ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ផ្សារ​ភាគហ៊ុន​ងើប​ឡើង​វិញ​បន្តិច​ក្រោយ​ពី​ការ​ផ្អើល​លក់​​ដោយសារ​​តម្លៃ​ប្រេង​ធ្លាក់​​និង​មេរោគ​កូរ៉ូណា​


បុរស​ម្នាក់​ដើរ​កាត់​កា្តរ​ផ្សារ​ភាគហ៊ុន​អេឡិចត្រូនិក​នៅ​ក្រុមហ៊ុន​ទីផ្សារ​ភាគហ៊ុន​មួយ​នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។
បុរស​ម្នាក់​ដើរ​កាត់​កា្តរ​ផ្សារ​ភាគហ៊ុន​អេឡិចត្រូនិក​នៅ​ក្រុមហ៊ុន​ទីផ្សារ​ភាគហ៊ុន​មួយ​នៅ​ក្នុង​ក្រុង​តូក្យូ កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០។

ទី​ផ្សារ​ភាគហ៊ុន​នៅ​អាស៊ីនៅ​ក្នុង​ថ្ងៃ​អង្គារ​នេះ បាន​រើប​ឡើង​វិញ​មួយ​ថ្ងៃ​ក្រោយ​ពី​ការ​បារម្ភ​របស់​អ្នក​វិនិយោគ​អំពី​តម្លៃ​ប្រេងនិង​ការ​រីករាលដាល​នៃ​មេរោគ​កូរ៉ូណា​បាន​នាំ​ឲ្យ​មាន​ការ​ប្រញាប់ប្រញាល់​លក់​ភាគ​ហ៊ុន​ចោល​ជាទ្រង់​ទ្រាយ​ធំ​កាល​ពី​ថ្ងៃ​ចន្ទ។

ផ្សារ​ Nikkei នៅ​ក្នុង​ប្រទេស​ជប៉ុន​បាន​រើប​ឡើង​វិញ​ពី​ការ​ធ្លាក់​ពេល​បើ​ទី​ផ្សារដំបូង​មក​ជា​កំណើន​១% ខណៈ​ដែល​ផ្សារ​ ​ភាគហ៊ុននៅ​ក្រុង​ហុងកុងនិង​ទីក្រុង​សាំងហៃ​នៃ​ប្រទេស​ចិនបាន​កើន​ប្រមាណ​២%។

ទី​ផ្សារ​ Futures របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​កំណើននៅ​មុន​ការ​បើក​ការ​ជួញដូរ​នៅ​ក្នុង​ថ្ងៃ​អង្គារ​នេះ។

កាល​ពី​ថ្ងៃ​ចន្ទ​ ទី​ផ្សារ​ភាគហ៊ុន​នៅ​ទូទាំង​ពិភពលោក​បាន​ធ្លាក់​យ៉ាង​គំហុក ដោយ​ទី​ផ្សារ​សំខាន់ៗ​នៅ​ទី​ក្រុង​ញូវយ៉ក បាន​ធ្លាក់​ជាង​៧% ទីផ្សារ​ភាគហ៊ុន​នៅ​អាស៊ី​ធ្លាក់​ថ្លៃ​ដល់​៥% ហើយ​ទី​ផ្សារហ៊ុន​នៅ​អឺរ៉ុប​បិទ​ដោយ​ធ្លាក់​ប្រហែល​៨%។

​អ្នក​វិនិយោគ​ពេល​នោះដែល​មាន​ការ​បារម្ភ​ស្រាប់​ពី​ផ្ទុះ​រាលដាល​នៃ​មេរោគ​កូរ៉ូណា Covid-19 មាន​ការ​បារម្ភថែម​ទៀត​ពីការ​ធ្លាក់​តម្លៃ​ប្រេងយ៉ាង​គំហុក ជាង​២០% ​ក្រោយ​ពី​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ចាប់​ផ្តើម​ជម្លោះ​រឿង​តម្លៃ​ប្រទេស​ជាមួយ​ប្រទេស​រុស្ស៊ី ដែល​ប្រទេស​ទាំង​ពីរ​ជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាង​គេ​ពីរ។

ព្រឹត្តិការណ៍​នេះ​ជា​ការ​ធ្លាក់​តម្លៃ​ប្រេង​ធ្ងន់ធ្ងរ​ជាង​គេបំផុត​ចាប់​តាំង​ពី​សង្គ្រាម​ឈូង​សមុទ្រ​ពែក​កាល​ពី​ឆ្នាំ​១៩៩១ ហើយ​អ្នក​ជំនាញ​បាន​ព្រមាន​ថា​តម្លៃ​ប្រេងអាច​ធ្លាក់​ដល់​តម្លៃត្រឹម​ជាង​២០​ដុល្លារ​ទៀត៕

XS
SM
MD
LG