ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី និង​កូរ៉េ​ខាង​ជើង​ពង្រីក​សង្គ្រាម​ការទូត​ដោយ​ការ​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ


El terremoto causó la muerte de al menos una persona, el corte del suministro eléctrico y daños significativos en edificaciones.
El terremoto causó la muerte de al menos una persona, el corte del suministro eléctrico y daños significativos en edificaciones.

រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ហាម​ឃាត់​ជនជាតិ​កូរ៉េ​ខាង​ជើង​ទាំង​អស់ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​ការទូត និង​បុគ្គលិក​ស្ថានទូត​ផង​ដែរ មិន​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី។ ចំណែក​ឯ​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ក៏​បាន​ហាម​ឃាត់​ជនជាតិ​ម៉ាឡេស៊ី​ទាំង​អស់​មិន​ឲ្យ​ចាក​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ដែរ។

ការ​សម្រេចចិត្ត​បែប​នេះ បាន​ធ្វើ​ឡើង​ពេល​ដែល​ប្រទេស​ទាំង​ពីរ​បន្ត​នូវ​សង្គ្រាម​ការទូត​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ដែល​សង្គ្រាម​ការទូត​នេះ​បាន​កើត​ឡើង​ដំបូង​ដោយសារ​ការ​ស្លាប់​លោក Kim Jong Nam បង​ប្រុស​ម្ដាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un កាល​ពី​ខែ​មុន នៅ​ឯ​ព្រលាន​យន្តហោះ​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។

ការ​សម្រេច​ចិត្ត​របស់​ប្រទេស​ទាំង​ពីរ​ដូច​នេះ នៅ​ថ្ងៃ​អង្គារ​នេះ ធ្វើ​ឡើង បន្ទាប់​ពី​មាន​វិធានការ​ពី​មុន​ក្នុង​ការ​បណ្ដេញ​អគ្គរដ្ឋទូត​របស់​ប្រទេស​ទាំង​ពីរ​ចេញ​ពី​ប្រទេស​របស់​ខ្លួន​ទៅ​វិញ​ទៅ​មក។

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​កំពុង​ចាប់​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ធ្វើ​ជា​ចំណាប់​ខ្មាំង ហើយ​លោក​សង្ឃឹម​ថា កូរ៉េ​ខាង​ជើង​នឹង​ផ្លាស់ប្ដូរ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ភ្លាមៗ ដើម្បី​រារាំង​មិន​ឲ្យ​ភាព​តានតឹង​រីក​រាល​ដាល​បន្ថែម​ទៀត។

ការ​សម្រេច​ចិត្ត​របស់​កូរ៉េ​ខាង​ជើង​ដូច​នេះ ត្រូវ​បាន​ប្រកាស​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​របស់​ខ្លួន ដោយ​ក្នុង​នោះ រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង​ថា ខ្លួន​នៅ​តែ​ធ្វើ​ដូច​នេះ រហូត​ទាល់តែ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ធានា​ថា ពលរដ្ឋ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​មាន​សុវត្ថិភាព៕

XS
SM
MD
LG