ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​បារាំង​លោក​ Macron ​និង​អង្គការ​យូណេស្កូ​ពិភាក្សា​អំពី​ព្រះ​វិហារ ​Notre Dame


បន្ទះ​ឈើ​នៅ​ព្រះ​វិហារ ​Notre Dame ក្នុង​ទីក្រុង​ប៉ារីស។ ការ​ជួស​ជុល​ព្រះវិហារ​​មាន​អាយុ​កាល​ ៨០០​ឆ្នាំ ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​អគ្គិភ័យ​នៅ​សប្ដាហ៍​នេះ ត្រូវ​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។
បន្ទះ​ឈើ​នៅ​ព្រះ​វិហារ ​Notre Dame ក្នុង​ទីក្រុង​ប៉ារីស។ ការ​ជួស​ជុល​ព្រះវិហារ​​មាន​អាយុ​កាល​ ៨០០​ឆ្នាំ ​ដែល​ត្រូវ​បាន​បំផ្លាញ​ដោយ​អគ្គិភ័យ​នៅ​សប្ដាហ៍​នេះ ត្រូវ​ចំណាយ​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

ប្រធានា​ធិបតី​បារាំង​លោក ​អេម៉ានុយអែល ​ម៉ាក្រុង (Emmanuel Macron) ជួប​ជាមួយ​គណៈ​ប្រតិភូ​របស់​ទីភ្នាក់​ងារ​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ​ បន្ទាប់​ពី​ការ​បំផ្លិច​បំផ្លាញ​ព្រះ​វិហារ Notre Dame ដោយ​អគ្គិភ័យ។

​ប្រធានា​ធិបតី​ ម៉ាក្រុង ​ជួប​ជាមួយគណៈ​ប្រតិភូ​អង្គការ​យូណេស្កូ​ នៅ​ឯ​វិមាន​ប្រធានា​ធិបតី ​Elysee ​នៅ​ថ្ងៃ​សុក្រ​នេះ។

​ព្រះ​វិហារ​ដ៏​ល្បី​ល្បាញ​នេះ ​បាន​ក្លាយ​ជាទី​កន្លែង​បេតិកភណ្ឌ​របស់​អង្គការ​យូណេ​ស្កូនៅ​ឆ្នាំ​១៩៩១។

នាយក​មជ្ឈមណ្ឌល​បេតិក​ភណ្ឌពិភព​លោក​ Mechtild Rossler ​បាន​និយាយ​បន្ទាប់​ពី​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ទី​កន្លែង​នោះ​នៅ​ដើម​សប្តាហ៍​នេះថា ​២​ភាគ​៣​នៃ​ដំបូល​របស់​ព្រះ​វិហារ ​Notre Dame​ ត្រូវ​បាន​ឆេះ​អស់។

ប្រធានា​ធិបតី ម៉ាក្រុង បាន​និយាយ​ទៀត​ថា ​លោក​ចង់​ឲ្យ​មាន​ការ​ជួស​ជុល​ព្រះ​វិ​ហារ​ប្រវត្តិ​សាស្រ្ត​នោះ​ចប់​សព្វគ្រប់​នៅ​កំណត់​ឆ្នាំ​២០២៤ ​ជា​ពេល​វេលា​ដែល​នឹង​បើក​ព្រះ​វិហារ​ក្នុង​អំឡុង​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ក្នុង​ប្រទេស​បារាំង។

ប៉ុន្តែ​អ្នក​ជំនាញ​ខ្លះ​គិត​ថា ​កាល​បរិច្ឆេទ​នោះ​មិន​ជាក់​លាក់​ទេ។

លោក​ស្រី ​Nora Heimann ​សាស្រ្តាចារ្យ​ជំនួយ​នៃ​សាកល​វិទ្យាល័យ​កាតូលិក​និង​ជា​ប្រធាន​ដេប៉ាតឺម៉ង់​សិល្បៈ ​និយាយ​ថា​ ការ​ជួស​ជុល​នោះ​នឹង​ត្រូវ​គិត​ពី​សិល្បៈ​និង​កេរដំណែល​សាសនារបស់​ព្រះ​វិហារ ​Notre Dame នេះ។ ព្រះវិហារ​ Notre Dame​ នេះ ​ជានិមិត្ត​រូប​នៃ​ក្តី​សង្ឃឹម​យ៉ាង​ខ្លាំង​របស់​បារាំងឬជំនឿ​សាសនា​កាតូលិក។

​លោកស្រី​បាន​និយាយ​ទៀត​ថា៖ «យើង​ឃើញ​ព្រះ​វិហារ​ Notre Dame​ នេះ​ជា​និមិត្ត​នៃ​សេចក្តី​ក្លាហាន ​យើង​ឃើញ​ព្រះវិហារ​ Notre Dame​ នេះ​ជា​និមិត្ត​រូប​នៃ​ការ​ងើប​ឡើង​ដ៏​ឆាប់​របស់​មនុស្ស​ជាតិ ​យើង​មើល​ព្រះវិហារ​ Notre Dame​ នេះ​ជានិមិត្ត​រូប​នៃ​ភាព​ប៉ិន​ប្រសប់»៕

XS
SM
MD
LG