ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ទូរស័ព្ទ​ Metfone​​ គ្រោង​នឹង​ធ្វើ​ការ​សាក​ល្បង​ប្រព័ន្ធ​ 5G​ ក្នុង​ខែ​កក្កដា​នេះ


ក្រុម​ហ៊ុន​ទូរស័ព្ទចល័ត ​Metfone របស់​ប្រទេស​វៀតណាម ​គ្រោង​នឹង​ធ្វើ​ការ​សាក​ល្បង​ប្រព័ន្ធ​បណ្តាញ​បច្ចេក​វិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ ឬ 5G ក្នុង​ខែកក្កដា​នេះ ដោយ​រំពឹង​ថា​ នឹង​ជួយ​ជំរុញ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​កម្ពុជា​តាម​បែប​បច្ចេក​វិទ្យា​ថ្មី។
ក្រុម​ហ៊ុន​ទូរស័ព្ទចល័ត ​Metfone របស់​ប្រទេស​វៀតណាម ​គ្រោង​នឹង​ធ្វើ​ការ​សាក​ល្បង​ប្រព័ន្ធ​បណ្តាញ​បច្ចេក​វិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ ឬ 5G ក្នុង​ខែកក្កដា​នេះ ដោយ​រំពឹង​ថា​ នឹង​ជួយ​ជំរុញ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​កម្ពុជា​តាម​បែប​បច្ចេក​វិទ្យា​ថ្មី។

ក្រុម​ហ៊ុន​ Metfone ​គ្រោង​នឹង​ធ្វើ​ការ​សាក​ល្បង​ប្រព័ន្ធ​បណ្តាញ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥ ឬ 5G ​ដែល​ជា​ប្រភេទ​អ៊ីនធឺណែត​ជំនាន់​ថ្មី​និង​មាន​ល្បឿន​លឿន។ មន្ត្រី​រដ្ឋាភិបាល​និង​អ្នក​ទទួល​ខុស​ត្រូវ​របស់​ក្រុម​ហ៊ុន​​ថា​ ប្រព័ន្ធ​អ៊ីនធឺណែត​ថ្មី​នេះ​មាន​ផល​ប្រយោជន៍​ច្រើន​ក្នុង​វិស័យ​សេដ្ឋកិច្ច។

ក្រុម​ហ៊ុន​ទូរស័ព្ទចល័ត ​Metfone របស់​ប្រទេស​វៀតណាម ​គ្រោង​នឹង​ធ្វើ​ការ​សាក​ល្បង​ប្រព័ន្ធ​បណ្តាញ​បច្ចេក​វិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥​ ឬ 5G ក្នុង​ខែកក្កដា​នេះ ដោយ​រំពឹង​ថា​ នឹង​ជួយ​ជំរុញ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​កម្ពុជា​តាម​បែប​បច្ចេក​វិទ្យា​ថ្មី។ នេះ​បើ​យោង​តាម​មន្ត្រី​ផ្លូវ​ការ​របស់​ក្រុម​ហ៊ុន​ Metfone នៅ​ថ្ងៃ​សុក្រ​នេះ។

អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ទី​ផ្សារ​មួយ​រូប​របស់​ក្រុម​ហ៊ុន​ទូរស័ព្ទ​ចល័ត​វៀតណាម​នេះ​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ VOA តាម​សារ​អេឡិច​ត្រូនិច​ ឬ​អ៊ីម៉ែល​ថា ​ក្រុមហ៊ុន​ Metfone «បាន​រៀប​ចំសម្ភារៈ​និង​បច្ចេក​ទេស​រួច​ជាស្រេច»​ ដើម្បី​តម្លើង​ប្រព័ន្ធ​អ៊ីនធឺណិត​ជំនាន់​ទី៥ ឬ 5G នេះ។

លោក​បញ្ជាក់​បន្ថែម​ថា​ ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​នឹង​គ្រប​ដណ្តប់​នៅ​ពាស​ពេញ​ប្រទេស​កម្ពុជា។

អ្នក​ទីផ្សារ​ដដែល​អះអាង​ថា ​ប្រព័ន្ធ​បច្ចេក​វិទ្យា​ថ្មី​នេះ​នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ប្រទេស​ជឿន​លឿន​ដទៃ​ទៀត។​ ហើយ​បច្ចេក​វិទ្យា​នេះ​«នឹង​ចូលរួម​វិភាគទាន​ដល់​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា»។

កាលពីថ្ងៃ​ចន្ទ័​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ស្មាត (Smart) ដែល​ជា​ក្រុម​ហ៊ុន​នាំមុខគេ​មួយ​នៅ​កម្ពុជា​ ​បាន​បង្ហាញ​ការ​សាក​ល្បង​ប្រព័ន្ធ​បណ្ដាញ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី៥​នេះ​ ប៉ុន្តែ​មិន​ទាន់​បាន​កំណត់​ពេល​សម្រាប់​ដាក់​ឲ្យ​អតិថិជន​ប្រើ​ប្រាស់​នៅ​ឡើយ​ទេ។ ក្រុម​ហ៊ុន​ទូរស័ព្ទ​ស្មាត​នឹង​ធ្វើ​ការ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ចិន​ Huawei ដែល​សហរដ្ឋ​អាមេរិក​កំពុង​ព្រួយ​បារម្ភ។

លោក អ៊ឹម វុត្ថា សមាជិក​និយ័តករ​ទូរគមនាគមន៍​កម្ពុជា​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ចំពោះ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូរគមនាគមន៍​ជំនាន់​ទី​៥ ឬ​ 5G ដោយសារ​តែ​ប្រព័ន្ធ​នេះ​អាច​ជួយ​ដល់យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល។

«ថ្វី​ត្បិត​ទី​ផ្សារ​មាន​ការ​ប្រកួត​ប្រជែង​តែ​យ៉ាង​ណា​យើង​ត្រូវ cooperate (សហការ) គ្នា ព្រោះ​យើងមិន​ដឹង​ថា អា application នៃ​សេវា​នោះ​ វា​នឹង​កើន​ឡើង​ច្រើន។ វា​មិន​ដូច​ពី​ដើម​ឡើយ​ យើង​ប្រើ​តែ​ ដឹង​ថា ជា​សេវា​សំឡេង ឬ​សេវា​ទិន្នន័យ​ទេ។ ក៏​ប៉ុន្តែ​អនាគត​ វា​ជា​សេវា​មួយ​ដែល​យើង​មិន​អាច​ទាយ​ទុក​បាន»។

ក្រុមហ៊ុន Metfone​ បាន​ចាប់​ផ្តើម​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​នៅ​ដើម​ឆ្នាំ​២០០៩។​ អ្នក​គ្រប់​គ្រង​ផ្នែក​ទីផ្សារ​របស់​ក្រុម​ហ៊ុន​នេះ​អះអាង​ថា​ ក្រុម​ហ៊ុន​របស់​លោក​មាន​យុទ្ធ​សាស្ត្រ​សម្រាប់​ការ​ប្រកួត​ប្រជែង​ប្រព័ន្ធ​អ៊ីនធឺណិត​ 5G នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ពេល​អនាគត៕

XS
SM
MD
LG