ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​លុប​ចោល​កិច្ច​ប្រជុំ​ជា​មួយ​លោក Trump


នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ លោក​ប្រធានាធិបតី​ម៉ិកស៊ិក Enrique Pena Nieto ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​ប្រធានាធិបតី Los Pinos ក្នុង​ក្រុង​ម៉ិកស៊ីកូ។
នៅ​ក្នុង​រូបភាព​កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ លោក​ប្រធានាធិបតី​ម៉ិកស៊ិក Enrique Pena Nieto ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​វិមាន​ប្រធានាធិបតី Los Pinos ក្នុង​ក្រុង​ម៉ិកស៊ីកូ។

ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​បាន​លុប​ចោល​កិច្ច​ប្រជុំ​ដែល​បាន​គ្រោង​ទុក​ជា​មួយ​នឹង​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump ដែល​បាន​ធ្វើ​ឲ្យ​ភាព​ប្រេះឆា​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ចាក់​ជ្រៅ​ជាង​មុន ទាក់​ទិន​នឹង​ការ​ប្រកាស​របស់​លោក Trump ក្នុង​ការ​សាង​សង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​ជា​មួយ​នឹង​ប្រទេស​ម៉ិកស៊ិក។

លោក​ប្រធានាធិបតី Enrique Pena Nieto បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម Twitter ថា លោក​នឹង​មិន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នៅ​សេតវិមាន​នោះ​ទេ។

កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី Trump បាន​ស្នើ​ឲ្យ​លុប​ចោល​កិច្ច​ប្រជុំ​នេះ​ ប្រសិន​បើ​លោក​ប្រធានាធិបតី Pena Nieto នៅ​តែ​បន្ត​បដិសេធ​មិន​បង់​ថ្លៃ​សង់​ជញ្ជាំង​នៅ​តាម​ព្រំដែន។

បញ្ហា​ចម្រូង​ចម្រាស​ទាក់​ទិន​នឹង​ជញ្ជាំង​នៅ​តាម​ព្រំដែន​បាន​ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ទំនាក់​ទំនង​រវាង​លោក Trump និង​ប្រទេស​ម៉ិកស៊ិក ចាប់​តាំង​ពី​ពេល​ដែល​លោក​បាន​ប្រកាស​ឈរ​ឈ្មោះ​ធ្វើ​ជា​ប្រធានាធិបតី​កាលពី​ខែ​មិថុនា ឆ្នាំ២០១៥ ដោយ​លោក​មាន​គម្រោង​សាងសង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​ហើយ​បង្ខំ​ឲ្យ​ប្រទេស​ម៉ិកស៊ិក​បង់​ថ្លៃ​សាងសង់​ជញ្ជាំង​នោះ។

លោក Trump និង​លោក Pena Nieto បាន​ជួប​គ្នា​កាលពី​ខែ​សីហា នៅ​ក្នុង​ទីក្រុង Mexico City ដើម្បី​ពិភាក្សា​អំពី​បញ្ហា​អន្តោប្រវេសន៍ ការ​សាងសង់​ជញ្ជាំង​នៅ​តាម​ព្រំដែន​ និង​បញ្ហា​ដទៃ​ផ្សេង​ទៀត។ លោក Trump បាន​ថ្លែង​ថា លោក​និង​លោក Pena Nieto មិន​បាន​ពិភាក្សា​គ្នា​ថា​តើ​អ្នក​ណា​ជា​អ្នក​ចេញ​ថ្លៃ​សាងសង់​ជញ្ជាំង​នោះ​ទេ។ ប៉ុន្តែ​ ក្រោយ​មក​លោក Pena Nieto បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Twitter ថា លោក​នឹង​បើក​ការ​សន្ទនា​ជាមួយ​លោក Trump ហើយ​ប្រាប់​លោក Trump ថា ប្រទេស​ម៉ិកស៊ិក​នឹង​មិន​ចេញ​ថ្លៃ​សង់​ជញ្ជាំង​នេះ​នោះ​ទេ៕

XS
SM
MD
LG