ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អ្នកស៊ើបអង្កេត​តួកគី​បាន​ទៅ​កាន់​ស្ថានកុង​ស៊ុល​អារ៉ាប៊ី សាអូឌីត​ជាថ្មីទៀត


រូបឯកសារ៖ លោក Jamal Khashoggi អ្នកកាសែត​អារ៉ាប៊ី សាអូឌីត មានមូលដ្ឋាន​ក្នុង​ស.រ.អា។
រូបឯកសារ៖ លោក Jamal Khashoggi អ្នកកាសែត​អារ៉ាប៊ី សាអូឌីត មានមូលដ្ឋាន​ក្នុង​ស.រ.អា។

ក្រុម​​អ្នកនីតិ​បច្ចេកវិទ្យា​មួយ​ក្រុម​បាន​ចូល​ទៅ​ពិនិត្យ​ក្នុង​ស្ថានកុងស៊ុលនេះ​ម្តង​ហើយ​ក្នុង​សប្តាហ៍នេះ​ កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ស្វែង​រក​តម្រុយ​អំពីអ្វី​ ដែល​បាន​កើត​មានឡើង​ដល់លោក Khashoggi នៅ​ក្រោយ​លោក​បានចូល​ទៅ​ក្នុង​កន្លែង​ការទូត​នេះ​កាល​ពី​ថ្ងៃទី​២ ខែ​តុលា​កន្លង​ទៅ​។​

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្រុមអ្នកស៊ើបអង្កេត​តួកគី​បាន​ឆែកឆេរ​ស្ថានកុងស៊ុល​នៃ​ប្រទេស​អារ៉ាប៊ី សាអូឌីត និង​ផ្ទះ​កុងស៊ុល​ដែល​នៅ​ជិត​ទីនោះក្នុង​ក្រុង​អ៊ីស្តង់ប៊ូល​ក្នុង​ការ​ពាក់ព័ន្ធ​ជាមួយ​ការ​បាត់ខ្លួន​លោក Jamal Khashoggi អ្នកកាសែត​អារ៉ាប៊ី សាអូឌីត មានមូលដ្ឋាន​ក្នុង​ស.រ.អា។

ក្រុមអ្នកនីតិ​បច្ចេកវិទ្យា​មួយ​ក្រុម​បាន​ចូល​ទៅ​ពិនិត្យ​ក្នុង​ស្ថានកុងស៊ុលនេះ​ម្តង​ហើយ​ក្នុង​សប្តាហ៍នេះ​ កាល​ពី​ថ្ងៃ​ចន្ទ ដើម្បី​ស្វែង​រក​តម្រុយ​អំពីអ្វី​ ដែល​បាន​កើត​មានឡើង​ដល់លោក Khashoggi នៅ​ក្រោយ​លោក​បានចូល​ទៅ​ក្នុង​កន្លែង​ការទូត​នេះ​កាល​ពី​ថ្ងៃទី​២ ខែ​តុលា​កន្លង​ទៅ​។​

លោក​ Khashoggi ដែល​ជាអ្នករិះគន់​ព្រះរាជវង្ស​អារ៉ាប៊ី សាអូឌីត និង​ដែល​បានសរសេរ​អត្ថបទ​ឱ្យ​កាសែត The Washington Post មិន​បានត្រូវ​ឃើញ​ចាប់តាំង​ពី​ពេល​នោះ​មក។​

ក្រុម​មន្ត្រី​តួកគី​បាននិយាយ​ថា​ ភ្នាក់ងារ​អារ៉ាប៊ី សាអូឌីត​បាន​សម្លាប់ និង​កាត់ជើងដៃ​លោក Khashoggi ហើយ​ក្រុមមន្ត្រី​អារ៉ាប៊ី សាអូឌីត​និយាយ​ថា​ លោក​បាន​ដើរ​ចេញ​ពី​ស្ថានកុងស៊ុល​នេះ​ដោយ​ខ្លួនឯង។​ ប្រទេស​ទាំង​ពីរ​នេះ​មិន​បាន​ផ្តល់ភស្តុតាង​ជា​សាធារណៈ​អំពី​ការបក​ស្រាយ​របស់​ខ្លួន​ស្តី​ពី​ហេតុការណ៍​នេះ​ទេ។​

លោករដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា Mike Pompeo បាន​ទៅ​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ទាំង​ពីរ​នេះ​ហើយ​បាន​ជួប​ជាមួយ​ក្រុម​មេដឹកនាំនៃ​ប្រទេស​ទាំង​នេះ​ ដើម្បី​សម្តែង​កង្វល់​អំពី​ករណី​នេះ ​និង​បង្ហាញ​បំណង​លោក Trump ក្នុង​ការ​ចង់ដឹង​អំពី​អ្វី​ ដែល​បានកើតមានឡើង។​

លោក Pompeo មាន​កំណត់​នឹង​និយាយ​ត្រួសៗ​ប្រាប់លោក​ Trump នៅ​ឯ​សេតវិមាន​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក Trump បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ លោក​ចង់​បាន​សំឡេង​ថត និង​វីដេអូ​នៃ​ការ​ស៊ើបការ​សម្ងាត់ពី​ប្រទេស​តួកគី «ប្រសិន​បើមាន»។

ការ​ទាម​ទារ​របស់ប្រធានាធិបតី​អាមេរិកាំង​រូប​នេះ​មានឡើង​ នៅ​ពេល​លោក​បាន​សម្តែង​ការគាំ​ទ្រ​ដល់​ប្រទេស ​អារ៉ាប៊ី សាអូឌីត​ ដែល​ជា​ សម្ព័ន្ធមិត្ត​យូរយារ​មក​ហើយរបស់​ស.រ.អា ហើយ​លោក​បាននិយាយ​ថា ​លោករំពឹង​ថា​ការ​ស៊ើបអង្កេត​អំពី​ការ​បាត់ខ្លួនលោក Khashoggi នឹង​ចប់​សព្វ​គ្រប់​មុនដំណាច់​សប្តាហ៍នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG