬ​អត់។ទិន្នន័យដែល​បាន​មក​ពី​បេសកកម្ម​នោះ​ត្រូវ​បាន​វិភាគ​ នៅ​ក្នុង​ការសិក្សា​ថ្មី​មួយ​ ដែល​អាច​ជួយធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវវិទ្យា​សាស្រ្តត្រួត​ពិនិត្យ​និង​ព្យាករណ៍​គុណភាព​ខ្យល់។

អ្នក​ប្រមាញ់ខ្យល់​ព្យុះរបស់រដ្ឋបាល​ជាតិ​គ្រប់គ្រង​មហាសមុទ្រ​និង​បរិយាកាស​ជា​មន្ទីរ​ពិសោធន៍​ស្រាវ​ជ្រាវ​នៅ​លើ​អាកាស។ ចំពោះ​បេសក​កម្មទាក់ទង​នឹង​ការហៀរ​ប្រេង​ក្នុង​ឈូង​សមុទ្រ​កាលពី​ឆ្នាំ​មុន​ យន្តហោះ​មួយ​គ្រឿង​របស់ខ្លួន​ ឈ្មោះ​ថា Lockheed Orion បាន​បំពាក់​ឧបករណ៍​ត្រួត​ពិនិត្យ​គុណភាពខ្យល់​និង​វាស់ស្ទង់​អាកាស​ធាតុ​ ជាង​២០​គ្រឿង​ដើម្បីសិក្សា​ដែល​ លោក​ចូសត៍ ឌើហ្គាល​ (Joost de Gouw) ​អ្នកនិពន្ធ​ និង​អ្នកវិទ្យាសាស្ត្រ​ខាង​បរិយាកាស​នៃ​ NOAA ​បាន​ទាញ​យកទិន្នន័យ។

លោក​ បាន​បញ្ជាក់ថា៖

«សរុប​មក​ ទិន្នន័យ​នេះ​ បាន​ផ្តល់​រូបភាព​លម្អិត​យ៉ាង​ខ្លាំងស្តីពីសមាសធាតុ​គីមី​ នៅ​ក្នុង​បរិយា​កាស»។

នៅ​ថ្ងៃ​ទី​មួយ​នៃ​បេសកកម្ម​នេះ​ យន្តហោះ​បាន​ហោះ​ក្រឡឹង​ជា​ច្រើន​ជុំ​ នៅ​លើ​ទីតាំង​ដែលមាន​ប្រេង​ហៀរ​ដើម្បី​វាស់​ស្ទង់ពី​កម្រិតរបស់​វា។ លោក​ឌើហ្គាល​ ជា​សមាជិក​ម្នាក់​នៃ​ក្រុម​នៅ​លើ​ដី ​ហើយ​បាន​ឃ្លាំ​មើល​បេសក​កម្ម​នេះ​ពី​ចម្ងាយ​ តាម​រយៈ​ផ្កាយ​រណប​ក្នុង​ពេល​ដ៏​ជាក់​លាក់៖

«ហើយ ​រៀង​រាល់​ពេល​ហោះ​ក្រឡឹង​ម្តងៗ​ នៅ​ពេល​ដែល​យើង​ទទួល​រង​ខ្យល់​បក់​ពី​ទី​តាំង​នោះ ​យើងបាន​ឃើញ​សញ្ញាណ​នៃ​ចំហាយ​ប្រេង​យ៉ាង​ច្រើន​ ប៉ុន្តែ​យើង​គ្រាន់​តែបាន​ឃើញ​សញ្ញាណនោះតាម​ខ្យល់ដែល​បក់​មក​ពី​ទី​តាំង​ហៀរ​ប្រេង»។

ក្រុម​អ្នក​វិទ្យា​សាស្រ្ត​ បាន​គណនា​ថា​ ប្រេង​ប្រហែល​ពាក់​កណ្តាល​ ដែល​ស្ថិត​នៅ​លើ​ផ្ទៃ​សមុទ្រ​ ត្រូវ​បាន​ហួត​ឡើង​ ក្នុង​រយៈពេល​ជា​ច្រើន​ម៉ោង​ ឬ​ច្រើន​ថ្ងៃ។

«ហើយ​ អ្វី​ដែល​យើង​បាន​ឃើញ​ គឺ​ជា​កំណ​កំណើត​នៃ​កំហាប់​ឧស្ម័ន​សរីរាង្គ​ដ៏​មាន​សារៈ​សំខាន់ចេញ​ពី​ចំហាយ​ឡើង​នោះ»។

កំហាប់​ឧស្ម័ន​សរីរាង្គ គឺ​ជា​ម៉ូលេគុល​តូច​ល្អិត​ ដែល​វិល​វល់​នៅ​ក្នុង​បរិយាកាស​ហើយ​បង្ក​ឲ្យមាន​ការបំពុល​នៅ​ក្នុង​ខ្យល់។​ កំហាប់​ឧស្ម័ន​នេះ​ បាន​នាំ​ឲ្យ​មាន​ជំងឺ​ហឺត​ ជំងឺ​បេះដូង​ និង​ការស្លាប់មុន​អាយុជា​ដើម។ កំហាប់​ឧស្ម័ន​ ក៏​បាន​ប៉ះពាល់​ដល់​បរិយាកាស​ តាម​រយៈ​ចំណាំង​ផ្លាត​កាំ​រស្មីពន្លឺ​ព្រះអាទិត្យ​កាន់​តែ​ច្រើន​ ទៅ​ក្នុង​លំហរ​អាកាស។ លោក​ឌើហ្គាល​ មាន​ប្រសាសន៍​ថា​បេសកកម្ម​ដើម្បី​វិភាគ​គុណភាព​ខ្យល់​នៅ​ឯ​ឈូង​សមុទ្រ​ មើល​ទៅ​ដូច​នៅ​ក្នុង​ទី​កន្លែង​យើង​រស់​នៅ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​វាស់​ស្ទង់​កំហាប់​ឧស្ម័ន​នៅ​លើតំបន់​ធំៗ​ ហើយបាន​សន្និដ្ឋាន​ថា ​ឧស្ម័ន​អ៊ីដ្រូ​កាបូន​ ដែល​មាន​ទម្ងន់​ធ្ងន់​ ឬ​ស្រាល ​នៅ​ក្នុង​ឈូង​សមុទ្រ​ម៉ិច​សិកដែល​មិន​បាន​ហួតលឿន ​ក៏​អាច​ជា​ប្រភព​ដ៏​សំខាន់​នៃ​កំហាប់​ឧស្ម័ន​សរីរាង្គ​ ដែល​វិល​វល់នៅក្នុង​ខ្យល់ ​នៅ​តាម​បណ្តា​ទី​ក្រុងរបស់​សហរដ្ឋ​អាមេរិក​និង​កន្លែង​ផ្សេង​ទៀត។

លោក​ឌើហ្គាល​ ថ្លែង​ថា ​ជា​ទូ​ទៅ ​សមាស​ធាតុ​មាន​ទម្ងន់​ធ្ងន់​ទាំង​អស់​នេះ ​ មិន​អាច​វាស់​ស្ទង់បានតាម​រយៈ​កម្ម​វិធីត្រួត​ពិនិត្យ​គុណ​ភាព​ខ្យល់​ធម្មតា​ ដែល​ធ្វើ​ឡើង​សំដៅ​ចាប់​យកសារ​ជាតិ​បំពុល​ ដូចជា ឧស្ម័នកា​បូនិក​ ម៉ូ​ណូ​ស៊ីត​ នីត្រូ​សែន​ ស៊ុល​ហ្វួ​ឌី​អុក​ស៊ីត​ និង​អូហ៊្សូន​ជា​ដើម។ ការសិក្សា​ដែល​ត្រូវ​បាន​រាយកាណ៍​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា​ នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​វិទ្យា​សាស្រ្ត ​(Journal Science)​ បញ្ជាក់​ច្បាស់​អំពីថា​តើ​ហេតុ​អ្វីបានជាមានកំហាប់​ឧស្ម័ន​សរីរាង្គ​ ដែល​នាំ​ឲ្យ​មាន​ការបំពុល​នៅ​ក្នុង​ខ្យល់​ច្រើន​ជាង​អ្វី​ដែល​ក្រុម​អ្នក​វិទ្យា​សាស្រ្ត​អាច​ពន្យល់​បាន​ទៅ​ទៀត៕

ប្រែ​សម្រួល​ដោយ លី ឃាង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG