ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គិភ័យ​ដ៏ធំមួយ​បាន​ឆេះ​វិហារ Notre Dame ​ដ៏ល្បីល្បាញ​នៅ​កណ្តាល​ទីក្រុង​ប៉ារីស


អ្នក​ពន្លត់​អគ្គិភ័យ​ព្យាយាម​ពន្យល់​អណ្តាត​ភ្លើង ដែល​កំពុង​ឆាបឆេះ​វិហារ Notre Dame នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។
អ្នក​ពន្លត់​អគ្គិភ័យ​ព្យាយាម​ពន្យល់​អណ្តាត​ភ្លើង ដែល​កំពុង​ឆាបឆេះ​វិហារ Notre Dame នៅ​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩។

អគ្គិភ័យ​ដ៏ធំមួយ​បាន​ឆេះ​ឯវិហារ​ Notre Dame ​ដ៏ល្បី​ល្បាញ​នៅ​កណ្តាល​ទីក្រុង​ប៉ារីស​បង្កឱ្យ​មាន​ការ​ខូចខាត​យ៉ាង​ច្រើន​នៅ​អាគារ​សតវត្សរ៍ទី​១២​នេះ។

រូបភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​បង្ហាញ​ថា​ ព្រះ​វិហារ​នៅ​រដ្ឋធានី​ប្រទេស​បារាំង​នេះ​បាន​ឆេះ​នៅ​ពេល​យប់​ថ្ងៃចន្ទ ​ហើយអណ្តាត​ភ្លើងនៅលើ​ដំបូល ​មិន​អាច​ពន្លត់​បាន​ បន្ទាប់​ពី​ឆ្អឹង​ដំបូល​បាន​បាក់។ ​លោក​ Andre Finot ​អ្នក​នាំពាក្យ​ព្រះ​វិហារនេះ​ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​ថា​ ផ្នែក​ខាង​ក្នុង​ធ្វើពី​ឈើនៅ​វិហារ​នេះ​បាន​ឆេះ​ ហើយ​ទំនង​ជា​ត្រូវ​ខ្ទេចខ្ទី​អស់។​ លោក​ Emmanuel Gregoire អភិបាល​រង​ក្រុង​ប៉ារីស​បាន​ប្រាប់​ទូរទស្សន៍ ​BFM​ ថា​ បុគ្គលិក​បាន​ព្យាយាម​សង្គ្រោះ​ «ស្នាដៃ​សិល្បៈ​ទាំងអស់​ដែល​អាច​សង្គ្រោះ​បាន»។​ អ្នក​ពន្លត់​អគ្គិភ័យ​បាន​ប្រើ​ទុយោ​ទឹក​ពន្លត់​ភ្លើង​នៅ​ពេល​យប់។​ ប៉ូលិស​បារាំង​និយាយ​ថា គ្មាន​មនុស្ស​ស្លាប់​ទេ។ ​តែនៅ​មិន​ច្បាស់​ទេថា​ តើមាន​មនុស្ស​រងរបួស​ឬយ៉ាង​ណា ឬ​អ្វីជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​អគ្គិភ័យ​នេះ។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​បារាំង​បាន​រាយ​ការណ៍​ថា ​ក្រុម​មន្ត្រី​ពន្លត់​អគ្គិភ័យ​បាន​និយាយ​ថា​ មូលហេតុ​អគ្គិភ័យ​នេះ​អាច​ទាក់ទង​នឹង​ការងារ​ជួសជុល​អាគារ​នេះ។​ ផ្នែក​ជាច្រើន​នៃ​អាគារ​នេះ​មាន​រន្ទា​សម្រាប់​ធ្វើ​ការ​ជួសជុល។មន្ត្រី​និយាយ​ថា រូប​ចម្លាក់​ធ្វើពី​សំរឹទ្ធិ​ត្រូវបាន​គេយក​ចេញ​កាលពី​សប្តាហ៍​មុន​សម្រាប់​ការ​ជួស​ជុល។​

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron ​បាន​សរសេរ​ថា ​«ដូចជន​រួមជាតិ​ទាំង​អស់ដែរ ​ខ្ញុំមាន​ការ​សោក​ស្តាយ​នៅល្ងាច​នេះ​ដោយ​ឃើញ​អគារ​នេះ​ឆេះ» ។​ ក្រុម​មន្ត្រី​បាន​និយាយ​ថា ​លោក​ប្រធានាធិបតីនឹង​ធ្វើ​ដំណើរ​ទៅ​វិហារ​ដែល​ឆេះ​នេះ។ ​

កាលពី​ថ្ងៃចន្ទ​លោក​ Macron ​បានផ្អាក​សុន្ទរកថា​នយោបាយតាម​ទូរទស្សន៍​ដោយ​សារ​តែ​អគ្គិភ័យ​ឆេះ​វិហារ​នេះ។​ ក្រុមអ្នក​ពន្លត់​អគ្គិភ័យ​នៅ​ទីក្រុង​ប៉ារីស​បាន​ជម្លៀស​មនុស្ស​ចេញ​ពី​អាគារ​នានា​នៅ​ជិត​វិហារ ​Notre Dame ​ហើយ​បាន​សម្អាត​តំបន់​ជុំវិញ​វិហារ​នេះនៅ​ពេល​ផេះ​កំពុងធ្លាក់​នៅ​លើ​ប្លុក​ជុំវិញ​នោះ។​ សាក្សី​បាន​និយាយ​ថា ​ឡាន​ពន្លត់​អគ្គិភ័យ​បាន​សម្រុក​ទៅ​តំបន់​នោះ​បន្ទាប់​ពីភ្លើង​បាន​ឆេះ​ឡើងនៅ​មុន​ម៉ោង៧​ល្ងាច​បន្តិច។​ មនុស្ស​រាប់រយ​នាក់បាន​ប្រមូល​ផ្តុំគ្នា​នៅ​លើ​ស្ពាន​ប៉ារីស​លើ​ទន្លេ​សេន​មើល​អគ្គិភ័យ​នេះ៕

XS
SM
MD
LG