ខេត្តរតនគីរី៖ នៅពេលដែលជម្លោះដីធ្លីនៅតែបន្តកើតមានមិនឈប់ឈរនៅក្នុងប្រទេសកម្ពុជា ជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគីរីក៏ស្ថិតក្នុងជម្លោះសង្គមយ៉ាងរាលដាលនេះដែរ។ ក៏ប៉ុន្តែក្រុមជនជាតិភាគតិចចូលចិត្តការដោះស្រាយទំនាស់នេះតាមលក្ខណៈប្រពៃណីក្នុងចំណោមពួកខ្លួន ជាជាងការដោះស្រាយតាមប្រព័ន្ធតុលាការ។ មូលហេតុដោយសារពួកគេពុំមានទំនុកចិត្តលើប្រព័ន្ធតុលាការបច្ចុប្បន្ន។
យន្តការដោះស្រាយជម្លោះប្រពៃណីគឺឈរលើមូលដា្ឋននៃការចរចា និងសម្រុះសម្រួលគ្នា ហើយចាំចាច់តម្រូវឱ្យមានការឯកភាពជាឯកច្ឆ័ន្ទពីភាគីជម្លោះទាំងសងខាង ចាប់តាំងពីមេកន្ទ្រាញ ឬចាស់ទុំក្នុងស្រុកភូមិរហូតដល់រដ្ឋអំណាចស្រុក។
កំពុងឈរនៅក្នុងសាលប្រជុំនៃជនជាតិភាគតិចធ្វើអំពីឈើ នៅក្បែរបឹងយក្សឡោម លោកមឿន សារ៉ាន់បានឆ្លងកាត់ជម្លោះដីធ្លីជាមួយបងជីដូនមួយរបស់គាត់នៅស្រុកកូនមុំ ចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្តរតនគីរី កាលពីឆ្នាំ២០១២។
មានសម្បុរខ្មៅស្រអែម លោកមឿន សារ៉ាន់ជាជនជាតិគ្រឹង បានរៀបរាប់ថា តម្លៃដីឡើងថ្លៃធ្វើឲ្យបងជីដូនមួយរបស់គាត់រឹបអូសដីដែលបានចែកឲ្យរូបលោកនោះយកមកលក់វិញ។
«ដំបូងពេលខ្ញុំចេញពីទីរួមខេត្តទៅនៅជនបទហ្នឹង ខ្ញុំអត់មានដីទេ ហើយខ្ញុំមានបងប្អូនម្នាក់។ គាត់បានចែកដីមួយប្លង់ឱ្យខ្ញុំ ប៉ុន្តែដល់ដីឡើងថ្លៃអញ្ចឹង គាត់ទារយកវិញ នាំឱ្យមានការប្រកែកប្តឹងផ្តល់រកមេភូមិ មេឃុំឱ្យជួយដោះស្រាយ សម្របសម្រួល។ យើងដោះស្រាយតាមរបៀបប្រពៃណី អត់រកច្បាប់អ្វីទេ»។
នៅទីបំផុត លោកសារ៉ាន់បានទទួលសិទ្ធិកាន់កាប់ដីរបស់ខ្លួនបន្តទៀត ក្រោយពីមានការសម្របសម្រួលនេះ។
លោកលើកឡើងថា ទីផ្សារដីធ្លីបាននាំឲ្យសហគមន៍ជនជាតិភាគតិចមានជម្លោះផ្ទៃក្នុង។
«ឥឡូវខុសពីមុនឆ្ងាយណាស់។ ឥឡូវគេឈ្លោះគ្នាច្រើនរឿងដីធ្លី។ ពីមុនដីគ្មានតម្លៃ គេអត់ខ្វល់ទេ គេបោះបង់ចោល គេទៅកាប់ដីថ្មីធ្វើចម្ការទៀត តែឥឡូវដីឡើងថ្លៃទៅ គេឈ្លោះប្រកែកគ្នា ប្តឹងផ្តល់គ្នា»។
