ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ម៉ាឡេស៊ី​តម្កល់​ការ​កាត់ទោស​បទ​រួមភេទ​ដូចគ្នា​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង​


មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​លោក Anwar Ibrahim (កណ្តាល) ពេល​មកដល់​តុលាការ​នៅ​ Putrajaya កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ។ តុលាការ​ម៉ាឡេស៊ី​តម្កល់​ការ​កាត់ទោស​បទ​រួមភេទ​ដូចគ្នា​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង​។
មេដឹកនាំ​គណបក្ស​ប្រឆាំង​នៅ​ម៉ាឡេស៊ី​លោក Anwar Ibrahim (កណ្តាល) ពេល​មកដល់​តុលាការ​នៅ​ Putrajaya កាលពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ។ តុលាការ​ម៉ាឡេស៊ី​តម្កល់​ការ​កាត់ទោស​បទ​រួមភេទ​ដូចគ្នា​ប្រឆាំង​នឹង​មេដឹកនាំ​គណបក្ស​ប្រឆាំង​។

តុលាការ​កំពូលរបស់​ប្រទេស​ម៉ាឡេស៊ី​បាន​តម្កល់ការកាត់​ទោស​ការរួម​ភេទ​ដូច​គ្នា​ប្រឆាំង​លោក Anwar Ibrahim ​ប្រធាន​គណបក្ស​ប្រឆាំង​ ​ដោយ​ធ្វើ​ការ​ច្រាន​ចោលការ​ប្តឹងឧទ្ធរណ៍ចុងក្រោយ​របស់​លោក​នៅ​ក្នុង​រឿង​ក្តី​ដ៏​យូរ​អង្វែង​មួយ​ដែល​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ ​និយាយ​ថា ​ជា​វិធី​មួយ​ដើម្បី​បំផ្លាញ​អាជីព​នយោបាយ​របស់​លោក។

លោក Anwarអាយុ​៦៧​ឆ្នាំ ​បាន​ញញឹមហើយ​ឱប​គ្រួសារ​របស់​លោក​នៅ​ថ្ងៃ​អង្គារ​នេះ ​បន្ទាប់​ពី​គណៈ​កម្មការ​ចៅក្រមតុលាការ​សហព័ន្ធ ​បាន​កាត់​សេចក្តី​ថា ​មាន​ភស្តុតាងដ៏​ច្រើន​មហិមា​ថា ​លោក​បាន​រួម​ភេទ​ជាមួយ​អ្នក​ជំនួយ​ការ​ក្មេង​ប្រុស​ម្នាក់​នៅ​ឆ្នាំ​២០០៨។

​លោក Anwar ​បាន​ចុះ​ផ្សាយ​នៅ​ក្នុងប្រព័ន្ធ Twitter ​បន្ទាប់​ពី​ការ​កាត់​សេចក្តី​ថា ​ព្រះ​ Allah ​ជាសាក្សី​របស់​ខ្ញុំ។ខ្ញុំ ​នឹងមិន​នៅ​ស្ងៀម​ស្ងាត់​ទេ។

លោក Anwar ​បាន​ត្រូវ​តុលាការ​កាត់​ឲ្យ​រួច​ខ្លួន​លើបទ​ចោទ​ប្រកាន់​នៅ​ឆ្នាំ​២០១២។ក៏ប៉ុន្តែ ​កាល​ពី​ឆ្នាំ​ទៅ​ ​តុលាការ​ឧទ្ធរណ៍ ​បាន​ប្រែ​ក្រឡាស​សេចក្តី​សម្រេចនោះ ​ដោយ​បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​គុក​៥ឆ្នាំ។នៅ​ថ្ងៃ​អង្គារ​នេះ ​តុលាការ​សហព័ន្ធ ​បាន​តម្កល់​រយៈ​ពេល​នៃ​ការ​ជាប់ពន្ធ​នាគារ​នេះ។

លោក Anwar ជា​ប្រធានសម្ព័ន្ធ Pakatan Rakyatគណបក្ស​ប្រឆាំង​ដែល​មាន​គណបក្ស៣បញ្ចូល​គ្នា ដែល​បាន​ធ្វើ​ការ​គម្រាម​កំហែង​ដែល​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​ដល់​គណបក្សចម្រុះ Barisan Nasional ​ដែល​បាន​កាន់​អំណាច​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៧​មក៕

XS
SM
MD
LG