ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អាមេរិក​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​ប៉ាគីស្ថាន​ដោយ​​បាន​ស្នើ​ឲ្យ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម


លោក ​H.R. McMaster ​(ឆ្វេង) ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អាមេរិក​ជួប​ជាមួយ​ឧត្តម​សេនីយ៍​យោធា​ប៉ាគីស្ថាន Qamar Javed Bajwa កាល​ពី​ថ្ងៃចន្ទ។
លោក ​H.R. McMaster ​(ឆ្វេង) ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អាមេរិក​ជួប​ជាមួយ​ឧត្តម​សេនីយ៍​យោធា​ប៉ាគីស្ថាន Qamar Javed Bajwa កាល​ពី​ថ្ងៃចន្ទ។

លោក ​H.R. McMaster ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​អាមេរិក​បាន​បញ្ចប់​ទស្សនកិច្ច​រយៈ​ពេល​មួយ​ថ្ងៃ​កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ដែល​លោក​បាន​ជួប​ជាមួយ​នឹង​ជន​ស៊ីវិល​ និង​មេដឹកនាំ​យោធា ដើម្បី​សង្កត់​ធ្ងន់​ទៅ​លើ​តម្រូវការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​រាល់​ទម្រង់​ទាំង​អស់ និង​ត្រួតពិនិត្យ​ឡើងវិញ​ទៅ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដែល​មាន​គោល​បំណង​ធ្វើ​ឲ្យ​មាន​ស្ថេរភាព​ជាមួយ​នឹង​ប្រទេស​អាហ្វហ្កានីស្ថាន​ដែល​ជា​ប្រទេស​ជិត​ខាង​។

លោក ​McMaster ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​អ៊ីស្លាមាបាដ (Islamabad) មួយ​ថ្ងៃ​បន្ទាប់​ពី​បើក​កិច្ចប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​អាហ្វហ្កានីស្ថាន​នៅ​ក្នុង​ទីក្រុង​កាប៊ុល ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​និង​វាយ​តម្លៃ​ទៅ​លើ​ស្ថានភាព​នៃ​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមឧទ្ទាម​ និង​ភេរវកម្ម​របស់​យោធា​អាមេរិក​នៅ​ក្នុង​ប្រទេស​នេះ។

លោក​បាន​ជួប​ជាមួយ​នឹង​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន ​Nawaz Sharif ​និង​ជំនួយការ​គោល​នយោបាយ​ការបរទេស​កំពូល​របស់​លោក ​មុន​ពេល​បើក​កិច្ចប្រជុំ​ជាមួយ​នឹង​មេ​យោធា​ដ៏​មាន​អំណាច​នៅ​ក្នុង​ប្រទេស ​គឺ​លោក​ឧត្តមសេនីយ៍​ Qamar Javed Bajwa។​

ការិយាល័យ​របស់​លោក ​Sharif ​ក្រោយ​មក​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ស្វាគមន៍​ជា​លើក​ដំបូង​បង្អស់​ទៅ​លើ​សារ​សន្ទនា​កម្រិត​ខ្ពស់​ផ្លូវការ​រវាង​សហរដ្ឋ​អាមេរិក​និង​ប៉ាគីស្ថាន ក្រោម​រដ្ឋបាល​របស់​លោក ត្រាំ៕

XS
SM
MD
LG