លោកឆាយ ធី អ្នកសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តរតនគីរី ក៏បានកត់សម្គាល់ពីការកើនឡើងនៃជម្លោះនេះដែរ។ តួយ៉ាងនាប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការអាដហុកបានទទួលពាក្យបណ្តឹងប្រហែល៥០ករណីពីសហគមន៍ជនជាតិដើមភាគតិច។ បណ្តឹងទាំងនោះរួមមានជម្លោះដីធ្លីនៅក្នុងសហគមន៍ជនជាតិ ជម្លោះរវាងជនជាតិដើមជាមួយឈ្មួញដីមានអំណាច និងជម្លោះជាមួយក្រុមហ៊ុនពាក់ព័ន្ធនឹងការផ្តល់ដីសម្បទានសេដ្ឋកិច្ច។ រឿងក្តីដែលអង្គការនេះទទួលបានគឺសុទ្ធសឹងតែជាករណីដែលបរាជ័យតាមដំណោះស្រាយជម្លោះប្រពៃណី ឬតាមផ្លូវតុលាការ។ នេះបើតាមការកត់សម្គាល់របស់លោកឆាយ ធី។
លោកយុង សាម អាយុ៥២ឆ្នាំ ជាប្រធានគណៈកម្មការបឹងយក្សឡោម និងជាជនជាតិទំពួន។ ដោយមានសំឡេងរឌឺនរបៀបអ្នកស្រុកដើម លោកពន្យល់បន្ថែមថា៖
«តាមប្រពៃណី គេដោះស្រាយតាមចាស់ទុំ ឬមេភូមិ។ ចាស់ទុំហ្នឹងគឺគេមានចាស់ទុំទាំងសងខាង ឧទាហរណ៍ភូមិ«ក»ក៏មានចាស់ទុំ ភូមិ«ខ»ក៏មានចាស់ទុំ។ គេមកជួបគ្នា ដោះស្រាយធ្វើយ៉ាងម៉េចកុំឱ្យមានហិង្សា ព្រោះជនជាតិដើមដូចគ្នា។ ប្រសិនបើដោះស្រាយមិនបានជោគជ័យ កន្លងមកគេកម្រទៅតុលាការណាស់។ បើដោះស្រាយតាមប្រពៃណីថ្នាក់ភូមិមិនបានជោគជ័យ គេទៅរកឃុំ។ ឃុំហ្នឹងក៏មានឃុំទាំងសងខាងដូចគ្នា។ ជាទូទៅគេដោះស្រាយចប់ត្រឹមថ្នាក់ឃុំ»។
លោកយុង សាមគឺជាចាស់ទុំក្នុងស្រុកម្នាក់ និងដែលធ្លាប់ដោះស្រាយទំនាស់ជាច្រើននាពេលកន្លងមកផងដែរ។
លោកបញ្ជាក់ថា តាមប្រពៃណីរបស់អ្នកស្រុក ប្រសិនបើមានការខូចខាតអាចមានការសងជាស្រាបិទ ជាជ្រូក ឬប្រាក់កាសបន្តិចបន្តួចទៅភាគីរងគ្រោះ។
បើតាមលោកយុង សាម ទោះបីគ្មានចរិតចាប់បង្ខំឱ្យអនុវត្តដូចដំណោះស្រាយតាមផ្លូវតុលាការក្តី យន្តការប្រពៃណីអ្នកស្រុកនេះភាគច្រើនទទួលបានជោគជ័យក្នុងការបញ្ចប់វិវាទ។ លោកអះអាងថា នេះដោយសារចាស់ទុំក្នុងស្រុកជាបុគ្គល ដែលគេគោរព និងគាត់សម្រេចក្តីដោយយុត្តិធម៌ ភ្ជាប់ជាមួយហេតុផលសមរម្យ និងម្យ៉ាងទៀតដោយសារជនជាតិដើមភាគតិចមិនមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌តាមតុលាការ។
«ករណីដល់តុលាការ ទាល់តែករណីបង្ករបួសស្នាម ឬក៏ប្លន់គេ ឬរំលោភគេ ទើបដល់តុលាការ។ ទំនាស់ជាមួយបងប្អូនខ្មែរយើងហើយនិងក្រុមហ៊ុនគឺដោះស្រាយផ្សេង។ ដោះស្រាយហ្នឹងគឺមិនដោះស្រាយតាមប្រពៃណីទេ ដោយសារគេកាន់ច្បាប់ គេរកច្បាប់។ ដល់ពេលរកច្បាប់គឺពិបាកត្រង់ថា អ្នកដែលមានលុយគឺឈ្នះតែម្តង អ្នកអត់គឺចាញ់។ ដូច្នេះបានជាបងប្អូនជនជាតិដើមភាគតិចនៅរតនគីរីគេច្រើនតែដោះស្រាយតាមប្រពៃណី»។
លោកម៉ង វិចិត្រ ប្រធានកម្មវិធីនៅអង្គការសមាគមខ្មែរលើ យល់ថា ការកាត់ក្តីតាមបែបប្រពៃណីគឺមានយុត្តិធម៌ជាងតាមប្រព័ន្ធតុលាការ។
«ការកាត់តាមបែបប្រពៃណីគឺយុត្តិធម៌បំផុត ទោះបីជាគាត់អត់ចេះអក្សរ និងច្បាប់ ប៉ុន្តែអ្នកខុស គាត់ថាខុស អ្នកណាត្រូវ គាត់ថាត្រូវ។ ប៉ុន្តែក្នុងប្រព័ន្ធរដ្ឋបាលសម័យទំនើប មានលក្ខណៈលម្អៀង មានការប្រកាន់បក្សពួកបន្តិច»។
សព្វថ្ងៃនេះកម្ពុជាមានជនជាតិដើមភាគតិច ឬជនជាតិខ្មែរលើចំនួនប្រហែល២៤ជនជាតិ ដូចជាព្នង ចារាយ គ្រឹង និងទំពួនជាដើម សរុបជាង២សែននាក់។
ពលរដ្ឋទាំងនេះភាគច្រើនរស់នៅភាគឦសាន្តនៃប្រទេសកម្ពុជា ដូចជាខេត្តមណ្ឌលគីរី រតនគីរី ក្រចេះ និងស្ទឹងត្រែង ហើយប្រកបរបរកសិកម្មបែបប្រពៃណីនិងអាស្រ័យអនុផលព្រៃឈើ។
ដោយឡែក ជនជាតិដើមភាគតិចអម្បូរខ្លះ ដូចជាមិល ខោញ ស្អូចជាដើម ត្រូវបានចាត់ថ្នាក់ក្នុងអម្បូរកំពុងរងការគំរាមកំហែង ឬជិតសាបសូន្យ។ នេះបើតាមការសិក្សាមួយរបស់អង្គការសហការកម្ពុជានៅឆ្នាំ២០១១។
លោកម៉ង វិចិត្រលើកឡើងថា ការធ្វើកំណែទម្រង់ដីសមូហភាពរបស់សហគមន៍ជនជាតិដើមទៅជាកម្មសិទ្ធិឯកជន បានធ្វើឲ្យមានវិវាទ និងការរង្គោះរង្គើរសាមគ្គីភាពក្នុងចំណោះជនជាតិដើមភាគតិចនៅកម្ពុជា។
ជាមួយគ្នានេះ ទីផ្សារដីធ្លីទំនងជាមូលហេតុមួយបន្ថែមទៀតដែលជំរុញឲ្យសហគមន៍ជនជាតិភាគតិចក្នុងខេត្តរតនគីរីជួបវិបត្តិផ្ទៃក្នុងកាន់តែច្រើន។ នេះបើផ្អែកតាមលោកសាំ យ៉ុង ជាពលរដ្ឋជនជាតិទំពួនរស់នៅសហគមន៍បឹងយក្សឡោម។
បុរសអាយុ៥១ឆ្នាំនេះកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មូលហេតុចម្បងនៃទំនាស់ផ្ទៃក្នុងរបស់សហគមន៍ជនជាតិភាគតិច គឺដោយសារទំនាស់ដីធ្លី។ ទំនាស់បែបនេះច្រើនកើតឡើងរវាងក្រុមប្រជាពលរដ្ឋជាមួយក្រុមហ៊ុនឯកជន។
ទោះជាយ៉ាងណា លោកសាំ យ៉ុងបញ្ជាក់ថា ការដោះស្រាយទំនាស់នេះមិនអាចគេចផុតពីការដោះស្រាយតាមផ្លូវតុលាការនោះទេ ត្បិតក្រុមហ៊ុនឯកជនមិនយល់ព្រមតាមវិធីសម្រុះសម្រួលបែបប្រពៃណីទេ៕