ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន Huawei ថានឹង​ជម្នះ​លើ​ការ​ព្រួយ​បារម្ភ​ដែល​ថា ខ្លួន​បង្ក​ហានិភ័យ​សន្តិសុខ​ទាក់ទិន​នឹង​រឿង​បណ្ដាញ 5G


រូបឯកសារ៖ ការីយាល័យរបស់ក្រុមហ៊ុន Huawei នៅ​ក្រុង​ Reading ប្រទេសអង់គ្លេស កាល​ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩។ 
រូបឯកសារ៖ ការីយាល័យរបស់ក្រុមហ៊ុន Huawei នៅ​ក្រុង​ Reading ប្រទេសអង់គ្លេស កាល​ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩។ 

បទ​បញ្ជា​ប្រធានាធិបតី ដែល​បាន​ប្រកាស​អំពី​ភាព​អាសន្ន​ជាតិ គឺ​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​កាន់​ការ​រារាំង​ជា​ផ្លូវការ​មិន​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​នឹង​ក្រុមហ៊ុន Huawei។

មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​រារាំង​ក្រុមហ៊ុន​ទូរគមនាគមន៍ Huawei របស់​ប្រទេស​ចិន​យ៉ាង​មាន​ប្រសិទ្ធភាព មិន​ឲ្យ​បង្កើត​បណ្ដាញ​ចល័ត 5G នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​បាន​ព្រមាន​ប្រទេស​ផ្សេង​ទៀត​អំពី​ហានិភ័យ​សន្តិសុខ​ជាតិ​ដែល​ក្រុមហ៊ុន Huawei អាច​បង្ក។

កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​ប្រធានាធិបតី​មួយ ដែល​រារាំង​ក្រុមហ៊ុន​អាមេរិកាំង​នានា​មិន​ឲ្យ​ប្រើ​ឧបករណ៍​ទូរគមនាគមន៍ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ណា​ដែល​បង្ក​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ។

បទ​បញ្ជា​ប្រធានាធិបតី ដែល​បាន​ប្រកាស​អំពី​ភាព​អាសន្ន​ជាតិ គឺ​ជា​ជំហាន​ដំបូង​ឆ្ពោះ​ទៅ​កាន់​ការ​រារាំង​ជា​ផ្លូវការ​មិន​ឲ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​ជាមួយ​នឹង​ក្រុមហ៊ុន Huawei។

ប៉ុន្តែ​សម្រាប់​ក្រុមហ៊ុន Huawei វិញ ហាក់​ដូចជា​មិន​បាន​បង្ហាញ​សញ្ញា​ដក​ថយ​ណា​មួយ​ទេ និង​បាន​ប្ដេជ្ញា​យក​ឈ្នះ​អ្នក​រិះគន់​ខ្លួន និង​ច្រានចោល​ការ​ចោទ​ប្រកាន់​ដែល​ថា​ខ្លួន​គឺ​ជា​ ការ​គំរាមកំហែង​សន្តិសុខ។

ក្រុមហ៊ុន Huawei នេះ បាន​បញ្ជាក់​ថា ខ្លួន​នឹង​បញ្ឈប់​អាជីវកម្ម​របស់​ខ្លួន ប្រសិនបើ​ក្រុមហ៊ុន​នេះ​ត្រូវ​បាន​បង្ខំ​ឲ្យ​តាមដាន​អតិថិជន​របស់​ខ្លួន ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ លោក Liang Hua ដែល​ជា​ប្រធាន​ក្រុមហ៊ុន​នេះ ក៏​ត្រូវ​បាន​គេ​ផ្ដល់​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង «ដែល​គ្មាន​ការ​លួច​តាមដាន» ផង​ដែរ។

លោក Liang Hua បាន​បញ្ជាក់​ថា ក្រុមហ៊ុន Huawei មាន​ឆន្ទៈ​ក្នុង​ការ «ប្ដេជ្ញា​បង្កើត​ឧបករណ៍​ឲ្យ​ត្រូវ​បាន​ស្ដង់ដារ​ដែល​ថា​គ្មាន​ការ​លួច​តាមដាន​ណា​មួយ» លើ​អតិថិជន​របស់​ខ្លួន។

គេ​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា​តើ​លោក Liang Hua ចង់​មាន​ន័យ​យ៉ាង​ដូចម្ដេច​រឿង​គ្មាន​ការ​លួច​តាមដាន​នេះ ដោយសារតែ​ក្រុមហ៊ុន Huawei នេះ ក៏​ដូចជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្សេង​ទៀត​ផង​ដែរ គឺ​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដែល​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​នេះ​អាច​ចែកចាយ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួកគេ​បាន ប្រសិនបើ​តម្រូវ​ឲ្យ​ធ្វើ​ដោយ​អាជ្ញាធរ​ក្នុង​ប្រទេស​ដែល​ខ្លួន​ធ្វើ​អាជីវកម្ម៕

XS
SM
MD
LG