ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​លោក ​Macron ​​រំពឹង​ថានឹង​ទទួល​បាន​អាសនៈ​ភាគ​ច្រើន​នៅ​ក្នុង​ការបោះឆ្នោត​សភា


ប្រធានាធិបតី​បារាំង Emmanuel Macron និង​ភរិយា​របស់​លោក​គឺ​អ្នក​ស្រី Brigitte Macron ​យក​សន្លឹក​ឆ្នោត​​នៅ​ពេល​លោក​បោះឆ្នោត​នៅសភា​ជុំ​ទី១ នៅ​ទីក្រុង Le Touquet នៅ​ខាង​ជើង​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃទី​១១។
ប្រធានាធិបតី​បារាំង Emmanuel Macron និង​ភរិយា​របស់​លោក​គឺ​អ្នក​ស្រី Brigitte Macron ​យក​សន្លឹក​ឆ្នោត​​នៅ​ពេល​លោក​បោះឆ្នោត​នៅសភា​ជុំ​ទី១ នៅ​ទីក្រុង Le Touquet នៅ​ខាង​ជើង​ទីក្រុង​ប៉ារីស កាល​ពី​ថ្ងៃទី​១១។

គណបក្ស​កណ្តាល​និយម​ថ្មី​របស់​លោក​ប្រធានាធិបតី​បារាំង​ Emmanuel Macron ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​នៅ​ក្នុង​សភា។ នេះ​បើ​យោង​តាម​លទ្ធផល​បឋម​ក្រោយ​ការ​បោះឆ្នោត​ បន្ទាប់​ពី​ការ​បោះឆ្នោត​សភា​ជុំ​ទី១​ត្រូវ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​អាទិត្យ។

គណបក្ស ​Republic on the Move ​កណ្តាល​និយម​របស់​លោក Macron និង​ក្រុម​សម្ព័ន្ធមិត្ត​របស់​លោក ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ទទួល​បាន​ជ័យ​ជម្នះ​ភាគ​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត ក្នុង​ជុំ​ទី១។ នេះ​បើ​យោង​តាម​ទិន្នន័យ​ដែល​បញ្ចេញ​ដោយ​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​ការ​រាប់​សន្លឹក​ឆ្នោត​មួយ​ចំនួន ​ប៉ុន្មាន​នាទី​ក្រោយ​ពី​មណ្ឌល​បោះឆ្នោត​ត្រូវ​បាន​បិទ។ ការ​រាប់​សន្លឹក​ឆ្នោត​មួយ​ចំនួន​នេះ​មិន​រាប់​បញ្ចូល​សន្លឹក​ឆ្នោត​ពី​ទីក្រុង​ធំៗ​នៅ​ក្នុង​ប្រទេស​នេះ​នោះ​ទេ ហើយ​ធ្លាប់​មាន​លក្ខណៈ​មិន​សុក្រឹត​កាល​ពី​មុន។

ប៉ុន្តែ​លទ្ធផល​បឋម​ក្រោយ​ការ​បោះឆ្នោត​បង្ហាញ​ថា គណបក្ស​របស់​លោក Macron នឹង​ទទួល​បាន​ជ័យជម្នះ​ភាគច្រើន។ ​

គណបក្ស​របស់​លោក Macron ត្រូវ​បាន​បង្កើតឡើង​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៦ ខណៈ​ដែល​លោក​បាន​ចាប់​ផ្តើម​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​បារាំង ហើយ​ទទួល​បាន​ជ័យជម្នះ​ជា​ប្រធានាធិបតី​កាល​ពី​មួយ​ខែ​មុន។ ការ​ត្រួតត្រា​ទៅ​លើ​សភាជាតិ​បារាំង នឹង​អនុញ្ញាត​ឲ្យ​លោក​អនុម័ត​ទៅ​លើ​កំណែ​ទម្រង់​ធំៗ​មួយ​ចំនួន ដែល​លោក​បាន​សន្យានៅ​ក្នុង​អំឡុងពេល​នៃ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក។

ការ​បោះឆ្នោត​ជុំ​ទី២​នឹង​កំណត់​តួលេខ​អាសនៈ​ពិតប្រាកដ ដែល​គណបក្ស​កណ្តាល​និយម​នឹង​កាន់​កាប់​នៅ​ក្នុង​សភា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG