ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បច្ចេកវិទ្យា​ឡេស៊ែរ​រក​ឃើញ​ក្រុង​បុរាណ​ធំៗ​ជា​ច្រើន​​នា​សម័យ​អង្គរ


គំរូ​នៃ​សណ្ឋាន​ដី ដែល​បង្ហាញ​ពី​ការ​អភិវឌ្ឍ​បែប​ទំនើប​នៅ​ក្នុង​សម័យ​ឧត្តុង្គ។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ The Cambodian Archaeological Lidar Initiative)
គំរូ​នៃ​សណ្ឋាន​ដី ដែល​បង្ហាញ​ពី​ការ​អភិវឌ្ឍ​បែប​ទំនើប​នៅ​ក្នុង​សម័យ​ឧត្តុង្គ។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ The Cambodian Archaeological Lidar Initiative)

ការ​ថត​កាំ​រស្មីឡេស៊ែរ​ពី​លើ​អាកាស​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​ ​ធ្វើ​ឡើង​ដោយ​​ក្រុម​អ្នក​ស្រាវជ្រាវ Cambodian Archaeological Lidar Initiative​ ​ចាប់​តំាង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ។

រូបភាព​កាន់​តែ​ច្បាស់​នៃ​ទី​ក្រុង​បុរាណ​ធំៗ​ និង​ទី​ប្រជុំជន​នានា​ក្នុង​សម័យ​អង្គរ​ ​ត្រូវ​បាន​បង្ហាញ​កាន់​តែ​ច្បាស់​ថែម​ទៀត​ តាមរយៈ​ការថត​កាំរស្មី​ឡេស៊ែរ​ពី​លើ​អាកាស ឬហៅ​ថា Lidar (ឡៃដារ)។​ តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​នា​ថ្ងៃ​ច័ន្ទ​ឲ្យ​ដឹង​ថា​ របក​គំហើញ​ថ្មីៗ​នេះ​ក៏​ជួយ​បង្ហាញ​ឲ្យ​កាន់​តែ​ច្បាស់​ពី​មូលហេតុ​នៃ​ការ​រើ​រាជធានី​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​នា​សម័យ​អង្គរ។​

ទីក្រុង​បុរាណ​មួយ​ដែល​មាន​ឈ្មោះ​ថា​មហិន្ទ្របព៌ត​ (មហេន្ទ្របវ៌្វត) ឬ​ Mahendraparvata​ ដែល​អ្នក​ប្រវត្តិសាស្ត្រ​គិត​ថា​ជា​រាជធានី​ដំបូង​នៃ​សម័យ​អង្គរ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​២ រួម​ទាំង​រចនាសម្ពន័្ធ​ផ្លូវ​ថ្នល់​ និង​ប្រព័ន្ធ​ធារាសាស្ត្រ​នោះ ត្រូវ​បាន​រក​ឃើញ​ស្ថិត​នៅ​ក្រោម​ស្លឹក​ឈើ​យ៉ាង​ក្រាស់​លើ​ភ្នំ​គូលែន ខេត្ដ​សៀមរាប​ ​តាមរយៈ​បច្ចេកវិទ្យា​ថ្មី​ ​ដោយ​ការ​ថតកាំ​រស្មីឡេស៊ែរ​ពី​លើ​អាកាស​ទ្រង់ទ្រាយ​ធំ​មួយ។​ ការ​ថត​កាំ​រស្មីឡេស៊ែរ​ពី​លើ​អាកាស​ទ្រង់ទ្រាយ​ធំ​មួយ​នេះ​ ​ធ្វើ​ឡើង​ដោយក្រុម​អ្នក​ស្រាវជ្រាវ Cambodian Archaeological Lidar Initiative​ ​ចាប់​តំាង​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ។​

សណ្ឋានដី​នៅ​តំបន់​ភ្នំ ដែល​ស្ថិត​នៅ​ភាគខាង​ជើង​ប្រាសាទ​អង្គរ។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ The Cambodian Archaeological Lidar Initiative)
សណ្ឋានដី​នៅ​តំបន់​ភ្នំ ដែល​ស្ថិត​នៅ​ភាគខាង​ជើង​ប្រាសាទ​អង្គរ។ (រូបថត​ដក​ស្រង់​ចេញ​ពី​គេហទំព័រ The Cambodian Archaeological Lidar Initiative)

លោក​បូរាណវិទូ​ Damian Evans ​ដែល​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ ​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ The Cambodia Daily ​ដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​ច័ន្ទ​ថា ក្រុង​មហិន្ទ្របព៌ត ក៏​ដូច​ជារាជធានី​អង្គរ ​និង​ទី​ក្រុង​ធំៗ​សម័យ​អង្គរ​ផ្សេងៗ​ទៀត​ដែល​ទើប​រក​ឃើញ​ថ្មី​ ដូច​ក្រុង​នៅ​ព្រះ​ខ័ន​កំពង់ស្វាយ​ ត្រូវ​បាន​ព្រះ​មហា​ក្សត្រខ្មែរ​ ​បោះបង់​ចោល​នា​ចុង​សទវត្សរ៍​ទី​១៥​ ដោយ​សារ​តែ​«កោលាហល​ផ្នែក​នយោបាយ»​ នា​ពេល​នោះ។​

​របក​គំហើញ​ថ្មី​នេះ​ និង​សេចក្តី​សន្និដ្ឋាន​មួយ​របស់​បូរាណវិទូ​ Damian Evans​ ​ក៏​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វិទ្យាសាស្ត្រ​បូរាណវិទ្យា ​(Journal of Archaeological Science)​ ផង​ដែរ​នា​ថ្ងៃ​ច័ន្ទ​នេះ៕

XS
SM
MD
LG