បទសន្ទនា VOA៖ លោកអនុប្រធានាធិបតី Mike Pence ទទួលការតែងតាំងជាបេក្ខជនអនុប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ
លោក Mike Pence ទទួលការតែងតាំងជាផ្លូវការរបស់គណបក្សសាធារណរដ្ឋជាបេក្ខជនអនុប្រធានាធិបតី របស់លោកប្រធានាធិបតី Donald Trump សម្រាប់មួយអាណត្តិទៀត នៅក្នុងថ្ងៃទី៣នៃមហាសន្និបាតគណបក្សសាធារណរដ្ឋ កាលពីយប់ថ្ងៃពុធ។ ក្នុងកម្មវិធីសន្ទនានៅថ្ងៃនេះ ក្រុមការងារវីអូអេ ដែលមានលោក ម៉ែន គឹមសេង លោក សុខ ខេមរា និង លោក ប៉ូច រាសី ពិភាក្សាអំពីសុន្ទរកថារបស់លោកអនុប្រធានាធិបតី គោលការណ៍នយោបាយរបស់រដ្ឋបាលលោក Trump ព្រមទាំងអំពីការព្យាយាមទាក់ទាញសន្លឹកឆ្នោតរបស់ពលរដ្ឋអាមេរិកាំងដែលជាស្ត្រី។