ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​Mike Pence ​ទៅ​កូរ៉េ​ខាងត្បូង​ដើម្បី​ចូលរួម​ពិធី​សម្ពោធ​កីឡា​អូឡាំពិក​រដូវ​រងារ​ឆ្នាំ​២០១៨


អនុប្រធានាធិបតី​អាមេរិក លោក Mike Pence (ទី២​ពីស្តាំ)​ ក្នុង​ពិធី​បើក​សម្ពោធ​កីឡា​អូឡាំពិករដូវរងា ឆ្នាំ​២០១៨ នៅ​ទីក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃទី​៩ ខែ​កុម្ភៈ។
អនុប្រធានាធិបតី​អាមេរិក លោក Mike Pence (ទី២​ពីស្តាំ)​ ក្នុង​ពិធី​បើក​សម្ពោធ​កីឡា​អូឡាំពិករដូវរងា ឆ្នាំ​២០១៨ នៅ​ទីក្រុង Pyeongchang ប្រទេស​កូរ៉េ​ខាង​ត្បូង នៅ​ថ្ងៃទី​៩ ខែ​កុម្ភៈ។

លោក ​Mike Pence ​អនុប្រធានាធិបតីស.រ.អា.​កំពុង​នៅ​ទី​ក្រុង ​Pyeongchang ​ប្រទេស​កូរ៉េ​ខាងត្បូង​ដើម្បី​ចូលរួម​ពិធី​សម្ពោធ​កីឡា​អូឡាំពិក​រដូវរងារ​ឆ្នាំ​២០១៨។

លោក​អនុប្រធានាធិបតីកំពុង​ព្យាយាម​ប្រឆាំង​នឹង​ការឃោសនា​របស់​កូរ៉េ​ខាង​ជើង​ទាក់​ទង​នឹង​កីឡា​អូឡាំពិក​ដោយ​លោក​ព្យាយាម​បង្ហាញ​អំពី​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​នេះ។​

នៅ​ថ្ងៃ​សុក្រ​នេះ​ លោក​ Mike Pence ​បាន​ជួបជា​មួយ​អ្នក​រត់​គេច​ខ្លួន​ពី​កូរ៉េ​ខាង​ជើង​ រួម​មាន​អ្នក​ខ្លះ​ដែល​ត្រូវ​ធ្វើ​ទារុណកម្ម​ និង​រំលោភ​ដោយ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង។ ក្នុង​ជំនួប​របស់​លោក​អនុ​ប្រធានាធិបតី Mike Pence ​នេះ​មាន​ការ​ចូល​រួម​ដោយ​ឪពុក​របស់​លោក​ Otto Warmbier ​ជនជាតិ​អាមេរិកាំង​ និង​ជា​និស្សិត​មហា​វិទ្យាល័យដែល​បាន​ស្លាប់​កាល​ពី​ឆ្នាំ​មុន​ គឺ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​និស្សិត​នេះ​ត្រូវ​បាន​ដោះ​លែង​ពី​កូរ៉េ​ខាង​ជើង។​

លោក​អនុប្រធានាធិបតីនិយាយថា​ លោក ​Fred Warmbier ​និង​គ្រួសារ​បាន​និយាយ​ប្រាប់​រឿង​របស់​កូន​ប្រុស​ដ៏ល្អ​របស់​គេ​គឺ​និស្សិត ​Otto Warmbier ​ដែល​ត្រូវ​ឃុំ​ឃាំង​នៅ​កូរ៉េ​ខាង​ជើង​ ហើយ​ត្រូវ​ដោះ​លែង​ដោយ​មាន​ស្ថាន​ភាព​សុខ​ភាព​អាក្រក់ ដែល​គ្រាន់តែ​មក​ដល់​មាតុភូមិ​វិញ​ មិន​បាន​ប៉ុន្មាន​ផង​ លោក​ក៏​ស្លាប់​ទៅ។​

កាលពីថ្ងៃ​ព្រហស្បតិ៍​ លោក Pence ​បាន​ប្រាប់លោក​ Moon Jae-in ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោន​នឹង​បន្ត​គាប​សង្កត់​កូរ៉េ​ខាង​ជើង​រហូត​ប្រទេស​កុម្មុយនិស្ត​ឯកោ​នេះ​លះ​បង់​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ៕

XS
SM
MD
LG