ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត​ដ៏​ធំ​មួយ​បាន​វាយ​ប្រហារ​ស្ថាប័ន​ជាច្រើន​ក្នុង​ពិភពលោក


រូបភាព​ឯកសារ៖ កញ្ចក់​ឌីជីថល​មួយ​បាន​បង្ហាញ​តម្លៃស្តុក Alphabet នៅ​ក្នុង​ទីផ្សារ Nasdaq MarketSite ក្នុង​ទីក្រុង​ញូវយ៉ក។
រូបភាព​ឯកសារ៖ កញ្ចក់​ឌីជីថល​មួយ​បាន​បង្ហាញ​តម្លៃស្តុក Alphabet នៅ​ក្នុង​ទីផ្សារ Nasdaq MarketSite ក្នុង​ទីក្រុង​ញូវយ៉ក។

ការ​វាយ​ប្រហារ​តាម​អ៊ិនធឺណិត ដែល​ភាសាអង់គ្លេស​ហៅថា​ Cyber Attack ខ្លាំង​ក្លាមួយ​កំពុង​លុកលុយ​ក្នុង​ក្រុមហ៊ុន​និង​ស្ថាប័ន​សាធារណៈនៅទូទាំង​ពិភពលោក​ បណ្តាល​ឱ្យមានការ​បំផ្លាញអន្តរជាតិនិង​នាំ​ឱ្យ​សេវាកម្ម​ជា​ច្រើន​គាំង​ដំណើរការ។​ ការ​ប៉ុនប៉ង​ជំរិត​យក​ប្រាក់​តាម​រយៈការ​វាយ​ប្រហារ​តាម អ៊ិនធឺណិត នេះ​ហាក់​ដូចជា​បានប្រើ​កម្មវិធី​អភិវឌ្ឍដោយ​ទីភ្នាក់ងារ​ចារកម្មស.រ.អា.មួយ​ដែល​បានត្រូវ​លួច។​

ការ​វាយ​ប្រហារ​មួយ​ក្នុង​បណ្តា​ការ​វាយ​ប្រហារ​ដំបូងៗ​និង​មានភាព​អាក្រក់បំផុត​បានយក​សេវាកម្មសុខភាព​ជាតិ​នៃ​ប្រទេស​អង់គ្លេស​ហៅ​កាត់ថា​ NHS ជា​ទី​ដៅ។ Ransomware ជា​ច្រើនបាន​ត្រូវ​ប្រើ​ដើម្បី​វាយ​ប្រហារ​លើ​មន្ទីរ​ពេទ្យ​រាប់សិប​កន្លែងនៅ​ទូទាំង​ប្រទេស​អង់គ្លេសកាលពី​ថ្ងៃ​សុក្រ​ បណ្តាលឱ្យ​ NHS ប្រកាស​អំពី «ឧប្បត្តិហេតុធំ»​ មួយ។ ​មន្ទីរ​ពេទ្យ​ខ្លះ​បាន​បង្វែរឡាន​ពេទ្យ​ទៅ​កាន់​កន្លែង​ផ្សេងហើយ​បានលុប​ចោល​ការ​វះកាត់​ដែល​ជា​លទ្ធផល​នៃ​ការ​វាយ​ប្រហារនេះ​ដែល​បាន​រារាំង​ពួក​វេជ្ជបណ្ឌិត​មិនឱ្យ​ចូល​មើលសំណុំ​ឯកសារ​សុខភាព​របស់​ពួក​អ្នកជំងឺបាន។

Ransomware ជា​មេរោគ​មួយ​បែប​របស់​កុំព្យូទ័រ​ដែល​ជា​កម្មវិធី​ មាន​គោលដៅ​អាក្រក់ មាន​ផល​ប៉ះពាល់​លើប្រព័ន្ធ​ជា​ទី​ដៅ​នៃការ​វាយ​ប្រហារដោយ​រារាំង​មិន​ឱ្យ​ចូល​មើលសំណុំ​ឯកសារ​បានទេ។​ បន្ទាប់មក​ពួក​ជន​ប្រព្រឹត្តអំពើ​ទុច្ចរិត​បែប​នេះ​ក៏​ទាមទារ​ឱ្យ​មានការ​បង់ប្រាក់ពី​ពួក​ជន​រងគ្រោះជា​ថ្នូរ​៕

XS
SM
MD
LG