ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សកម្មជន​បេឡារុស​ដែល​បាត់​ខ្លួន បាន​ត្រូវ​គេ​រកឃើញ​ស្លាប់​នៅ​ឧទ្យាន​ក្រុង​កៀវ


លោក Vitaly Shishov សកម្មជន​បេឡារុស បាន​ត្រូវ​គេ​រកឃើញ​ស្លាប់​នៅ​ក្នុង​ឧទ្យាន​នៅ​ជិត​ផ្ទះ​របស់​លោក​នៅ​ក្នុង​រដ្ឋធានី​កៀវ​ ប្រទេស​អ៊ុយក្រែន។
លោក Vitaly Shishov សកម្មជន​បេឡារុស បាន​ត្រូវ​គេ​រកឃើញ​ស្លាប់​នៅ​ក្នុង​ឧទ្យាន​នៅ​ជិត​ផ្ទះ​របស់​លោក​នៅ​ក្នុង​រដ្ឋធានី​កៀវ​ ប្រទេស​អ៊ុយក្រែន។

សកម្មជន​បេឡារុស​ម្នាក់​បាន​ត្រូវ​គេ​រកឃើញ​ស្លាប់​នៅ​ក្នុង​ឧទ្យាន​នៅ​ជិត​ផ្ទះ​របស់​លោក​នៅ​ក្នុង​រដ្ឋធានី​កៀវ​ ប្រទេស​អ៊ុយក្រែន កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ មួយ​ថ្ងៃ​បន្ទាប់ពី​លោក​បាន​ត្រូវ​គេ​រាយ ការណ៍​ថា បាន​បាត់​ខ្លួន។ នេះ​តាម​ការបញ្ជាក់​របស់​ប៉ូលិស​អ៊ុយក្រែន​ហើយ​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Vitaly Shishov ដែល​បាន​ដឹកនាំ​អង្គការ​មួយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​កៀវ​ដែល​បាន​ជួយ​ពលរដ្ឋ​បេឡារុស​រត់គេច​ខ្លួន​ពី​ការធ្វើ​ទុក្ខបុកម្នេញ បាន​ត្រូវ​រាយការណ៍​ដោយ​ដៃគូ​របស់​លោក​ថា​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​មិន​បាន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ក្រោយ​ពី​ការ រត់​ហាត់ប្រាណ។

ប៉ូលិស​បាន​និយាយ​ថា ពួកគេ​បាន​ចាប់ផ្តើម​ស៊ើបអង្កេត​ករណី​ព្រហ្មទណ្ឌ​ចំពោះ​បទសង្ស័យ​ឃាតកម្ម ក៏ប៉ុន្តែ នឹង​ធ្វើ​ការស៊ើបអង្កេត​គ្រប់​លទ្ធភាព​ទាំង​អស់​រួមទាំង​ឃាតកម្ម​ដែល​ជា​ការ ធ្វើ​អត្តឃាត​ផង។

សេចក្តី​ថ្លែងការណ៍​របស់​ប៉ូលិស​បាន​បញ្ជាក់​ថា « លោក Vataly Shishov ជា​ពលរដ្ឋ​បេឡារុស​ដែល​បាន​បាត់​ខ្លួនកាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ទីក្រុង​កៀវ បាន​ត្រូវ​រកឃើញ​ចងក​នៅ​ថ្ងៃ​នេះ​នៅ​ក្នុង​ឧទ្យាន​មួយ​នៅ​ក្នុង​រដ្ឋធានី​កៀវ ដែល​មិន​នៅ​ឆ្ងាយ​ប៉ុន្មាន​ពី​ទីកន្លែង​ដែល​លោក​រស់​នៅ»។

ប្រទេស​អ៊ុយក្រែន ប៉ូឡូញ​ និង​លីទុយអានី បាន​ក្លាយ​ជាទីកន្លែង​ជ្រកពួន​សម្រាប់​ពលរដ្ឋ​បេឡារុស​ក្នុង​អំឡុង​ពេល​នៃ​ការបង្ក្រាប​ដោយ​ប្រធានាធិបតី​បេឡរុស​លោក Alexander Lukashenko បន្ទាប់ពី​ការបោះឆ្នោត​ដែល​មាន​ជម្លោះ​កាលពី​ឆ្នាំ​មុន ។

លោក Shishov បាន​ដឹកនាំ​អង្គការ Belarusian House in Ukraine ឬ (BDU) ដែល​ជួយ​ពល រដ្ឋ​បេឡារុស​ស្វែងរក​កន្លែង​ស្នាក់នៅ ការងារ ​និង​ផ្តល់​ប្រឹក្សា​ផ្លូវច្បាប់។ នេះ​តាម​គេហទំព័រ​របស់​អង្គការ​នេះ។

ពួក​អាជ្ញាធរ​បេឡារុស​បាន​ចាត់ទុក​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ជា​ឧក្រិដ្ឋជន ឬ​ក្រុម​បដិវត្តន៍​ហិង្សា​ដែល​គាំទ្រ​ដោយ​ប្រទេស​លោក​ខាង​លិច​ និង​ពណ៌នា​សកម្មភាព​របស់​ទីភ្នាក់ងារ​ពង្រឹង​ច្បាប់​នានា​ថា​ជាការត្រឹមត្រូវ និង​ចាំបាច់៕

XS
SM
MD
LG