ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Mnuchin ដក​ស.រ.អា.​ចេញ​​ពីសន្និសីទ​វិនិយោគ​ក្នុង​ប្រទេសអារ៉ាប៊ី​សាអូឌីត


លោក ​Steve Mnuchin រដ្ឋមន្ត្រី​​រតនាគារ​សហរដ្ឋ​អាមេរិក ថ្លែង​កាល​ពី​ថ្ងៃទី​១៦ តុលា នៅ​ក្រសួង​រតនាគារ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក ​Steve Mnuchin រដ្ឋមន្ត្រី​​រតនាគារ​សហរដ្ឋ​អាមេរិក ថ្លែង​កាល​ពី​ថ្ងៃទី​១៦ តុលា នៅ​ក្រសួង​រតនាគារ​អាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

រដ្ឋមន្ត្រី​ក្រសួង​រតនាគារ​ ស.រ.អា​ លោក ​Steve Mnuchin ​បាន​ដក​ខ្លួន​ចេញ​ពី​សន្និសីទ​វិនិយោគ​មួយ​ក្នុង​ប្រទេស​អារ៉ាប៊ី​សាអូឌីតដែល​នឹង​ធ្វើ​ឡើង​នៅ​សប្តាហ៍​ក្រោយ​ខណៈ​ពេលដែល​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​ នៅ​តែ​ប្រឈម​នឹង​សំណួរ​អំពី​ការ​ទាក់​ទិន​របស់​ខ្លួន​នៅ​ក្នុង​ការ​បាត់​ខ្លួន​និង​ការ​សម្លាប់​អ្នក​កាសែតអារ៉ាប៊ី​សាអូឌីត​ម្នាក់​មាន​មូលដ្ឋាន​ក្នុង​ស.រ.អា.​ក្នុង​ប្រទេស​តួកគី។

លោក​ Mnuchin ​បាន​ធ្វើ​សេចក្តី​ប្រកាស​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​តាម​ Twitter នៅ​ក្រោយ​ពួក​ប្រធាន​ក្រុម​ហ៊ុន​បស្ចិម​ប្រទេស​ច្រើន​នាក់​បាន​ដក​ខ្លួន​ចេញពី​សន្និសីទ​បី​ថ្ងៃ​នេះ​ដែល​ចាប់​ផ្តើម​ធ្វើ​នៅ​ថ្ងៃ​អង្គារ​នៅ​ក្នុង​ក្រុង​រីយ៉ាដ។

នៅ​ពេល​មាន​របាយ​ការណ៍​ច្រើន​ឡើងៗ​ពី​ប្រទេស​តួកគី​ ចោទ​ប្រកាន់​ថា​ពួក​ភ្នាក់ងារ​អារ៉ាប់បាន​ធ្វើទារុណកម្ម, សម្លាប់​និង​បាន​កាត់​រាង​កាយ​លោក​ Jamal Khashoggi ​ជា​កង់ៗ​កាល​ពី​ពីរ​សប្តាហ៍​កន្លង​ទៅ​នេះ​នៅ​ខាង​ក្នុង​ស្ថាន​កុងស៊ុល​របស់​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ​ ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល​ ពួក​ប្រធាន​កិច្ចការ​ប្រតិបត្តិក្រុម​ហ៊ុន​នានា​បាន​ប្រកាស​ថា ​ពួក​គេ​នឹង​មិន​ចូលរួម​ក្នុង​សន្និសីទ​ការ​ផ្តើម​គំនិត​អំពី​វិនិយោគ​ក្នុង​ពេល​អនាគត​នេះ​ទេ។

អាជ្ញាធរអារ៉ាប៊ី​សាអូឌីត​បាន​បដិសេធ​ថា​ពួក​គេ​មិន​បាន​សម្លាប់​លោក​ Khashoggi ទេ។ ​អ្នក​សារព័ត៌មាន​រូប​នេះ​ជា​អ្នក​រិះគន់​ព្រះ​អង្គ​ម្ចាស់​រជ្ជទាយាទ​ Mohammed bin Salman ដែល​ជា​មេដឹកនាំ​តាម​ព្រឹត្តន័យ​នៃ​ប្រទេស​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG