ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ជនសង្ស័យ​​កូរ៉េ​ខាង​ជើង​ពី​បទ​ធ្វើ​ឃាត​លោក Kim Jong Nam ត្រូវ​បាន​បញ្ជូន​ខ្លួន​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី​ហើយ


Ri Jong Chol ដែល​មាន​សញ្ជាតិ​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​ចោមរោមដោយ​ក្រុម​បណ្តាញ​សារព័ត៌មាន​បន្ទាប់​ពី​លោ​ក​បាន​មកដល់​អាកាសយានដ្ឋានទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាល​ពី​ថ្ងៃទិ​០៤ មីនា ២០១៧។
Ri Jong Chol ដែល​មាន​សញ្ជាតិ​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​ចោមរោមដោយ​ក្រុម​បណ្តាញ​សារព័ត៌មាន​បន្ទាប់​ពី​លោ​ក​បាន​មកដល់​អាកាសយានដ្ឋានទីក្រុង​ប៉េកាំង​ប្រទេស​ចិន​កាល​ពី​ថ្ងៃទិ​០៤ មីនា ២០១៧។

ក្រុម​អាជ្ញាធរ​ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ជូន​ខ្លួន​បុរស​ជនជាតិ​កូរ៉េ​ខាង​ជើង​ម្នាក់​ចេញ​ពី​ប្រទេស​ម៉ាឡេស៊ី ដែល​បុរស​នោះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ជន​សង្ស័យ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ស្លាប់​របស់​លោក Kim Jong Nam បង​ប្រុស​ម្តាយ​ផ្សេង​គ្នា​របស់​មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​លោក Kim Jong Un ។

លោក Ri Jon Chol បាន​ទៅ​ដល់​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន នៅ​ថ្ងៃ​សៅរ៍​នេះ ក្រោយ​ពេល​ដែល​បុរស​រូប​នេះ​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​សារ​តែ​មិន​មាន​ភស្តុតាង​គ្រប់​គ្រាន់​ដើម្បី​ចោទ​ប្រកាន់​ទៅ​លើ​បុរស​នោះ។

លោក Ri បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​ក្រៅ​ស្ថានទូត​កូរ៉េ​ខាងជើង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ក្រុម​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​ប្រើប្រាស់​ការ​បង្ខិត​បង្ខំ​ដើម្បី​ឲ្យ​លោក​សារភាព ហើយ​ថ្លែង​ថា​ ក្រុម​អាជ្ញាធរ​ទាំង​នោះ​ព្យាយាម​បំផ្លាញ​កិត្តិយស​របស់​ប្រទេស​កូរ៉េ​ខាងជើង។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ដឹង​ថា នេះ​គឺ​ជា​ការ​សម​គំនិត​គ្នា​មួយ ជា​ឈុត​ឆាក​មួយ ដើម្បី​ព្យាយាម​បំផ្លាញ​កិត្តិយស​របស់​សាធារណរដ្ឋ​កូរ៉េ‍»។

លោក​បាន​ថ្លែង​ថា លោក​មិន​បាន​ស្ថិត​នៅ​អាកាសយានដ្ឋាន​នោះ​ទេ នៅ​ថ្ងៃ​ដែល​លោក Kim Jong Nam ត្រូវ​បាន​គេ​សម្លាប់ ហើយ​លោក​ថ្លែង​ទៀត​ថា លោក​មិន​បាន​ដឹង​ចំពោះ​ការ​អះអាង​ដែល​ថា​រថយន្ត​របស់​លោក​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ឧក្រិដ្ឋ​កម្ម​នេះ​នោះ​ទេ។

លោក Ri បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​បាន​ទៅ​អាកាសយានដ្ឋាន​នោះ​ទេ។ ខ្ញុំ​មិន​មាន​ហេតុផល​អ្វី​ត្រូវ​ទៅ​ទី​នោះ​ទេ។ ខ្ញុំ​គ្រាន់​តែ​ធ្វើ​ការងារ​របស់​ខ្ញុំ‍»។

លោក Ri អាយុ ៤៥ឆ្នាំ ជា​ជនជាតិ​កូរ៉េ​ខាង​ជើង ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​អស់​រយៈពេល​ជិត២សប្តាហ៍ ក្រោយ​មាន​ការ​សម្លាប់​លោក Kim កាលពី​ថ្ងៃ​ទី១៣ ខែ​កុម្ភៈ កន្លង​ទៅ​នេះ នៅ​ឯ​អាកាសយានដា្ឋន​មួយ​នៅ​ក្នុង​ទីក្រុង គូឡាឡាំពូ ប្រទេស​ម៉ាឡេស៊ី៕

XS
SM
MD
LG